ឆ្នាំមមី
ឆ្នាំនេះជាឆ្នាំដែលអ្នកបំពេញកិច្ចការមិនបានសម្រេចខ្លាំងនោះឡើយ។ មើលទៅដូចរវល់ជាខ្លាំង ប៉ុន្តែមិនអាចទទួលបានផល។ ប៉ុន្តែចំពោះបញ្ហាស្នេហាគឺល្អវិញ ដោយអ្នកដែលមិនទាន់មានគូ អាចរកឃើញគូស្រកររបស់ខ្លួន។
ឆ្នាំរោង
នៅក្នុងឆ្នាំនេះ អ្នកអាចធ្វើការសម្រេចចិត្តខុសដែលអាចធ្វើឲ្យទ្រព្យអ្នកងាយហូរចេញជាខ្លាំង។ ម្យ៉ាងទៀតការងារអ្នកមិនបានរលូនឡើយ ដោយមានឧបសគ្គ និងបញ្ហាច្រើនកើតឡើង។
ឆ្នាំរការ
នៅឆ្នាំនេះ អ្នកគួរតែប្រុងប្រយ័ត្ននៅពេលដែលបំពេញកិច្ចការ ព្រោះវាអាចបង្កជាកំហុសបានយ៉ាងងាយនៅពេលដែលធ្វេសប្រហែស។ ម្យ៉ាងទៀតទំនាក់ទំនងអ្នកជាមួយអ្នកដទៃក៏ធ្លាក់ចុះដែរ។ ដូចនេះអ្នកគួរតែគ្រប់គ្រងអារម្មណ៍របស់ខ្លួនឲ្យបាន៕