ភាពជោគជ័យសម្រាប់មនុស្សគ្រប់រូបមិនមែនជាការងាយស្រួលនោះទេ ហើយអ្នកប្រាកដជាចង់ក្លាយជាសហគ្រិន ដែលមានជោគជ័យផ្ទាល់ជាក់ជាពុំខានឡើយ។ ប៉ុន្តែតើអ្នកមានចម្ងល់ទេថា តើអ្នកត្រូវធ្វើអ្វីខ្លះដើម្បីសម្រេចក្តីសុបិន្ដមួយនេះបាន? ប្រសិនបើចម្លើយរបស់អ្នកថា “ទេ” អ្នកអាចស្វែងរកផ្នត់គំនិតជាសហគ្រិនរបស់អ្នកបានតាមរយៈសំនួរសំខាន់ៗ ខាងក្រោមនេះ។ វាមិនត្រឹមតែជួយដល់ការវាយតម្លៃនៃការត្រៀមខ្លួនរបស់អ្នកប៉ុណ្ណោះទេ ប៉ុន្តែវាក៏នឹងជួយអ្នកឲ្យកំណត់អត្តសញ្ញាណច្បាស់លាស់ប្រសិនបើអ្នកមានបុគ្គលិកលក្ខណៈ និងជំនាញមុននឹងចេញទៅធ្វើជាសហគ្រិន។
I.សំនួរចម្បងៗដែលអ្នកត្រូវសួរខ្លួនឯង
១.តើអ្នកធ្លាប់មានបទពិសោធន៍ធ្វើការនៅក្នុងវិស័យណាមួយដែលទេពីមុនទាក់ទងទៅនឹងអាជីវកម្មដែលអ្នកមានគម្រោងចង់ចាប់ផ្តើមនោះ?
២.តើមនុស្សធ្លាប់ស្គាល់ណាខ្លះដែលនិយាយថា នៅពេលនេះអ្នកពិតជាមានលក្ខណសម្បត្តិគ្រប់គ្រាន់ស័ក្តិសមដើម្បីបើកអាជីវកម្មដោយខ្លួនឯង?
៣.តើអ្នកបានទទួលការគាំទ្រលើគំនិតធ្វើអាជីវកម្មរបស់អ្នកពីគ្រួសារ និងមិត្តភក្ដិរបស់អ្នកដទៃឬទេ?
៤.តើអ្នកធ្លាប់ឆ្លងកាត់រៀនវគ្គបណ្តុះបណ្តាល ឬចូលរួមសិក្ខាសាលាផ្សេងៗស្តីពីការចាប់ផ្តើម និងគ្រប់គ្រងអាជីវកម្មខ្នាតដូចដែរឬទេ?
៥.តើអ្នកធ្លាប់បានយកគំនិតអាជីវកម្ម គម្រោងអាជីវកម្ម ឬសំណើធ្វើអាជីវកម្មមរបស់អ្នកទៅពិភាក្សាជាមួយអ្នកជំនាញផ្នែកអាជីវកម្មដូចជា គ្រូបណ្តុះបណ្តាលផ្នត់គំនិត (Mentor) អ្នកជំនួញ ទីប្រឹក្សាអាជីវកម្ម សាស្ត្រាចារ្យ អ្នកវិនិយោគ ឬពីស្ថាប័នជំនាញណាមួយដែរឬទេ?
៦.តើអ្នកមានសមាជិកគ្រួសារ មិត្តភក្ដិ ឬ គ្រូបណ្តុះបណ្តាលផ្នត់គំនិតជាសហគ្រិនដែរឬទេ?
II.បុគ្គលិកលក្ខណៈពិសេសៗរបស់សហគ្រិនដែលអ្នកត្រូវមាន
តើបុគ្គលិកលក្ខណៈសម្បត្តិណាខ្លះខាងក្រោមនេះដែលអ្នកមាន និងមិនទាន់មាន?
-ការតស៊ូ, ការប្ដេជ្ញាចិត្តទទួលយកមតិកែលំអភ្លាមៗ, ចង់ចេះចង់ដឹងជានិច្ច, មានគំនិតរឹងមាំមិនរុញរាដើម្បីភាពជោគជ័យ, មានថាមភាពខ្ពស់, មានឥរិយាបថតម្រង់ឆ្ពោះទៅកាន់គោលដៅ, មានភាពឯករាជ្យ, មានទំនុកចិត្តលើខ្លួនឯង, ចេះស្វែងរកជំនួយ, ហ៊ានប្រឈមមុខនឹងឧបសគ្គ, មានគំនិតបង្កើតថ្មី, មានគំនិតច្នៃប្រឌិត, មានចក្ខុវិស័យវែងឆ្ងាយ, មានការប្ដេជ្ញាចិត្តខ្ពស់, មានជំនាញដោះស្រាយបញ្ហា, មានការអត់អោន និងអធ្យាស្រ័យ។
-មានសុចរិតភាព ឬភាពស្មោះត្រង់, ជាមនុស្សដែលទុកចិត្ត និងអាចពឹងពាក់បាន, មានគំនិតផ្ដួចផ្ដើមច្រើនជាងអ្នកដទៃ,មានសមត្ថភាពក្នុងការពង្រឹងលើធនធានមនុស្ស, មានជំនាញគ្រប់គ្រងខ្ពស់, ចូលចិត្តការប្រកួតប្រជែង, ចេះផ្លាស់ប្ដូរ និងចេះបត់បែនបានគ្រប់កាលៈទេសៈ, ហ៊ានប្រឈមមុខនឹងការបរាជ័យ, មានការប្ដេជ្ញាចិត្តក្នុងការបំពេញការងារដោយមិននឿយហត់។
ប្រសិនបើអ្នកយល់ថា អ្នកនៅមានចំណុចខ្វះខាតចំណុចណាមួយនោះ អ្នកគួរតែរៀនសូត្របន្ថែមដើម្បីបំពេញចន្លោះខ្វះខាតទាំងនោះមុនពេលចាប់ផ្តើមប្រឡូកក្នុងអាជីវកម្មរបស់អ្នក៕