ផ្អើលយករូបថង់លាភ ដែលមានបាលីហៅលាភ ទុកតាមខ្លួនរកស៊ីមានបាន

ស្ថិតក្នុងពហុកីឡាដ្ឋានអូឡាំពិក ពីមុខច្រកពិព័រណ៌ម្ហូបអាហារដ៏ធំជាងគេនៅកម្ពុជាកាលពីពេលកន្លងទៅថ្មីៗនេះ រូប «ថង់លាភ»ដ៏ធំ មានរូបរាងដូចគ្នាជាមួយនឹងបាលីហៅលាភ ដែលអតិថិជនផ្សារទួលទំពូងមានជំនឿទុកតាមខ្លួន បានផុសចេញជាសាធារណៈ ។

បើតាមឱ្យដឹងពីលោក សាយ នី អាជីវករផ្សារទួលទំពូងដែលកំពុងតែអូសរទេះលក់មីឆា បានឲ្យដឹងថា៖ «បាលីហៅលាភនេះ ខាងក្រុមហ៊ុនទ្រូម៉ាន់នីប្រមាណជាជាង ២០០នាក់ បានចុះចែក កាលពីថ្ងៃសៅរ៍ ប៉ុន្មានថ្ងៃមុន ហើយតាំងតែពីខ្ញុំទុកតាមខ្លួនមក មានអារម្មណ៍ថាលក់ដាច់ជាងសព្វមួយដង»។

លោកបានបន្ថែមថា ៖ «ជឿមិនជឿខ្ញុំមិនដឹងទេ ព្រោះវាជាជំនឿរៀងៗខ្លួន តែខ្ញុំសម្គាល់ថាដូចជាលក់ដាច់ជាងមុនក្រោយពីថ្ងៃដែលខាងក្រុមហ៊ុនចុះចែក ក៏ទុកតាមរទះតែម្តងទៅ»។

បើតាមការបង្ហោះលើហ្វេកបុក គណនីរបស់លោក ឈន់ សកល នាយកទីផ្សារក្រហ៊ុនទ្រូម៉ាន់នី បានឲ្យដឹងដែរថា៖ «បាលីហៅលាភនេះ គឺចម្លងពីប្រទេសភូមា និងត្រូវបានសូត្រប្រសិទ្ធិត្រឹមត្រូវដោយ ព្រះសង្ឃគង់នៅវត្ត ឧណ្ណោលោម មុននឹងចែកដល់អតិថិជន ហើយគ្រោងនឹងចែកបន្ថែមទៀតនៅរោងភាពយន្ត Prime Cineplex នៅសុវណ្ណា និងនៅ Major Cineplex គ្រប់សាខាក្នុងពេលឆាប់ៗនេះ។»

គួរបញ្ជាក់ផងដែរថា កម្មវីធី «ថង់លាភ» គឺជាកម្មវិធីថ្មីមួយទៀតរបស់ក្រុមហ៊ុនទ្រូម៉ាន់នីដែលបានដាក់សម្ពោធជាផ្លូវការកាលពីថ្ងៃទី ២៩ មីនា ឆ្នាំ២០១៩ នៅ ភោជនីយដ្ឋាន តាំក្រះធើយ បឹងស្នោរ ។ នេះជាការផ្តល់ជូនដល់អតិថិជនបន្ថែមពីលើការចាយលុយតាម TrueMoney App អតិថិជនទាំងអស់នឹងឈ្នះទឹកប្រាក់ពី៥០០៛ ដល់១លានរៀល ភ្លាមៗបន្ទាប់ពីធ្វើការទូទាត់ប្រាក់តាមបណ្តាហាងជាដៃគូសហការទ្រូមាន់នី ជាងបីពាន់កន្លែង តាមរយៈការចាយលុយ ឬទិញសំបុត្រកុនតាម TrueMoney App ។

កម្មវិធីថង់លាភនេះគឺមាននៅលើតែកម្មវិធីទ្រូម៉ាន់នីតែប៉ុណ្ណោះ លោកអ្នកអាចទាញយកកម្មវិធីសូមចុច https://goo.gl/Z9AMEi ព័ត៌មាន បន្ថែម ពី កម្មវិធីនេះ អាច ទាក់ ទង 023 999 639 ឬ ចូល ទៅកាន់ហ្វេសប៊ុក TrueMoney Cambodia ៕