លោក Jason Forrest ដែលជាសមាជិកមួយរូបរបស់ Entrepreneurs’ Organization និងជាម្ចាស់ក្រុមហ៊ុនForrest Performance Group បានចែករំលែកពីគន្លឹះ៥ក្នុងការអភិវឌ្ឍន៍ក្រុមឲ្យកាន់តែរឹងមាំ។
១) ចាប់ផ្ដើមតាំងពីពេលដំបូងបំផុត៖ ជាជាងការជួលបុគ្គលិកដែលមានសមត្ថភាពកំពូល ឬមានបទពិសោធន៍ច្រើន អ្នកគួរតែរើសបុគ្គលិកទៅតាមអត្តចរិតធ្វើការងាររបស់ពួកគេថាតើវាសាកសមទៅនឹងបរិយាកាសការងារក្រុមហ៊ុនរបស់អ្នកឬក៏អត់ទេ។ ជាពិសេសនោះ គឺត្រូវពិនិត្យ និង ពិចារណាឲ្យច្បាស់សិន ក្នុងពេលសម្ភាសន៍ ដើម្បីជៀសវាងការជ្រើសរើសខុស ដែលនាំឲ្យលំបាកក្នុងការបណ្ដុះបណ្ដាល និង ការធ្វើការរួមគ្នា។
២) ធ្វើឲ្យគេស្គាល់ភាពជោគជ័យនៅពេលចាប់ផ្ដើម៖ មនុស្សជាច្រើនបាក់ទឹកចិត្តនៅពេលដែលមិនដែលស្គាល់ភាពជោគជ័យ ឬមិនដឹងថាធ្វើយ៉ាងណាទើបជោគជ័យ ហេតុនេះគួរតែធ្វើឲ្យពួកគេទទួលបានភាពជោគជ័យខ្លះ។
៣) ជឿជាក់ទៅលើក្រុមរបស់អ្នក៖ អ្នកត្រូវតែធ្វើជាកម្លាំងចិត្តរបស់ពួកគេ និងមិនគួរស្ដីឲ្យនៅពេលដែលពួកគេធ្វើខុសម្ដងៗនោះទេ។ ទាល់តែពួកគេធ្លាប់ធ្វើខុស ទើបពួកគេអាចយល់អំពើដំណើរការនៃការងារ និង អាចស្វែងរកផ្លូវទៅកាន់ជោគជ័យ។
៤) យកចិត្តទុកដាក់ជាមួយពួកគេ៖ ទោះបីជាអ្នកឲ្យពួកគេធ្វើការនោះតែម្នាក់ឯងក៏ដោយតែអ្នកត្រូវតែផ្ដោតអារម្មណ៍ទៅលើការងាររបស់គេផងដែរ។
៥) ស្គាល់ពីតម្លៃខ្លួន និងការងារ៖ ការធ្វើបែបនេះទើបអ្នកដទៃអាចស្គាល់ពីតម្លៃរបស់អ្នកបានហើយការងាររបស់អ្នកក៏ដូចគ្នា។ នៅពេលពួកគេឲ្យតម្លៃការងារទើបអាចធ្វើវាដោយមានភាពជឿជាក់និងមានគោលដៅច្បាស់លាស់៕