លោក​ Larry Ellison  ​ ៖ ខ្ញុំមាន​៣ចំណុច​ដែលនាំ​ឲ្យ​ខ្ញុំជោគជ័យ​

មនុស្សគ្រប់គ្នាគឺតែងតែមានគោលការណ៍ និងគំនិតល្អ សម្រាប់ជីវិត ខុសៗពីគ្នាគឺអាស្រ័យទៅតាមផ្នត់គំនិត​ និង​គោល​ដៅរបស់មនុស្សយើងម្នាក់។ ចំពោះបុគ្គលដែលជោគជ័យគឺតែងតែមានគោលការណ៍ល្អៗ ជាច្រើន​ដែល​ជា​ហេតុ​ធ្វើអោយពួកគាត់ទទួលបានជោគជ័យក្នុងជីវិត ហើយគោលការណ៍ និងគំនិតល្អៗទាំងនោះ​អ្នកអាច​យក​យកមកអនុវត្តបាន ពីព្រោះបុគ្គលជោគជ័យទាំងអស់បានអនុវត្តវាហើយក៏ទទួលបានជោគជ័យផងដែរ។

១.សិក្សាពីផែនការកំណត់របស់ខ្លួនឯង

នៅក្នុងចំណុចនេះ គឺលោកចង់បង្ហាញថាអ្នកត្រូវតែមានការកំណត់ផែនការសម្រាប់ខ្លួនអ្នកអោយបានច្បាស់លាស់ ហើយ​ពិចារណា​អោយបានច្បាស់លាស់មុននិងចាប់ផ្តើមធ្វើវា។ ទន្ទឹមនិងនោះដែរប្រសិនបើអ្នកដាក់​ផែនការអ្វី​មួយ​សម្រាប់​ជីវិតរបស់អ្នកហើយ អ្នកត្រូវតែសិក្សាពីផែនការនោះអោយបានល្អិតល្អន់ និងច្បាស់លាស់ជាមុន នោះ​ទើប​អ្នក​អាចអនុវត្តផែនការនោះទទួលបានជោគជ័យ។

២.យកគំនិតទៅច្នៃចេញជាផលិតផល ឬសេវាកម្ម

ចំពោះចំណុចនេះគឺលោក Larry Ellison បានយកមកអនុវត្តហើយលោកក៏ទទួលបានជោគជ័យ និងរកចំណូល​បាន​​រាប់ពាន់លានដុល្លាដោយសារតែចំណុចនេះដែរ​។ ចំណុចនេះគឺលោកបានយកគំនិត និងចំនេះដឹងក្នុង​ការ​សរសេរ​​កម្មវិធីកុំព្យូទ័រ របស់លោកប្រែក្លាយជាការចាប់ផ្តើមក្រុមហ៊ុនគ្រប់គ្រងប្រព័ន្ធទិន្នន័យមួយ ហើយលោកក៏​ទទួលបានប្រាក់ចំណូលពីគំនិត និងចំនេះដឹងដែលលោកបានយកវា មកកែច្នៃចេញជាផលប្រយោជន៍ ជាក់ស្តែង​តែ​ម្តង។

៣.មានផលិតផល ឬសេវាកម្មដ៏ល្អមួយផ្ទាល់ខ្លួន​

ដើម្បីអោយជីវិតអាជីវកម្មរបស់អ្នកជោគជ័យទៅបានអ្នកគួរតែមាន​ផលិតផល ឬសេវាកម្មណាមួយដែល​ល្អសំរាប់​យក​​វាមកធ្វើជាដើមទុនសំរាប់រកប្រាក់ចំណូលអោយអ្នក។ ផលិតផលនោះគឺបានមកពីគំនិត ការសិក្សា ការច្នៃប្រ​ឌិត និងគំនិតដែលអ្នកមាននោះយកមកផលិតចេញជា ផលិតផលឬសេវាកម្ម​មួយផ្ទាល់ខ្លួនសម្រាប់ខ្លួនអ្នកផ្ទាល់ ហើយ​ច្នៃវាអោយចេញជាផលប្រយោជន៍សម្រាប់អ្នក៕