គួនអ៊ី ៖ ខ្ញុំ​ចាប់ខ្លួនឆាវឆាវបាន​ហើយមិនសម្លាប់​ គឺជារឿង​ត្រឹមត្រូវ​ ដើម្បី​រក្សាឈ្មោះល្អ​ គុណធម៌ និង​សច្ចធម៌​

ដោយសារតែមនុស្សយើងមានអត្តចរិតពីធម្មជាតិខុសប្លែកពីគ្នា អ្នកខ្លះក៏ល្អ និងអ្នកខ្លះទៀត ក៏ឃោរឃៅតាមហ្នឹងដែរ ប៉ុន្តែបើយើងនិយាយអំពី គួនអ៊ី វិញគេជាមនុស្សម្នាក់ដែលមានគុណធម៌ និងមានការលះបង់ច្រើន​ដើម្បីគោរពនូវគោលការណ៍គុណធម៌របស់ខ្លួនឱ្យមាន​តម្លៃ ដែល​មិនអាចនិយាយបានត្រឹមតែមាត់នោះទេ។

គួនអ៊ី គេមានឱកាសអាចសម្លាប់ដល់ ឆាវឆាវ បាននៅពេលនោះ ដែល ឆាវឆាវ ចាញ់សង្គ្រាមហើយរត់គេខ្លួនស្រាប់​តែជួបនឹង គួនអ៊ី តែត្រូវដោះលែង ឆាវឆាវ ដោយមិនសម្លាប់ និងសុខចិត្តទទួលទោសរបស់​ ជូកឺលៀង ទៅវិ​ញ។

នៅថ្ងៃនេះ យើងខ្ញុំនឹងលើកហេតុផលមួយ ដែលគេសុខចិត្តទទួលទោសជំនួស ឆាវឆាវ។ នៅពេលដែលពួកគេបានបែកគ្នាអស់ (បងប្អូនទាំងបី) គួនអ៊ី ទៅចុះចូលនឹង ឆាវឆាវ, លាវប៉ី ទៅចូលនឹង យានសាវ ចំណែកឯង ចាងហ្វី ទៅធ្វើជាចៅហ្វាយស្រុក នៅក្នុងស្រុកតូចមួយ។ តែ គួនអ៊ី គេទទួលបានការចិញ្ចឹមយ៉ាងល្អពី ឆាវឆាវ ទំនុកបម្រុងគ្រប់បែបយ៉ាង ដែលធ្វើឱ្យគេមានចិត្តអៀសខ្មាស មិនដឹងជាត្រូវសងគុណ​ដោយ​របៀបណា ទើបពេលចាកមក រហូតដល់ការជួបនឹង ឆាវឆាវ ម្តងទៀត ក៏ក្លាយជាសត្រូវនឹងគ្នា តែគេមិនដាច់ចិត្តក្បត់គុណធម៌ សម្លាប់ដល់ ឆាវឆាវ ដែលធ្លាប់មានគុណជួយជីវិត និងទំនុកបម្រុងគេស្មើនឹងសម្តេចអ៊ីចឹង។

កាន់តែពិសេសជាងនេះ សូម្បីតែ “សេះទន្សាយក្រហម” ដែលរត់បានលឿន និងល្បីល្បាញជាងគេ ក៏ឆាវឆាវ បានប្រគល់ទៅឱ្យ គួនអ៊ី ផងដែរ គុណដ៏ធំនេះធ្វើឱ្យគេរកអ្វីសងពុំអស់ទេ។ ដូច្នេះ មានតែការស្លាប់ដើម្បីសងគុណដល់ ឆាវឆាវ វិញ ប៉ុន្តែបើគេសម្លាប់​ ឆាវឆាវ នៅពេលនោះ គេនឹងលែងមានគុណធម៌ មិនគួរឱ្យគោរពឡើយ។ អ្វីដែលជា​សម្រេចចិត្តរបស់គេ គឺត្រឹមត្រូវ សុខចិត្តពលីដើម្បីរក្សាឈ្មោះ​ល្អ មានគុណធម៌ និងសច្ចធម៌៕