កម្ពុជាក៍ដាំទុរេន ថៃក៏ដាំទុរេន វៀតណាមក៏មានដាំទុរេនដែរ តែអត្រានៃអ្នកមានទ្រព្យច្រើនពីរបរមួយនេះ ប្រហែលជាគ្មានប្រទេសណាមួយ ដែលវ៉ាដាច់ប្រជាជនក្រុងថេបប្រទេសថៃនោះទេ ព្រោះប្រជាជនថៃភាគច្រើន ដែលដាំដុះទុរេនគឺមានជីវភាពធូធារខ្លាំង ដោយអ្នកខ្លះមានសមត្ថភាពកាន់កាប់ទ្រព្យខ្ទង់លានដុល្លារក៏មានដែរ។
តាមការសិក្សាមួយរបស់អ្នកជំនាញទីផ្សាររបស់ថៃបានបង្ហាញថា ប្រទេសថៃមានចំណុចខ្លាំង៣យ៉ាង ដែលជាសក្តានុពលធំមួយនៅក្នុងទីផ្សារទុរេនប្រទេសថៃ៖
១.បច្ចេកទេសផលិផលក្នុងស្រុក
មូលហេតុមួយ ដែលធ្វើអោយប្រទេសថៃមានអាទិភាពខ្ពស់ក្នុងការលក់ទុរេននោះគឺ ទីផ្សារក្នុងស្រុកអំណោយផលល្អ ពោលគឺប្រទេសថៃតឹងរឹងទាំងច្បាប់នាំចូល ហើយម្យ៉ាងទៀតប្រជាជនថៃមានផ្នត់គំនិតជាតិនិយមខ្ពស់ នៅក្នុងការប្រើប្រាស់ផលិតផល គឺពួកគេគាំទ្រផលិតផលក្នុងស្រុករបស់គេណាស់។ យោងតាមរបាយការណ៍មួយបានបង្ហាញថារដ្ឋាភិបានបានធ្វើកម្មវិធីបន្សុទ្ធពូជ ដែលជ្រើនបានពូជកំពូលជាង២៣៤ពូជ ដែលធ្វើអោយស្ថានភាពតុរេនក្នុងស្រុកបត់បែនបានគ្រប់ស្ថានការណ៍អាកាសធាតុទាំងអស់ ដែលធ្វើអោយការផលិតមានលក្ខណៈសម្បូរបែប។
២.ទំនើបកម្មកសិឧស្សាហកម្ម
ក្រៅពីទីផ្សារវត្ថុធាតុដើមទុរេន ថៃក៏មានរោងចក្រធំៗ មួយចំនួនក្នុងការផលិត ផលិតផលសម្រេចចេញពីទុរេន ដែលនេះជាសក្តានុពលផ្នែកឧស្សាហកម្មមួយ ធ្វើអោយទីផ្សារប្រទេសថៃមិនងាយជួបឱនភាពលើតម្លៃកសិផលនោះទេ។ តួយ៉ាងដូចជា មានឧស្សាហកម្មក្នុស្រុកមួយចំនួន កំពុងតែកើបលុយក្តាំងដៃពីឧស្សាកម្មផលិតផលសម្រេចលើកសិផលទុរេននៅប្រទេសថៃ គឺក្រុមហ៊ុន Chanthaburi Global Fruits ជាដើមដែលមានលទ្ធភាពទិញ និងផលិតទុរេនប្រមាណជា១០០០ ទៅ ១៥០០តោន ចេញពីតំបន់ចាន់ថាបុរី និងតំបន់ផ្សេងៗទៀតនៅក្នុងប្រទេសថៃ ហើយផលិតផលទាំងនេះត្រូវបាននាំចេញទៅក្រៅប្រទេស។
៣.ជំនួយទីផ្សារពីមហាអំណាចចិន
សក្តានុពលមួយទៀតគឺទុរេនថៃត្រូវបានជួយជ្រោមជ្រែងពីសេដ្ឋីចិន Jack Ma ដែលក្នុងនោះភ្នាក់ងារលក់តាមអនឡាញAlibaba បានជួយលក់ទុរេនរបស់ថៃ បានច្រើនលើសលប់មែនទែននៅក្នុងទីផ្សារប្រទេសចិន។ តួរយ៉ាងដូចជាកាលពីចុងឆ្នាំ២០១៨ Alibaba បញ្ជាទិញទុរេនចំនួនជិត១០ម៉ឺនផ្លែពីកសិករថៃក្នុងតម្លៃមួយខ្ពស់ ដែលគិតជាទូរលេខប្រមាណជា៣ពាន់តោន សម្រាប់លក់ក្នុងឆ្នាំ២០១៩នេះ បន្ទាប់ពីជោគជ័យក្នុងការលក់ទុរេនពីប្រទេសនាពេលកន្លងពេក៕