ប្រសិនបើអ្នករស់នៅគ្មានការងារមានការភ័យខ្លាចមែនទេ សិក្សារគំនិតទាំង១០អ្នកលែងរស់នៅភ័យខ្លាចទៀតហើយ
ការភ័យប្រៀបដូចជា ស្រមោលអន្ទោលតាមប្រាណមនុស្សយើងជាប្រចាំ បើយើងគិតតែពីការភ័យខ្លាចនោះនឹងរស់នៅដោយគ្មានសេចក្តីសុខ និងលំនឹងពិតប្រាកដទេ។ បើដូច្នេះ តើគួររស់នៅដោយរបៀបណា ដើម្បីបាត់នូវភាពភ័យខ្លាចទាំងនោះ?
ខាងក្រោមនេះ គឺជាគោលគំនិតទាំង១០ ដើម្បីជួយដោះស្រាយបញ្ហាភាពភ័យខ្លាច៖
១.“ចូររកការងារធ្វើឱ្យសកម្ម កុំឱ្យសល់ពេលទំនេរគិតរឿងមិនបានការ ឬការភ័យខ្លាច”។
២.“មានគោលដៅច្បាស់លាស់ ក្នុងការងារប្រចាំថ្ងៃ”។
៣.“ត្រូវរកឱ្យឃើញនូវអ្វីដែលអ្នកស្រឡាញ់ពេញចិត្តជាងគេ និងត្រូវប្រឹងប្រែងដើម្បីសម្រេចវាឱ្យបាន”។
៤.“កុំជឿលើពាក្យអ្នដកទៃជាងខ្លួនឯង ឬកុំមើលស្រាលដល់ខ្លួនឯង”។
៥.“ចូរគោរព និងផ្តល់តម្លៃដល់ខ្លួនឯង ពិសេសតែងផ្តល់កម្លាំងចិត្តដល់វាជានិច្ច”។
៦.“ស្វែងរកមិត្តភក្តិល្អ ឬគ្រួសារដ៏កក់ក្តៅមួយដើម្បីធ្វើឱ្យជីវិតរបស់អ្នកមានន័យគ្រប់គ្រាន់”។
៧.“ធ្វើការងារឱ្យច្រើន គិតរឿងល្អឱ្យបានច្រើន និងជួយដល់អ្នកដទៃឱ្យបានច្រើន”។
៨.“ស្វែងរកទ្រព្យ សុខភាព និងសុភមង្គលឱ្យបានពេញលេញ”។
៩. “ការជួយអ្នកដទៃ គឺជាទានដែលអាចជួយឱ្យជីវិតរបស់អ្នកបាត់ភាពភ័យខ្លាច”។
១០.“រៀនទទួលស្គាល់ការពិត ទាំងការជួប និងការបាត់បង់អ្វីមួយ ទើបជីវិតយើងមិនភ័យខ្លាច”៕