ចង់បានអាជីវកម្ម​ខ្លួន​ឯង​ឲ្យ​ដើរយ៉ាង​រលូន​ គួរ​តែ​អនុវត្តគន្លឹះ​ទាំង​៦ជំហាន​ ដើម្បី​ទទួលបាន​ប្រសិទ្ធភាព​ខ្ពស់

មានបុគ្គលជាច្រើនតែងតែមានក្តីស្រមៃក្នុងជីវិតចង់ធ្វើអ្វីមួយពេលដែលខ្លួនបានបញ្ចប់ការសិក្សា ហើយក៏មានបុគ្គលខ្លះក្រោយពីបញ្ចប់ការសិក្សា ក៏ចាប់ផ្តើមធ្វើការងារឲ្យគេសិន ដើម្បីស្វែងរកបទពិសោធន៍និងសន្សំទុនទុកបំម្រុងចាប់ផ្តើមអាជីវកម្មដោយខ្លូនឯងនាពេលអនាគត។

សួរថា តើធ្វើដូចម្តេចដើម្បីអាចចាប់ផ្តើមអាជីវកម្មដោយខ្លួនឯងបាន? ខាងក្រោមនេះមាន​គន្លឹះ៦ជំហាន ដែលអាចឲ្យអ្នកអាចចាប់ផ្តើមអាជីវកម្មផ្ទាស់ខ្លួនរបស់អ្នក៖

១.ការវាយតម្លៃខ្លួនឯង៖ សុបិន្តអំពីការចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួនគឺងាយស្រួល ប៉ុន្តែការបង្កើតអាជីវកម្មខ្នាតតូចមួយហើយធ្វើការនៅវារហូតទាល់តែវាទទួលបានប្រាក់ចំណេញមិនមែនជាការងាយស្រួលទេ។ គឺត្រូវការពេលវេលាប្រាក់ការផ្តោតការតស៊ូនិងរឿងជាច្រើនទៀត​ ហើយមួយវិញទៀតគឺត្រូវស្គាល់ឲ្យច្បាស់អំពីខ្លួនឯងថាស្រលាញ់ចូលចិត្តអ្វី។

២.ធ្វើការស្រាវជ្រាវដើម្បីវាយតម្លៃគំនិតអាជីវកម្ម៖ នៅពេលអ្នកមានគំនិតអាជីវកម្ម អ្នកត្រូវធ្វើការស្រាវជ្រាវ និងវាយតម្លៃក្នុងអាជីវកម្ម ថាតើអ្វីដែលអ្នកផលិត និងជាតម្រូវការរបស់អតិថិជនដែលចង់បានដែរអត់? ហើយស្ថិតនៅក្នុងកំរិតណា ចាស់ ក្មេងឬក៏ជាយុវវ័យ។ តើមានមនុស្សប៉ុន្មាននាក់ឬអាជីវកម្មផ្សេងៗ ដែលត្រូវការផលិតផល ឬសេវាកម្មដែលអ្នកមាន?

៣.តើអ្នកគួរតែទិញអាជីវកម្មដែលមានសិទ្ធិផ្តាច់មុខស្រាប់ឬចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួន?

ការទិញអាជីវកម្មដែលមានស្រាប់ ឬសិទ្ធិពិសេសអាចជាគុណសម្បត្តិសម្រាប់ការចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួនរបស់អ្នកក្នុងករណីខ្លះ។ ព្រោះថាការទិញសិទ្ធិថតចម្លងដ៏ល្បីឈ្មោះអាជីវកម្មថ្មីរបស់អ្នកនឹងទទួលបានការសម្គាល់ឈ្មោះភ្លាមៗ ហើយសិទ្ធិផ្តាច់មុខនឹងផ្តល់នូវការបណ្តុះបណ្តាលមួយចំនួនដល់អ្នក។ មួយវិញទៀត ក្នុងការចាប់ផ្តើមដោយខ្លួនឯងគ្រាន់តែយើងជួបបញ្ហាច្រើនជាងការសិទ្ធិបន្តពីគេប៉ុណ្ណោះ តែទោះយ៉ាងឲ្យតែយើងមានឆន្ទះខ្ពស់នោះនឹងអាចឆ្លើងកាត់ឧបសគ្គបានជាមិនខាន។

៤.សរសេរផែនការអាជីវកម្ម៖ ការរៀបចំផែនការមុនចាប់ផ្តើមអាជីវកម្ម គឺជារឿងមួយដែលសំខាន់ ដែលចាំបាច់ត្រូវមានក្នុងអាជីវកម្ម ព្រោះវាជាគ្រឹះក្នុងការគ្រប់គ្រងអាជីវកម្ម។ ហើយចំណុចដែលអ្នកគួរដឹងនោះគឺ សង្ខេបប្រតិបត្តិការនានាក្នុងអាជីវកម្ម ការពិពណ៌នាអំពីអាជីវកម្ម(ផលិតផលឬសេវាកម្ម)   ព័ត៌មានលម្អិតផ្នែកហិរញ្ញវត្ថុជាដើម។

៥.ការចាប់ផ្តើមអាជីវកម្មរបស់អ្នក៖ ឥឡូវនេះអ្នកត្រៀមខ្លួនជាស្រេចក្នុងការដោះស្រាយជាមួយនឹងការចាប់ផ្តើមអាជីវកម្មថ្មីរបស់អ្នក។ ភារកិច្ចជាក់លាក់ដែលអ្នកនឹងត្រូវបំពេញនឹងអាស្រ័យលើលក្ខណៈអាជីវកម្មរបស់អ្នកប៉ុណ្ណោះ។ ហើយអ្នកមានសិទ្ធិប្រើឈ្មោះចុះឈ្មោះអាជីវកម្មជាមួយអាជ្ញាធរសមស្របការជ្រើសរើសទម្រង់អាជីវកម្មទទួលបានអាជ្ញាប័ណ្ណអាជីវកម្ម និងវិញ្ញាបនបត្រការទទួលបានលេខសម្គាល់ពន្ធ ប្រសិនបើអ្នកនឹងត្រូវប្រមូលពន្ធលើការលក់។

៦.បើកដំណើរការអាជីវកម្មថ្មីរបស់អ្នក៖ ឥឡូវនេះវាដល់ពេលហើយដែលអនុញ្ញាតឱ្យពិភពលោកដឹងថាអ្នកកំពុងរកស៊ីនិងស្វាគមន៍អតិថិជន។ ទោះបីជាអ្នកកំពុងបើកហាងមួយនៅក្នុងតំបន់ទីប្រជុំជនដ៏មមាញឹកឬការផ្សាព្វផ្សាយផលិតផលរបស់អ្នកតាមប្រព័ន្ធសង្គមផ្សេងៗជាដើម៕