តើអ្នកដឹងទេថា តើ​សហគ្រិ​នជោគជ័យ​កំពូលទាំង៧​រូប​មានទម្លាប់ធ្វើអ្វីនៅពេលព្រឹក​

មនុស្សមួយចំនួនតែងតែយល់ខុសថា ផលផ្លែផ្កានៃលទ្ធផលទាំងឡាយ គឺភស្តុតាងដែលបញ្ជាក់ពីភាពជោគជ័យនៃអាជីវកម្ម ឬកិច្ចការណាមួយ។ ប៉ុន្តែនេះគឺជាការយល់ខុសទាំងស្រុងព្រោះសហគ្រិនជោគជ័យគ្រប់រូបសុទ្ធតែបានឆ្លងកាត់ការតស៊ូប្រឹងប្រែង និងការបរាជ័យជាច្រើនលើកច្រើនសារ ដោយការជោគជ័យរបស់ពួកគេមិនមែនកើតឡើងដោ​យសារព្រេងវាសនា ឬសំណាងនោះទេ។

ភាពជោគជ័យរបស់ពួកគេ គឺកើតឡើងដោយសារការសម្រេចិត្ត និងការប្រឹងប្រែងរបស់ពួកគេតាំងពីដំបូងទីមកម្លេះដែលអាចធ្វើអោយពួកគេបានជោគជ័យ និងមានអ្វីៗដូចបច្ចប្បន្ននេះ។ អ្វីដែលពិសេសនោះ គឺទម្លាប់ពេលព្រឹកជាកត្តា​ ដែលបានដឹកនាំពួកសហគ្រិនគ្រប់រូបឲ្យឆ្លងដល់ភាពជោគជ័យ។ ខាងក្រោមនេះ គឺជាទម្លាប់ពេលព្រឹករបស់សហគ្រិនជោគជ័យទាំង៧រូប ដែលអ្នកគួរតែយល់ដឹង៖

After Footer (Active) - damrei Mr1 Zone2

១.លោក Naveen Jain

លោក Naveen Jain គឺជាអតីតស្ថាបនិកនិងនាយក​ប្រតិបត្តិ CEO នៃក្រុមហ៊ុន InforSpace ដែលជាសហគ្រិនជោគជ័យមួយរូបដែលទម្លាប់ជាប្រចាំនៅពេលព្រឹករបស់លោកគឺតែងតែធ្វើការថែរក្សាសុខភាពផ្លូវចិត្ត សុខភាពរាងកាយ និងសតិអារម្មណ៍។

លោកតែងតែធ្វើបែបនេះព្រោះរូបលោកយល់ឃើញថាការធ្វើអាជីវកម្ម គឺប្រៀបបានដូចជាការ​ធ្វើសង្រ្គាមអីចឹងដែលតម្រូវឲ្យមានការថែរក្សាចំណុចទាំងអស់នោះដើម្បីទទួលបានជ័យជំនះនិងជោគជ័យ។

ជាប្រចាំនៅពេលព្រឹកគឺលោកតែងតែក្រោកពីដំណេកចន្លោះម៉ោង៤៖៣០ និងម៉ោង ៥៖៣០ ព្រឹកដោយចំណាយពេល១៥នាទីអានព័ត៌មាន ឆ្លើយអ៊ីមែល និងប្លក់ដើម្បីរក្សាបំនិនគិតរបស់លោក ហើយបន្ទាប់មកធ្វើលំហាត់ប្រាណរាងកាយនិងធ្វើការសមាធិដើម្បីរក្សាសតិអារម្មណ៍។

២.Oprah Winfrey

Oprah Winfrey គឺជាអ្នកការសែតនិងពិធីករនៅក្នុងកម្មពិធី Oprah Winfrey Show ដ៍ល្បីល្បាញមួយរូបដែលជាគំរូសហគ្រិនជោគជ័យសម្រាប់ស្រ្តីផងដែរ។ ទម្លាប់ពេលព្រឹករបស់លោកស្រីគឺមានភាពសាមញ្ញនិងបែបធម្មជាតិបំផុត។

លោកស្រីតែងតែបណ្ដោយអោយខ្លួនគាត់ក្រោកពីដំណេក ដោយគ្មានការរំខានពីសំឡេងរោទ៍របស់នាឡិកា។ លោក​ស្រីយល់ឃើញថា ដើម្បីយល់ច្បាស់អំពីក្ដីស្រមៃមួយ គឺមិនត្រូវផ្ដោតលើជោគជ័យទេប៉ុន្តែត្រូវយកចិត្តទុកដាក់លើចំណុចតូចៗបំផុត ដែលមានន័យដែលការយកជ័យជំនះលើពួកវាគ្រប់ដំណាក់កាល គឺអាចជម្រុញអោយរឿងដ៏អស្ចារ្យកើតឡើងក្នុងភាពជោគជ័យរបស់យើង។

នៅពេលម៉ោង៨៖០០ព្រឹក ដុសធ្មេញហើយក្រោយមកដឹកឆ្កែរបស់លោកស្រីចេញទៅក្រៅដើរលេង។ បន្ទាប់មកផ្ទះវិញមកផឹកespresso មួយកែវហើយចាប់ផ្ដើមធ្វើសមាធិក្នុងពេល៣០នាទីហើយ បញ្ចប់ដោយការធ្វើលំហាត់ប្រាណក្នុងចន្លោះម៉ោង ៩ និងម៉ោង ១០។

៣.Warren Buffett

លោក Warren Buffet ម្ចាស់ក្រុមហ៊ុននិងជាCEO របស់ក្រុមហ៊ុន Berkshire Hathaway ដែលស្ថិតក្នុងកំពូលមហាសេដ្ធីលំដាប់ពិភពលោកហើយក៏បានទទួលស្គាល់ថា ជាអ្នកវិនិយោគិនដ៍ជោគជ័យមួយរូបផងដែរ។ ថ្វីត្បិតតែលោកជាអ្នកមានស្ដុកស្ដម្ភដែលមានលុយចាយមិនចេះខ្វះក៏ដោយ លោកនៅតែរស់នៅក្នុងលក្ខណៈសាមញ្ញបំផុត។

រៀងរាល់ពេលព្រឹកគឺលោកតែងតែក្រោកនៅម៉ោង ៦៖៤៥ ហើយចំណាយពេលវេលាជាង៨០% ជារៀងរាល់ថ្ងៃអានសៀវភៅហើយគាត់យល់ឃើញថា បុគ្គលគ្រប់រូបគួរតែអានសៀវភៅជាង៥០០ ទំព័រក្នុងមួយថ្ងៃៗ ដើម្បីបង្កើនចំនេះដឹង។

ជីវិតរបស់គាត់គឺមានភាពសាមញ្ញបំផុតដោយលោកតែងតែឆ្លៀតរកពេលលំហែចិត្តនិងកាយជានិច្ចទោះបី​ជា​គាត់មានអាយុ៨៨ឆ្នាំហើយក៏ដោយ។

៤.Renee Fishman

លោកស្រី Renee Fishman អតីតនិស្សិត I​vy League និងអតីតមេធាវី ហើយជាអ្នករកស៊ីអចលនទ្រព្យមួយរូបផងដែរ។ លោកស្រីមានបទពិសោធន៍ជីវិតជាច្រើន ដែលភាពជោគជ័យរបស់លោកស្រីគឺសុទ្ធតែទទួលបានដោយ​សារ​ការអនុវត្តតាមទម្លាប់ជាប្រចាំដ៏ប្រពៃរបស់លោកស្រី។

ពេលព្រឹកព្រលឹមបន្ទាប់ពីក្រោកពីដំណេកអ្វីដែលលោកស្រី ធ្វើមុនគេបង្អស់គឺនាងទៅហាត់ប្រាណ ដោយចំណាយពេលជាង១៥នាទី ទៅ៣ម៉ោងជាង។

អ្វីដែលប្លែកជាងនេះទៅទៀតនោះគឺនៅពេលមកដល់ផ្ទះរបស់លោកស្រីនឹងបិទឧបករណ៍អូឌីយ៉ូឬវីដេអូ ដើម្បីកុំឲ្យមានការរំខានចំណាយពេលគិតវិភាគ ដើម្បីរកយុទ្ធសាស្រ្តថ្មីៗ ក្នុងការដោះស្រាយ​បញ្ហាដែលជួបប្រទះនៅពេលបំពេញការងារ។

៥.David Karp

លោក David Karp ជាស្ថាបនិកនិងជាអតីត CEO របស់ក្រុមហ៊ុន Tumblr ហើយជាសហគ្រិននិងអ្នកបង្កើតវេបសាយជោគជ័យមួយរូបដែរ។ លោក David Karp យល់ឃើញថាការមានកាលវិភាគប្រចាំថ្ងៃគឺជាកត្តាដែលជំរុញឲ្យមានភាពច្នៃប្រឌិតកើតមានឡើងក្នុងការរស់នៅរបស់លោក​។

ជារៀងរាល់ព្រឹកលោកតែងតែធ្វើដំណើរថ្មើរជើងទៅធ្វើការកន្លែង Office របស់លោកគឺមានភាពលក្ខណៈសាមញ្ញហើយគាត់តែងតែទុកពេលវេលាសមគួរសម្រាប់មើលអ៊ីម៉ែលរបស់លោកដោយមិនចំណាយពេលនៅផ្ទះមើលវាទេ។

និយាយរួម លោកព្យាយាមធ្វើយ៉ាងណាឲ្យពេលវេលា ដែលលោកចំណាយធ្វើការ និងសកម្មភាពនៅផ្ទះមានតុល្យ​ភាព​​ស្មើរគ្នា ដើម្បីឲ្យលោកអាចផ្ចង់អារម្មណ៍លើសកម្មភាពទាំងឡាយឲ្យបានខ្ពស់មិនមែនមមាញឹកចំពោះតែការងារមួយមុខនោះទេ។

៦.Tony Robbins

ក្រៅពីការចំណាយពេលវេលាយ៉ាងមមាញឹកក្នុងការដើរកំសាន្តជុំវិញពិភពលោក Tony Robbin ដែលជាគ្រូបង្វឹក អ្នកនិពន្ធ  សប្បុរសជន និងជាសហគ្រិនដ៍ជោគជ័យមួយរូបគឺតែងតែមានទម្លាប់ល្អប្រចាំពេលព្រឹករបស់លោកដោយលោកបានលត់ដំខ្លួនឯងឲ្យក្លាយជាមនុស្សជោគជ័យ។

ជាង១០ឆ្នាំមកហើយ ដែលលោកតែងតែធ្វើសមាធិក្នុងរយៈពេល១០នាទី នៅពេលព្រឹកដោយគាត់បានបែងចែកជា​ដំណាក់កាលដូចខាងក្រោម៖

ដកដង្ហើម៣០ដង្ហើម ចំនួន៣លើកក្នុងល្បឿនលឿនក្នុងពេលមួយនាទី ចំណាយពេល៣នាទី ដកដង្ហើមយឺតៗដើម្បីវាយតម្លៃពីអ្វីដែលលោកកំពុងសប្បាយចិត្តនឹងមាន ចំណាយពេល៣នាទី ដើម្បីធ្វើការភ្ជាប់អារម្មណ៍រវាងផ្នែកក្បាលនិងខ្លួនប្រាណចំណាយពេល៣នាទី ដើម្បីផ្ចង់និងស្រមើស្រមៃគិតពីអារម្មណ៍ ដែលបានសម្រេចគោលដៅទាំង៣របស់លោក ក្រោយ​មកលោកហាត់ប្រាណក្នុងរយៈពេល១៥នាទី។

៧.Jonh Paul Dejoria

លោក Jonh Paul Dejoria ដែលធ្លាប់តែជាជនអនាថាគ្មានផ្ទះសម្បែងប៉ុន្តែឥឡូវជាមហាសេដ្ធីគឺជាជនជោគជ័យមួយរូបដែលមានទម្លាប់ល្អពិសេសរបស់លោកនៅពេលព្រឹកដូចសហគ្រិនខាងលើផងដែរ។

លោកតែងតែចំណាយពេល៥នាទី ក្នុងពេលព្រឹកដើម្បីផ្ចង់អារម្មណ៍និងឆ្លុះបញ្ចាំងអំពីអ្វីៗ ដែលលោកកំពុងមានដែលធ្វើឲ្យលោកសប្បាយចិត្ត។ ហើយក្រោយមកលោកឆុងកាហ្វេហូបមុននឹងដំណើរការការងារប្រចាំថ្ងៃ។

លោកបានបង្ហើបប្រាប់ថា លោកអាចផ្ដោតអារម្មណ៍លើការងារបានយ៉ាងល្អ ដោយសាររូបលោកបានរៀនអំពីគន្លឹះទាំងនេះកាលពីវ័យសិក្សារបស់ដែលលោកគ្មានបច្ចេកវិទ្យាទំនើបៗដូចជាកុំព្យូទ័រនិងអ៊ីម៉ែលទំនាក់ទំនង ហើយរាល់ទំនាក់ទំនងគឺធ្វើឡើងដោយការខលឬផ្ញើរសារតាមរយៈទូរសារ។

ដូចនេះលោកអាចផ្ចង់អារម្មណ៍បានយ៉ាងល្អទៅលើ​តែការងារសំខាន់ៗប្រចាំថ្ងៃ ដោយមិនពឹងផ្អែកលើបច្ចេកវិទ្យាទាំងស្រុងនោះទេ៕