មនុស្ស​ដែលមិនជោគជ័យ​ធ្លាប់​ធ្វើ​ទម្លាប់អាក្រក់​៣យ៉ាង​សម្រាប់ខ្លួ​នឯង សូមកែទម្លាប់នោះចេញ​ភ្លាម​អ្នក​នឹងមាន​ឆាប់

អ្នក​បានកើតមក​លើលោកយើង​​នេះ​ជារឿង​ដែលសំណាង​បំផុត ប៉ុន្តែ​ប្រសិនបើ​អ្នក​បាន​រស់នៅលើផែនដីនេះហើយ ជីវិត​អ្នក​នៅតែ​មាន​ការលំបាក​ជាមួយភាព​ក្រីក្រ នោះជាកំហុស​របស់អ្នកដ៏ធំមួយ ដូច្នេះ​ដើម្បី​ឲ្យជីវិត​អ្នក​រស់នៅដោយ​មានក្តីសុខ​ អ្នកគប្បី​កែទម្លាប់​ប្រចាំថ្ងៃ​របស់អ្នកចំនួន​៣ចំណុច​ខាងក្រោ​ម​ ឲ្យ​បាន​ប្រញាប់បំផុត​​៖

១.ការមិនរៀបចំគម្រោងហិរញ្ញវត្ថុសម្រាប់គ្រាមានអាសន្ន

After Footer (Active) - damrei Mr1 Zone2

ចំណុចគ្រោះថ្នាក់មួយ ដែលគេមើលឃើញជាទូទៅនៅក្នុងស្រទាប់អ្នកក្រ គឺការមិនបានរៀបចំគម្រោងហិរញ្ញវត្ថុសម្រាប់ប្រើប្រាស់ឲ្យបានត្រឹមត្រូវនៅពេលមានអាសន្ន (Emergency Funds)។ អ្នកក្របានបរាជ័យក្នុងការរៀបចំថវិកាមួយផ្នែកសម្រាប់គម្រោងនេះឡើង ដែលជាហេតុធ្វើឲ្យខ្លួននឹងងាយធ្លាក់ខ្លួន ឬបន្តស្ថិតនៅក្នុងភាពក្រីក្រទៀតនៅពេលមានការចំណាយចាំបាច់ណាមួយកើតមានឡើងភ្លាមៗដូចជា ត្រូវការប្រាក់សម្រាប់សុខភាព ការបាត់បង់ការងារ ឬការបរាជ័យក្នុងជំនួញជាដើម។ ខុសពីអ្នកក្រ អ្នកមានបានគិតគូររួចហើយលើគម្រោងមួយនេះ ដែលនេះវាមិនងាយធ្វើឲ្យពួកគេធ្លាក់ខ្លួន ឬអាចធ្វើឲ្យខ្លួនរើបម្រាស់ខ្លួនពីភាពក្រីក្របាន។

២.មិនបានវិនិយោគ ឬវិនិយោគមិនទាន់គ្រប់គ្រាន់

សម្រាប់ស្រទាប់អ្នកមានប្រាក់ស្តុកស្តម្ភ ការវិនិយោគគឺជាមុខជំនួញដ៏ចាំបាច់បំផុតមិនអាចខ្វះបាន។ អ្នកមានយល់ថា ការវិនិយោគគឺជាប្រភពនៃប្រាក់ចំណូល ទោះបីជាពេលខ្លះបរាជ័យ ឬទទួលបានផលចំណេញតិចមកវិញក៏ដោយ។ ការវិនិយោគដ៏ពេញនិយមរបស់អ្នកមាន គឺអចលនទ្រព្យ ផ្សារភាគហ៊ុន និងបង្កើតមុខជំនួញផ្សេងៗជាដើម។ យ៉ាងណាមិញ ការយកលុយទាំងដុលៗទៅវិនិយោគ វាក្លាយជារឿងមួយដ៏គួរឲ្យភ័យខ្លាចសម្រាប់អ្នកក្រីក្រ។ អ្នកក្រជាទូទៅ ខ្វះការសម្រេចចិត្ត គ្មានទំនុកចិត្ត និងចំណេះដឹងការវិនិយោគ មានភាពភ័យខ្លាច មិនហ៊ានប្រថុយ ដែលជាហេតុ ធ្វើឲ្យមនុស្សជំពូកនេះពិបាកសម្រេចបានភាពជោគជ័យលើឯករាជ្យភាពហិរញ្ញវត្ថុ។ អ្នកគួរសាកល្បងរៀនវិនិយោគ ចាប់តាំងពីលុយបន្តិចបន្តួចទៅ កុំរង់ចាំលុយច្រើនបានវិនិយោគ។ វិនិយោគផង រៀនវិនិយោគផង អ្នកនឹងមានចំណេះដឹងកាន់តែច្បាស់ពីរបៀបវិនិយោគតាមអ្នកមានបាន។

៣.គ្មានគោលដៅសម្រាប់រយៈពេលវែង

ចំណុចដ៏គួរឲ្យអាណិតអាសូរមួយទៀតរបស់អ្នកក្រនោះគឺថា ពួកគេជាមនុស្សរកមួយថ្ងៃចាយមួយថ្ងៃ មិនបានគិតគូរវែងឆ្ងាយពីអនាគតហិរញ្ញវត្ថុរបស់ខ្លួន។ ពួកគេគ្មានក្តីសុបិនច្បាស់លាស់ មិនដឹងថាចង់បានអ្វីនៅថ្ងៃខាងមុខ? ចង់បានអនាគតបែបណា? មានការងារអ្វី? រកលុយដោយវិធីណា? ត្រូវរកលុយឲ្យបានប៉ុន្មាននៅក្នុងឆ្នាំក្រោយ ២ឆ្នាំខាងមុខ ៥ឆ្នាំខាងមុខ? សម្រាប់អ្នកមាន គឺមានភាពច្បាស់លាស់នៅត្រង់ចំណុចនេះ។ អ្នកមានបានគិតគូរវែងឆ្ងាយពីអ្វីដែលខ្លួនត្រូវសម្រេចបាននៅក្នុងរយៈពេល ៥ ឬ ១០ឆ្នាំខាងមុខ។ ពួកគេមានយល់ថា ដើម្បីសម្រេចបានគោលដៅខាងមុខ ខ្លួនត្រូវធ្វើអ្វីខ្លះ? ដោយវិធីណា? ប្រើពេលប៉ុន្មាន? ការមានផែនការគោលដៅជីវិត គឺជារឿងមិនអាចខ្វះបានសម្រាប់អ្នកមាន៕