ពិតជាអស្ចារ្យគ្រាន់តែជាអ្នកតំណាងលក់ឡេៗថែរក្សាសម្រស់ Firmax3 សោះ! លេងម្ចាស់ក្រុមហ៊ុន RF3 World ប្រទេសម៉ាឡេសីុបានធ្វើតាមការសន្យានៃគម្រោងផែនការដោយប្រគល់លើកទឹកចិត្តនូវវីឡាដ៏ធំតម្លៃជិត៤០ម៉ឺនដុល្លារដល់ប្រធានតំណាងចែកចាយនៅកម្ពុជា គឺ លោក វណ្ណ សុភានោ អគ្គនាយកក្រុមហ៊ុន Rf3 World Cambodia ។
លោក Dato Sri Nazeri Bin Omar បានថ្លែងអោយដឹងថា ការប្រគល់ផ្ទះវីឡាដ័ធំនេះ ជូនដល់លោក វណ្ណ សុភានោ ការអនុវត្តឡើងទៅតាមផែនការ និង ការសន្យា របស់ក្រុមហ៊ុនសម្រាប់បុគ្គលកឆ្នើមដែលពូកែ ខ្លាំងលក់ និង ចែកចាយផលិតផល គ្រឿងសម្អាង ២ប្រភេទ គឺ គ្រីម Firmax3 និងស៊ីរ៉ូម O2max3 ដល់ប្រជាពលរដ្ឋប្រើប្រាស់ទូទាំងប្រទេស។ ការផ្តល់រង្វាន់ធំបែបនេះ មិនមែនបុគ្គលកតែម្នាក់ ឬ លោក វណ្ណ សុភានោ នោះឡើយ គ្រប់សមាជិក និង តំណាងចែកចាយទាំងអស់គ្នាសុទ្ធតែអាចទទួលបានកាដូលើកទឹកចិត្តនេះដូចគ្នា។
ប្រធានធំ Rf3 World រូបនេះបានបញ្ជាក់ថា ដើម្បីភាពជោគជ័យ គ្រប់សមាជិក ទាំំងអស់សូមព្យាយាម ដាក់បេះដូង ធ្វើជាមួយ Rf3 World ទើបឈានដល់គោលដៅ និងបំណងប្រាថ្នាដែលចង់បាន។ លោករំពឹងទុកថា គ្រប់សមាជិកទាំងអស់គ្នានឹងធ្វើដូចលោក វណ្ណ សុភានោ ដើម្បីក្លាយសេដ្ឋី Rf3 World មានសេចក្តីសុខដ៏ ឧត្តុង្គឧត្តម ៕