លោកអ្នកប្រាកដជាបានស្គាល់ច្បាស់ហើយ មហាសេដ្ឋីមានបំផុតលោក Jack Ma ដែលជាអ្នកជោគជ័យខ្លាំងបំផុតក្នុងជីវិត មានទ្រព្យសម្បត្តិរាប់លានដុល្លារក៏លោកនៅតែក្រើនរំលឹកដល់អ្នកដ៏ទៃឲ្យធ្វើយ៉ាងណា ដើម្បីស្វែងរកភាពជោគជ័យសម្រាប់ខ្លួនឯងឲ្យបាន ទោះបីជារៀនមិនបានខ្ពង់ខ្ពស់ក៏ដោយ។
លោក Jack Ma បានថ្លែងប្រាប់ថា ប្រសិនបើអ្នកគ្មានលទ្ធភាពរៀនមហាវិទ្យាល័យ ឬអ្នកដែលមិនបានរៀងនៅមហាវិទ្យាល័យ សុំកុំមានការព្រួយបារម្មណ៍ចំពោះជីវិតអ្នក មានគន្លឹះចំនួន២យ៉ាងដែលអាចឲ្យអ្នកជោគជ័យបាន៖
១.ជំនាញនិយាយសាធារណៈ
ភាពភ័យខ្លាចធំបំផុត នៅក្នុងជីវិតរបស់មនុស្សយើង ភាគច្រើនមិនមែនជាសត្វពស់ ឬក៏សេចក្តីស្លាប់នោះដែរ ប៉ុន្តែវាគឺជាការនិយាយជាសាធារណៈ ទៅកាន់ភ្នែករាប់ពាន់គ្រាប់ដែលកំពុងសម្លឹងមកលើយើង ធ្វើឱ្យយើងមានអារម្មណ៍ភ័យខ្លាចនិយាយលែងចេញ សម្លេងអាចនឹងវ៉លៗ ទោះបីជាយើងបានប្រាប់ខ្លួនឯងថាវាមិនអីទេ ក៏យើងនៅតែមានអារម្មណ៍ភ័យខ្លាចដដែល។
ដូច្នេះ បុគ្គលដែលអាចរកចំណូលបានច្រើនក្រៅអំពីគំនិត និងការប្រើប្រាស់កម្លាំងពលកម្មគឺជាមនុស្សដែលពោពេញដោយសិល្បៈក្នុងការនិយាយជាសាធារណៈ ឬការនិយាយបញ្ចុះបញ្ចូលនរណាម្នាក់ឱ្យហ៊ានដាក់ទុនរកស៊ីជាមួយគេ។
២.ជំនាញប្រើប្រាស់លុយ
នៅលើលោកនេះ គ្មានមហាសេដ្ឋីណាម្នាក់ ដែលមិនមានជំនាញប្រើប្រាស់លុយជាប់ខ្លួននោះទេ ព្រោះប្រសិនជាគ្មានជំនាញផ្នែកហរិញ្ញវត្ថុនេះទេ ទោះបីជាពួកគេអាចរកចំណូលបានច្រើនយ៉ាងណា ក៏មិនអាចសល់លុយបានដែរ។ ពួកគេនឹងយកលុយដែលរកបានដោយលំបាក ទៅទិញបំណុលយកមកដាក់ជាប់នឹងខ្លួនមិនខាន ពោលគឺពួកគេមិនអាចបែងចែកឱ្យដាច់រវាងបំណុល និងទ្រព្យបានឡើយ។
ជំនាញប្រើប្រាស់លុយនេះ មិនត្រូវបានបង្រៀននៅក្នុងសាលារៀននោះទេ តែវាជាជំនាញដែលអ្នកអាចចេះតាមរយៈខ្លួនឯង និងសេដ្ឋកិច្ចប្រចាំថ្ងៃ។ ហើយពួកអ្នកមាន បានរៀនជំនាញសំខាន់មួយនេះ យ៉ាងស្ទាត់ជំនាញ តាមរយៈសិក្ខាសាលា និងការអានផ្សេងៗ ជាពិសេសការអនុវត្តន៍ផ្ទាល់តែម្តង៕