ដឹងពីភាពខុសគ្នាមួយចំនួន រវាង S10+ និង Mate20 Pro!

ព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំ ក្នុងកម្មវិធីសម្ពោធ Galaxy ត្រកូល S10 ខួប 10 ឆ្នាំរបស់ Samsung Galaxy កាលពីយប់មិញ នៅទីក្រុង​ San Francisco ពិតជាបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង ដែលអ្នករាល់គ្នាបានរំពឹងថានឹងមានអ្វីដែលកាន់តែអស្ចារ្យ និងកាន់តែប្លែកជាមួយភាពលេចធ្លោមិនធ្លាប់មានជាច្រើន។ ប៉ុន្តែបន្ទាប់ពីបានទស្សនាការបង្ហាញក្នុងកម្មវិធីសម្ពោធនេះរួច ដូចជាអស់អារម្មណ៍អាលីងតែម្តងជាពិសេសបើប្រៀបធៀប Galaxy S10+ ជាមួយនិង Huawei Mate20 Pro។


ក្នុងកម្មវិធីសម្ពោធនេះផងដែរ ក៏បានបង្ហាញពីតម្លៃត្រកូល Galaxy S10 ទាំងបីដែល S10e មានតម្លៃប្រហែល​ $749  Galaxy S10 តម្លៃប្រហែល $899 រីឯ Galaxy S10+ តម្លៃប្រហែល $999។ អេ! ដូចថ្លៃពេកអីដឹងហី! យូរៗទៅ  Samsung កំពុងតែដើរក្រឡាតាម Apple ហើយតើ។ នៅមិនទាន់អស់ទេ! តម្លៃ Galaxy Fold តម្លៃថ្លៃញាក់សាច់ ប្រហែល $1,980 ឯណោះ។

S10+ បំពាក់ដោយកាមេរ៉ាក្រោយរហូតដល់បីគ្រាប់ ដែលផ្តល់បទពិសោធន៍កាន់តែអស្ចារ្យជាងមុនចំពោះការថតរូបដូចជាការពង្រីក និងការថតនៅកន្លែងដែលមានពន្លឺតិច (low-light performance) ជាដើម។ ប៉ុន្តែបើប្រៀបធៀប  ជាមួយកាមេរ៉ារបស់ Huawei Mate20 Pro បានដឹងថាមួយណាអស្ចារ្យជាង។ កាមេរ៉ារបស់ Samsung S10+ មានទំហំ     ​ ( 12MP+16MP+12MP) ចំណែកឯ កាមេរ៉ា Huawei Mate20 Pro មានទំហំ ( 40MP+20MP+8MP)​។ កាមេរ៉ាបីដូចគ្នាតើ! មួយណាធំជាងហ៎! Huawei បានបំពាក់កាមេរ៉ាបីគ្រាប់មុនគេបង្អស់ក្នុងពិភពលោក ដោយបានសហការជាមួយ Leica ជាមួយសមត្ថភាព Ultra-wide-angle lens។ កាមេរ៉ាទីមួយមានទំហំ​ 40MP និង Len ពីរគ្រាប់ទៀតដែលអាច      ផ្តល់បទពិសោធន៍ក្នុងការថតរូបនៅពេលយប់បានស្អាត និងឡូយកប់សេរីតែម្តង និងមុខងារ optical zoom បានរហូតដល់ 3ដងមិនបាត់បង់គុណភាព ។ មិនតែប៉ុណ្ណោះ​ កាមេរ៉ាទំហំ​ 20MP ជាមួយមុខងារ ultra-wide-angle អាចឲ្យអ្នកថតរូបបានប្លង់កាន់តែធំជាងមុន​ និងពង្រីកបានរហូតដល់ 0.6x។​​ ជើងខ្លាំងដែលឈរនៅជួរមុខ លេខរៀងលេខ 1 ក្នុង DXOMARK នៅតែ​ Huawei Mate20 Pro ដែលទទួលបាន 109 ពិន្ទុ។​ វាក៏មានសមត្ថភាព macro photography ដែលអាចថតជាប់សូម្បីតែវត្ថុដែលស្ថិតនៅ​ 2.5cm។ បើ Galaxy S10+ ក៏មានមុខងារ  ultra-wide-angle lens ដូចគ្នាដែរប៉ុន្តែ កាមេរ៉ាមានទំហំត្រឹមតែ 16MP​​ ប៉ុណ្ណោះ។

Samsung បានបង្កើតបច្ចេកវិទ្យា Wireless PowerShare សម្រាប់ម៉ូដែល S10 និង S10+ ដែលស្មាតហ្វូនដែលប្រើ Wirelss charge អាចផ្ទេរថាមពលថ្ម ដែលអ្នកគ្រាន់តែដាក់ស្មាតហ្វូនដទៃដែលអាចប្រើ wireless charge ជាប់ពីក្រោយខ្នង។ ស្តាប់ទៅដូចជាអស្ចារ្យណាស់ ប៉ុន្តែ Huawei មានតាំងពីជំនាន់ Huawei Mate20 Pro មកម្ល៉េះ ហើយ Huawei ជាក្រុមហ៊ុនស្មាតហ្វូនដំបូងគេបង្អស់ដែលប្រើបច្ចេកវិទ្យានេះ។


Galaxy S10 គឺជាកាណុងធំប្រចាំឆ្នាំដើម្បីប្រកួតជាមួយ Apple និង ដើម្បីរក្សានិងចាប់យកចំណែកទីផ្សារពីដៃគូប្រកួតដទៃទៀតដែលប្រើប្រាស់ប្រព័ន្ធ Android ដូចជា Huawei។​សង្រ្គាមដូចជាស៊ីសាច់ ហត់ឈាមគ្នាសម្បើមណាស់រវាង Huawei និង Samsung ដែល Galaxy ត្រកូល S10 សម្ពាធនៅលើទីផ្សារមុនមែន ប៉ុន្តែ Huawei ក៏មិនបង្អង់យូរដែរ។ Huawei នឹងបញ្ចេញកាណុងធំជាងនេះ បន្តបន្ទាប់។