សហគ្រិន​ជោគជ័យ ៖ ចង់បើក​អាជីវកម្មមួយ​ខ្វះ​ដើមទុន​មិនមែនជាបញ្ហាទេ ប៉ុន្តែអ្វីដែលជាបញ្ហានោះ​ស្ថិតនៅលើគំនិត

បើតាមលោក ឌិន សុមេធារិទ្ធ បានមានប្រសាសន៍ថា លោកគិតថាមនុស្សនេះហើយធំជាងគេ លោកចង់និយាយថា​ឧបសគ្គពីរ សម្រាប់សហគ្រិនគ្រប់រូប ​គឺទី១​រឿងលុយ ទី២គឺបញ្ញា។

លោកបានបន្តថា មនុស្សដែលចាប់ផ្តើមដំបូងបែបគាត់ភ័យច្រើនតែរឿងលុយ​ ពិបាកច្រើនរឿងលុយនឹង ហើយពួកគាត់គិតថាបញ្ញានិងគឺមិនជាប៉ុន្មានទេ តែបើតាមបទពិសោធន៍របស់លោក បញ្ញានឹងនៅតែដើរតួនាទីសំខាន់ជាងលុយ​  ហើយការដែលលោកលើកឡើងនិយាយពីបញ្ញានេះ គឺនិយាយពីគ្រប់គ្រងក្រុមហ៊ុន លោកជឿថាកាលណាដែលគាត់មានបញ្ញា ពួកគាត់អាចរកមនុស្សពូកែងាយស្រួល។

បន្ថែមពីនេះ លោកគិតថា ប្រសិនបើមេដឹកនាំនិងខ្លាំង​ ភាគច្រើនមនុស្សដែលចង់មកក្បែរគាត់ភាគច្រើនតែជាមនុស្សដែលពូកែ​ ហើយទោះជាមនុស្សដែលនៅក្បែរមិនសូវពូកែ ក៏ពួកគាត់អាចមានឱកាសបង្រៀនបុគ្គលិកទាំងអស់ឲ្យពូកែបានដែរ ។លោកជឿទៀតដែរថា បញ្ញានិងគឺដើរតួនាទីសំខាន់ណាស់ មិនមែនជាលុយទេ។

លោកបន្តថា អ្នកដែលរកស៊ីដំបូង​ពួកគាត់គឺពិបាកជាងគេ គឺរឿងលុយ តែបើអត់លុយ​គឺបញ្ញានឹងហើយដែលជាអ្នកបង្កើតលុយនេះ ព្រោះអ្នកមានធំៗចំនួន៦៥ភាគរយនៅលើលោកនេះ គឺសុទ្ធតែកើតចេញពីកូនអ្នកក្រ​ ចឹងភាគច្រើនចេញពីបញ្ញាហើយទើបអាចបង្កើតលុយចេញបាន៕