ឡៅជឺ ៖ ខ្ញុំទុក​ចិត្តមនុស្ស​ស្មោះ​ ហើយ​​ក៏ទុក​ចិត្ត​មនុស្ស​មិនស្មោះត្រង់​ដែរ​​ ត្បិត​ទំនុកចិត្ត​គឺជាគុណធម៌មួយ​ទៀត​

ទស្សនវិទូចិន ឡៅជឺ លោកបានកើតឆ្នាំ៦១០មុនគ.សនៃនគរឈូ នៃប្រទេសចិន ក្នុងចំណោមគ្រូធំៗរបស់ចិនដ៏ល្បីល្បាញទាំង​បីនាក់ (ខុងជឺ ឡៅជឺ និងស៊ុនជឺ) ក្នុងនោះ ឡៅជឺ ក៏មានវត្តមានរបស់លោកផងដែរ។ ភាពល្បីល្បាញលើទស្សនវិជ្ជា ការអប់រំផ្នែកសង្គម ពិសេសលោកក៏ជាអ្នកបង្កើតលទ្ធិតៅ ឬសាសនាតៅរបស់ចិនដល់បច្ចុប្បន្នផងដែរ។

ឡៅ ជឺ លោកពោលថា «ខ្ញុំធ្វើល្អចំពោះមនុស្សល្អ ហើយខ្ញុំក៏ធ្វើល្អចំពោះមនុស្សអាក្រក់ផងដែរ ដ្បិតសេចក្តីល្អ គឺជាគុណធម៌មួយ។ ខ្ញុំទុកចិត្តមនុស្សស្មោះត្រង់ ហើយខ្ញុំក៏ទុកចិត្តមនុស្សមិនស្មោះត្រង់ផងដែរ ដ្បិតទំនុកចិត្ត គឺជាគុណធម៌មួយទៀត»។

After Footer (Active) - damrei Mr1 Zone2

នាមជាបណ្ឌិតជន តែងតែមានគុណធម៌ក្នុងខ្លួនជានិច្ច ដោយមិនថាជាមួយមនុស្សល្អ ឬជាមួយមនុស្សអាក្រក់ទេ ពីព្រោះគុណធម៌មានតម្លៃខ្ពស់កប់ពពក មនុស្សដែលមានគុណធម៌ បើទោះបីជាទៅដល់ទីណា ជួបបញ្ហាបែបណា ឬជួបមនុស្សបែបណា ឬមានឧបសគ្គជីវិតបែប​ណា ក៏មនុស្សមានគុណធម៌នេះនៅតែរក្សាតម្លៃនៃគុណធម៌ជានិច្ចដែរ។

ចរិតលក្ខណៈរបស់ឡៅជឺ គឺជាបុគ្គលនឹងធឹង នឹងនរ ជំហរកណ្តាល ប្រកាន់នូវភាពត្រឹមត្រូវស្មោះត្រង់ និងគុណធម៌ប្រចាំខ្លួន។ មនុស្សដែលរស់នៅក្នុងកាលៈទេសៈនិយម តែងតែបត់បែនតាមកាលៈទេសៈជាក់ស្តែង តែវិញ្ញូជនពុំបត់បែនក្នុងផ្លូវអាក្រក់ឡើយ៕