តោះស្វែងយល់ពាក្យ Idioms ទាំង៦ឃ្លាដែលមានប្រយោជន៍ ដែលប្រើប្រាស់ក្នុងបរិបទការងារបច្ចុប្បន្ននេះ
មេរៀនដែលយើងនឹងនាំគ្នាសិក្សានៅថ្ងៃនេះ គឺនិយាយអំពី Idioms ដែលប្រើប្រាស់នៅក្នុងបរិបទការងារនិងការធ្វើអាជីវកម្ម។ ខាងក្រោមនេះគឺជា Idioms សំខាន់ៗចំនួន៦ ដែលមានប្រយោជន៍សម្រាប់អ្នក៖
១.To get one’s foot in the door ៖ ឈានជើងចូលក្នុងក្រុមហ៊ុនណាមួយ ឬអង្គភាពណាមួយ ដោយចាប់ផ្ដើមពីតំណែងតូចទាបទៅមុន តែមានសង្ឃឹមថា អាចឡើងតំណែងខ្ពស់ក្នុងពេលអនាគត។
២.To have a slice of the pie ៖ ចំណែកនៃប្រាក់ចំណេញ ឬអត្ថប្រយោជន៍ ដែលត្រូវបានចែករំលែកទៅមនុស្សគ្រប់គ្នាដែលបានរួមចំណែក។
៣.To have a finger in every pie ៖ លូកដៃក្នុងមុខរបរអាជីវកម្មជាច្រើនមុខ។
៤.To hold the fort ៖ ទទួលខុសត្រូវលើការងារនរណាម្នាក់ជាបណ្ដោះអាសន្ន។
៥.Red tape ៖ ច្បាប់ដែលមានលក្ខណៈស្មុគស្មាញ ដែលច្រើនតែបង្កឲ្យមានបញ្ហាស្មុគស្មាញច្រើន និងរាំងស្ទះដល់ដំណើរការបង្កើតអាជីវកម្ម។
៦.To get/start/set the ball rolling ៖ ចាប់ផ្ដើមបញ្ចេញសកម្មភាព៕