ស្រាល្អបានអ្នកក្លាហានផឹកស្រានោះពិតជាមានសំណាង នារីល្អបានអ្នកក្លាហានយកជាប្រពន្ធ នារីនោះពិតជាមានសំណាង
“ស្រាល្អបានអ្នកក្លាហានផឹកស្រានោះពិតជាមានសំណាង នារីល្អបានអ្នកក្លាហានយកជាប្រពន្ធ” នារីនោះពិតជាមានសំណាង មានន័យថា មនុស្សមានសមត្ថភាពទើបអាចទទួលបានការងារធំ ឬតំណែងធំសម្រាប់អ្នកដែលមានសមត្ថភាពប៉ុណ្ណោះ។ មនុស្សគ្មានសមត្ថភាពមិនអាចរកបាននារីស្រស់ស្អាតនៅក្នុងជីវិតបានឡើយ។
មានមនុស្សជាច្រើនចង់បានមុខតំណែងធំ តួនាទីល្អ តែគេជាមនុស្សខ្ជិល គ្មានសមត្ថភាព និងមិនចេះធ្វើការងារធំដុំជាដើម។ ប៉ុន្តែនៅក្នុងចិត្តរបស់គេចង់បានតែការងារល្អ ប្រាក់ខែច្រើន តួនាទីធំៗ។ វាមិនខុសអីពីបុរសមួយចំនួនស្រលាញ់ស្រីស្អាត ជាអ្នកមាន តែខ្លួនរកតែអ្វីក៏គ្មាន បើបែបនេះ តើនារីស្រស់ស្អាតទាំងនោះម៉េចនឹងព្រមមកស្រលាញ់យើងទៅ។
មនុស្សប្រុសយើង បើមានរូបរាងសង្ហាគឺ ជារឿងល្អប្រសើរមួយ តែបើសង្ហាគ្មានសមត្ថភាពនៅតែគ្មានកន្លែងសម្រាប់ឈរជើងបានដដែល។ ដូច្នេះដើម្បីឱ្យគេចាប់អារម្មណ៍ ឬឱ្យនារីស្រស់ស្អាតស្រលាញ់យើង គឺទាល់តែយើងជាមនុស្សមានសមត្ថភាពខ្លាំងលើសពីអ្នកដទៃ មានអ្វីល្អជាងគេជាដើម។
សម្តីរបស់មហាសេដ្ឋីចិន Jack Ma គាត់ថា “ខ្ញុំមិនស្អាតទេ តែមាននារីស្រស់ស្អាតចិនជាច្រើនសុំស្រលាញ់ខ្ញុំ និងចង់រៀបការជាមួយខ្ញុំ។ មូលហេតុមកពីគាត់មានសមត្ថភាព តែចំពោះរូបសម្បត្តិរបស់គាត់ពិតជាសូមទោសហើយ៕