ប្រេន​ ត្រេស៊ី ៖ មិន​សំខាន់​ថាអ្នកមកពីទីណា​ កន្លែង​ណានោះទេ ប៉ុន្ត​សំខាន់​ថាអ្នក​ចង់ទៅទីណា​ឲ្យ​ប្រាកដ​?

លោក ប្រេន ត្រេស៊ី (Brian Tracy) គឺជាអ្នកនិពន្ធដ៏ល្បីមួយរូបជនជាតិអាមេរិកកាត់កាណាដា។ លោក ប្រេន ត្រស៊ី កើតនៅថ្ងៃទី៥ ខែមករា ឆ្នាំ ១៩៤៤។ សព្វថ្ងៃលោក គឺជានាយកប្រតិបត្តិក្រុមហ៊ុន Brian Tracy International ប៉ុន្តែមនុស្សភាគច្រើនស្គាល់រូបលោកដោយសារតែលោកជាអ្នកនិពន្ធ និងជាអ្នកនិយាយសាធារណៈដ៏ពូកែម្នាក់។ លោកនិពន្ធសៀវភៅជាង ៧០ក្បាល ហើយសៀវភៅល្បីៗមានដូចជា៖ Eat that frog, Earn What You’re Really Worth និងThe Psychology of Achievement ជាដើម។

ខាងក្រោមនេះគឺជាសម្រង់សម្ដី១០ឃ្លា របស់លោកប្រេន ត្រេស៊ី៖

After Footer (Active) - damrei Mr1 Zone2

១.មនុស្សជោគជ័យ គឺជាមនុស្សដែលស្វែងរកឱកាសដើម្បីជួយអ្នកដទៃ ខណៈដែលមនុស្សបរាជ័យតែងតែសួរតើ តើខ្ញុំជួយអ្នកបានប្រយោជ៍អ្វី?

២.អ្នកត្រូវសន្សំការខិតខំប្រឹងប្រែងរបស់អ្នកបន្ដិចៗម្ដងៗ មុនអ្នកអាចសម្រេចរឿងមួយដែលមានតម្លៃសម្រាប់អ្នក។

៣. មនុស្សជោគជ័យជាមនុស្សដែលប្រកាន់ខ្ជាប់នូវទម្លាប់ជោគជ័យ។

៤.មិនសំខាន់ថាអ្នកមកពីទីណា កន្លែងណានោះទេ តែសំខាន់ថាតើអ្នកចង់ទៅទីណា។

៥.អ្នកមិនអាចគ្រប់គ្រងរឿងដែលកើតឡើងចំពោះអ្នកនោះទេ តែអ្នកអាចគ្រប់គ្រងអាកប្បកិរិយារបស់អ្នកទៅលើរឿងដែលកើតឡើងចំពោះអ្នក។

៦.ការទំនាក់ទំនង គឺជាជំនាញដែលអ្នកអាចរៀនបាន ប្រសិនបើអ្នកពិតជារៀននិងបង្កើនសមត្ថភាពរបស់អ្នកមែន នោះគ្រប់ផ្នែកនៃជីវិតរបស់នឹងកាន់អភិវឌ្ឍល្អប្រសើរ។»

៧.សមត្ថភាពក្នុងការសម្រេចចិត្តគឺជាអត្តចរិតរបស់មនុស្សពូកែ។ គ្រប់ការសម្រេចចិត្តទាំងអស់ គឺសុទ្ធតែល្អជាងការមិនសម្រេចចិត្ត។

៨.វិនិយោគ៣ភាគរយនៃចំណូលរបស់អ្នកដើម្បីអភិវឌ្ឍខ្លួនអ្នក ពីព្រោះវាជាការធានាអនាគតរបស់អ្នក។»

៩.អ្នកចំណាយមួយនាទីក្នុងការធ្វើផែនការ មានន័យថាអ្នកចំណេញពេល១០នាទីក្នុងការធ្វើការងារ។»

១០.មនុស្សដែលមានគោលដៅសរសេរទុកច្បាស់លាស់លើក្រដាស អាចសម្រេចគោលដៅបានឆាប់ជាងមនុស្សដែល​គ្មានគោលដៅ៕