អស្ចារ្យមែនទែន​​ ! សហគ្រិន​៣រូប​បង្កើត​មុខ​របរ​នៅជនបទ​ចំណូលរាប់ពាន់ដុល្លារក្នុងមួយខែ

មិនខ្វល់ថាអ្នករស់នៅជនបទ ឬ ស្រុកស្រែចម្ការឡើយ អ្នកនៅតែមានឱកាសក្នុងការរកស៊ីយ៉ាងពេញទំហឹង ក្នុងវិស័យកសិម្ម ដែលសហគ្រិនមួយចំនួនកំពុងតែកាប់កបគ្រាន់បើជាមួយមុខរបរនៅតាមជនបទរបស់ពួកគាត់។ តួរយ៉ាងដូចជាសហគ្រិនជាម្ចាស់កសិដ្ឋានកសិកម្ម៣រូប ដែលចេញរកស៊ីក្នុងវិស័យកសិកម្មរហូតទទួលមានផ្លែផ្កាច្រើនក្នុងមុខរបរកសិកម្មរបស់ខ្លួន។

 

១.ម្ចាស់កសិដ្ឋានបង្កងCrayfish

ងាកមកមើលម្ចាស់កសិដ្ឋានចិញ្ជឹមបង្កង Crayfish នៅខេត្តបាត់ដំបង លោក ផល រដ្ឋា ដែលជាអតីតនិស្សិតមកពីសាកលវិទ្យាល័យជូឡាឡុងកនប្រទេសថៃ ហើយក៏សម្រេចចិត្តចេញរកស៊ីជាមួយមុខរបរចិញ្ជឹមបង្កង Crayfish ដំបូងបំផុតនៅកម្ពុជា។ នៅក្នុមុខរបរចិញ្ជឹមបង្កង Crayfish នេះធ្វើអោយអតីតនិស្សិតរូបនេះអាចរកចំណូលបានច្រើនពីផលបង្កងរបស់ខ្លួន ហើយជោគជ័យលើទឹកដីកំណើតរបស់ខ្លួនតែម្តង។

២.ម្ចាស់ចម្ការគូលែនហាវៃ

ក្រឡេកមកមើលដង្ខៅជនបទ ម្ចាស់កសិដ្ឋានគូលែនហាវៃខ្មែរ នៅខេត្តព្រះវិហារ លោក គីម សំអឿន ម្ចាស់ចម្ការគូលែនហាវៃខ្មែរ ដែលបាននាំពូជគូលែនដ៏ល្អមួយនេះមកពីប្រទេសថៃមកដាំដុះដំបូងគេនៅលើទឹកដីខេត្តព្រះវិហារ។ ពូជគូលែន ដែលមានផ្លែធំក្រហមឆ្អៅគួរអោយទាក់ទាញនេះ មាននាំអោយចម្ការគូលែនហាវៃខ្មែរល្បីល្បាញ ហើយ​ផលគូលែនដែលទទួលបានក៏កាន់តែមានទីផ្សារល្អ ដែលធ្វើអោយម្ចាស់ចម្ការរូបនេះកំពុងទទួលបានផ្លែផ្កាច្រើនពីមុខរបររបស់ខ្លួន។

៣.ម្ចាស់ចម្ការក្រូចថ្លុងគិរីវង់

ត្រឡប់ទៅកាន់ភាគខាងត្បូងនៃខេត្តតាកែវ ដង្ខៅក្រូចថ្លុង ស្រីមុំ ដែលចាប់ផ្តើមពីអ្នករស់នៅតាមជើងភ្នំសាមញ្ញម្នាក់ រហូតពង្រីកចម្ការក្រូចថ្លុងបានជាច្រើនហិតតា។ ទឹកដីអំណោយផល មនុស្សភាគច្រើនចូលចិត្តហូបតែមិនចូលចិត្តដាំដុះ ធ្វើអោយទីផ្សារក្រូចថ្លុងកាន់តែបានដៃ លក់ស្ទើរតែមិនទាន់ ក្នុងមួយឆ្នាំគាត់រកចំណូលបានច្រើនគួរសមប្រហែលជាខ្ទង់ពាន់ដុល្លារពីមុខរបរដាំដុះក្រូចថ្លុងរបស់គាត់។

នៅទីក្រុងគេរកស៊ីបែបអ្នកផ្សារ អ្នកចម្ការគេរកស៊ីបែបស្រុកស្រែ អ្នកក្រុងឬជនបទសុទ្ធតែអាចក្លាយជាអ្នកមានអោយតែមានគំនិតក្នុងការរកស៊ី៕