ចង់បាន​បុគ្គលិក​ខ្លាំងត្រូវ​សិក្សា​ចំណុច​ខាងក្រោម​តាម​សហគ្រិន​ស្ត្រី​ឆ្នើម​កម្ពុជា​

អាជីវកម្ម​អាច​រីកច្រើន​ទៅបាន​ អាស្រ័យ​លើបុគ្គលិក​ដែលមានចំណេះដឹង​ និង​ខ្លាំង​ក្នុងការធ្វើការ​ងារ​ ជាពិសេស​អាច​រកចំណូល​បាន​យ៉ាង​ច្រើន​ក្បាលក្រែល​ដែរ​ទេ។ ចំណុចនេះលោកស្រី សុទ្ធ ចន្ថា នាយិកាក្រុមហ៊ុន Daily Transprot បានមានទស្សនៈថា «សម្រាប់ពាក្យថា បុគ្គលិក លោកស្រីមិនផ្តោតសំខាន់លោកការសិក្សាពេកទេ តែ​ផ្តោត​សំខាន់​លើបេះដួងយកមកធ្វើការងារ»។

លោកស្រីសុទ្ធ ចន្ថា នាយិកាក្រុមហ៊ុន Daily Transport មានប្រសាសន៍ថា «បុគ្គលិកឆ្នើមមិន​អាស្រ័យលើការ​សិក្សា​ពេកទេ តែសំខាន់លើបេះដួង និងអត្តចរិក ព្រោះយើងអាចធ្វើការជាមួយបុគ្គលណាម្នាក់ជាមួយអត្តចរិក ហើយ​វាអាច​ឲ្យមនុស្សរស់នៅជាមួយគ្នា៨០%»។ ជាការពិតណាស់ យើងមិនអាចធ្វើការជាមួយបុគ្គលិក​គិតតែលុយ​ជា​ប្រាក់​ខែ តែមិនគិតរឿងអ្វីផ្សេងទាក់ទងនិងរឿងក្រុមហ៊ុននោះទេ។

បុគ្គលិកសម័យថ្មីនេះ ត្រូវតែប្តូរការគិតរបស់ខ្លួនមិនអាច ចាត់ទុកខ្លួនឯងត្រឹមជាបុគ្គលិកម្នាក់ធម្មតា​ក្នុងក្រុមហ៊ុន​ទៀត​​នោះទេ ត្រូវតែប្តូរឥរិយាបថធ្វើការរបស់ខ្លួនត្រូវចាត់ទុកថា ការធ្វើការងារ ដូចជាការវិនិយោគ ឬចេញរក​ស៊ី​ដោយ​ខ្លួនឯងដែរ ដោយយើងប្រើប្រាស់សមត្ថភាពចំណេះដឹង ដើម្បីប្តូរយកចំណូលមកវិញ។

មិនត្រឹមតែប៉ុណ្ណោះ បុគ្គលិកមិនអាចទ្រាំធ្វើការងារឲ្យគេអស់មួយជីវិតនោះទេ ត្រូវតែមានមហិច្ឆតា ក្នុងចេញរក​ស៊ី​ដោយ​ខ្លួនឯង ដូច្នេះត្រូវតែរៀនធ្វើការងារឲ្យបានច្រើនធ្វើដូចជាម្ចាស់៕