កាន់តែកក្រើកជាមួយរង្វាន់យក្សពី Huawei! ទិញ Huawei អេ 7 ឈ្នះរង្វាន់​ Mazda2​​​ និងរង្វាន់ជាច្រើនទៀត​សរុប 200,000,000 រៀល!

ភ្នំពេញ ថ្ងៃទី​​ 12 កុម្ភះ ឆ្នាំ 2019 ​​ ឱកាសឈ្នះរង្វាន់រហូតដល់ 200,000,000 រៀលពី​ ប្រូម៉ូសិនយក្សរបស់ Huawei ដោយគ្រាន់តែទិញស្មាតហ្វូន Huawei អេ 7 nova 3 ឡៃត៌ nova 3i ឬ nova3។ រង្វាន់សរុបមាន ​17 រង្វាន់ ដូចជា​ រថយន្ត Mazda 2 មួយរង្វាន់​ ម៉ូតូ Zoomer X 4 រង្វាន់ និងទូរទស្សន៍ Smart TV 43 អ៊ីញ 12 ​រង្វាន់ ។

ធ្វើម៉េចបានឈ្នះហ៎! ងាយៗ! គ្រាន់តែទិញស្មាតហ្វូនណាមួយ ក្នុងចំណោមស្មាតហ្វូនទាំងបួនម៉ូដែលចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃ 27 មេសាហើយបំពេញព័ត៌មានឲ្យបានត្រឹមត្រូវ​ ដូចជាឈ្មោះ លេខទូរសព្ទ លើប័ណ្ណធានាសន្លឹក (Dealer​​ Copy) ហើយយកទៅបណ្តាហាងទូរស័ព្ទដែលអ្នកបានទិញ​​ ដើម្បីមានឱកាសចូលរួមការចាប់រង្វាន់។​

ការចាប់រង្វាន់នឹងធ្វើឡើងរៀងរាល់ពីរសប្តាហ៏ម្តង។​ ការចាប់រង្វាន់លើកទីមួយនៅសល់តែបីថ្ងៃទៀតតែប៉ុណ្ណោះធ្វើឡើងនៅថ្ងៃ 15 កុម្ភះ ដែលមានការផ្សាយផ្ទាល់លើ Facebook Page របស់ Huawei និង Facebook Page របស់ MY TV ចាប់ពីម៉ោង 11:45នាទីតទៅ។​ រីឯចាប់រង្វាន់លើកទី 2​​ នឹងធ្វើឡើងនៅថ្ងៃ 1 ខែ មីនា ​​លើកទី 3 ថ្ងៃ 15 មីនា    លើកទី 4​​​ ថ្ងៃ 29 ខែ​មីនា ដែលរង្វាន់មានដូចជា ម៉ូតូ Zoomer X 1 រង្វាន់ និងទូរទស្សន៍ Smart TV​ 2 រង្វាន់ ក្នុងការចាប់រង្វាន់មួយលើកៗ​ ។​​​ ចំណែកឯការចាប់រង្វាន់ធំលើកចុងក្រោយ នឹងធ្វើឡើងនៅថ្ងៃទី 03​ ​ខែ​ ឧសភា ដោយមានការផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍និងFacebook Page​ របស់ Huawei និង MYTV ដែលរង្វាន់រួមមានរថយន្ត Mazda 2 មួយរង្វាន់​ តម្លៃជាង​ 3 ម៉ឺន ​4 ពាន់ដុល្លារ និងទូរទស្សន៍ Smart TV 4 រង្វាន់។​

ក្រៅពីជម្រើសពណ៍ខៀវ ( Aurora Blue) និង​ ពណ៍ខ្មៅ ( Midnight Black)  ថ្មីៗនេះ Huawei អេ 7 មានជម្រើសពណ៍ថ្មីកាលីបៗ ទាន់សម័យ​ មួយទៀតគឺពណ៍ក្រហម​ ( Coral Red ) ដែលមានលក់នៅលើទីផ្សារហើយ។​

ជម្រើសថ្មី ពណ៍ក្រហមស្រស់នេះ​ ជាកាដូដ៏សាកសមបំផុតសម្រាប់មនុស្សជាទីស្រលាញ់របស់អ្នក ជាពិសេសក្នុងឱកាសទិវានៃក្តីស្រលាញ់ខាងមុខនេះ។​ ពណ៍ថ្មីនេះ មានលក់ចាប់ពីថ្ងៃនេះតទៅក្នុងតម្លៃត្រឹមតែ $189 តែប៉ុណ្ណោះ នៅតាមបណ្តាហាងដៃគូដែលមានស្លាកសញ្ញា Huawei នៅទូទាំងប្រទេសកម្ពុជា។

Huawei អេ​​​ 7 ត្រូវបានរចនាឡើងដោយមានរូបរាងទាក់ទាញ ភ្លឺរលោងចែងចាំង អេក្រង់ធំ 6.26 អ៊ីញ HD+ អេក្រង់ធំផ្ទៃលាតរហូតដល់ 86.7% និង អេក្រង់ប្រភេទដំណក់ទឹក។ មិនតែប៉ុណ្ណោះ ស្មាតហ្វូនអេ 7 បំពាក់ដោយកាមេរ៉ាមុខធំទំហំ 16MP ជាមួយបច្ចេកវិទ្យា AI និងកាមេរ៉ាក្រោយភ្លោះ ទំហំ13MP+ 2MP។ រីឯ ថាមពលថ្មវិញ មានទំហំធំរហូតដល់ 4000mAh អាចប្រើបានរហូតដល់ពេញមួយថ្ងៃឬរហូតដល់ពីរថ្ងៃ។ ស្មាតហ្វូននេះដំណើរការដោយអង្គផ្ទុក      ទន្និន័យ (ROM) 32 GB និង អង្គចងចាំ ( RAM) 3 GB អង្គផ្ទុកទន្និន័យបន្ថែម​ 512GB​ ជាមួយនឹង​ CPU Qualcomm® Snapdragon™ 450, 14nm* Processor, GPU: 8×A53 Cortex @ 1.8 GHz បច្ចេកវិទ្យាបន្ទន់ពន្លឺការពារភ្នែក  និងស្គេនមុខដោះសោរបានលឿនទាន់ចិត្ត។

គួរបញ្ជាក់ផងដែរថា Huawei គឺជាម៉ាកដែលស្ថិតក្នុងលេខរៀងទី​ 68 ក្នុងចំណោមម៉ាកដែលមានតម្លៃបំផុតក្នុងពិភពលោក(​​ Forbes World’s Most Valuable Brands)​ និងស្ថិតនៅលេខរៀងទី 12​ ពី Brand Finance Global 500 នៅក្នុងឆ្នាំ 2019 ហើយគុណតម្លៃម៉ាក ( brand value) មានការកើនឡើង 63.7% បើប្រៀបធៀបពីឆ្នាំ 2018 ទៅ 2019។ មិនតែប៉ុណ្ណោះ Huawei បានលក់ស្មាតហ្វូនក្នុងទីផ្សារ បានរហូតដល់ 200,000,00 គ្រឿងក្នុងឆ្នាំ    2018។


សម្រាប់ព័ត៌មានបន្ថែម​​ សូមចូលទៅកាន់