តោះៗ! ទៅហ្សូមយករង្វាន់បន្ថែម និងរីករាយជាមួយកម្មវិធីសប្បាយៗពី Huawei P30 សេរ៊ី!

ភ្នំពេញ ថ្ងៃទី​​​​​ 4 មេសា ឆ្នាំ 2019 ​​ កំពូលស្មាតហ្វូន Huawei P30 សេរ៊ី ដែលល្បីថាអាចហ្សូមមិនសំចៃ រហូតដល់ឋានព្រះច័ន្ទ នឹងមានការដាក់តាំងបង្ហាញ​ និងឲ្យអតិថិជនធ្វើការតេស្តសាកល្បង រយ:ពេលបីថ្ងៃពេញចាប់ពីថ្ងៃ 5 ដល់ 7 មេសា នៅផ្សារទំនើបអ៊ីអនម៉លភ្នំពេញ នៅ Day Light Plaza ចាប់ពីម៉ោង 10 ព្រឹក ដល់ម៉ោង 8 យប់។ កាន់តែពិសេសទៀតនោះ អតិថិជន P30 សេរ៊ីទាំងអស់ នឹងមានឱកាសឈ្នះរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ដូចជា ​ នាឡិកា Band 3, Power Band 6700 mAh និងអាវយឺតដ៏ស្រស់ស្អាត ដោយគ្រាន់តែចូលរួមកម្មវិធី ហើយថតរូប បង្ហោះក្នុងគណនី Facebook​ ផ្ទាល់ខ្លួន។ ធានាថា​ដឹងតែឈ្នះរង្វាន់ 100% គ្រប់គ្នាទេម្តង!

អាយដូលរបស់អ្នកទាំងអស់គ្នា​ លោក នីកូដែលជាឯកអគ្គរដ្ឋទូតរបស់ក្រុមហ៊ុន Huawei  ក្រុមរាំ OMG កញ្ញា ប៉ាច​ គីមប៉ូយ បេក្ខជន The Voice Cambodia កញ្ញា Jimmy អ្នកនាង ខៀវ សានសាណា លោក ដាវុធ ក៏នឹងចូលរួមដើម្បីអង្រួនកម្មវិធីពិសេសនេះឲ្យកាន់តែកក្រើកផងដែរ។ មិនតែប៉ុណ្ណោះ អ្នកចូលរួមទាំងអស់ក៏អាចចូលរួមកម្មវិធី       សប្បាយៗ និងលេងហ្គេមដើម្បីឈ្នះរង្វាន់ជាច្រើន។

គួរបញ្ជាក់ផងដែរថា ស៊ុបភើកាមេរ៉ារបស់កំពូលស្មាតហ្វូន​ P30 សេរ៊ី អាចផ្តិតយករូបភាពច្បាស់គ្មានគូប្រៀបដូចឃើញផ្ទាល់និងភ្នែកនៅពេលយប់ ដោយកម្រិត ISO ខ្ពស់​សូម្បីតែក្នុងទីងងឹត មិនសូវមានពន្លឺ ជាមួយបច្ចេកវិទ្យា​ Super Sensing Leica បួនគ្រាប់ដំបូងគេបង្អស់ក្នុងពិភពលោក ផ្តិតយករូបភាពកាន់តែដិតច្បាស់ យកផ្ទៃក្រោយព្រាល ពន្លឺភ្លើង Bokeh ដែលជាស្រមោល ភ្លើងជាប់គ្នា ឫច្បាស់កន្លែងណាមួយក៏បានជាមួយកាមេរ៉ា TOF​ ចាប់ប្លង់    វីឌីអូពីរប្លង់ថតនៅលើអេក្រង់តែមួយដំណាលគ្នាអាចឲ្យអ្នកឃើញប្លង់បានពីចំងាយនិងមើលកៀក។​

កំពូលកាមេរ៉ា​​​ Leica​ ទាំង 4​ គ្រាប់ មានសមត្ថភាពខ្លាំងអស្ចារ្យនឹកស្មានមិនដល់ ក្នុងការផ្តិតយករូបភាពយ៉ាងល្អឥតខ្ចោះ ជាមួយកាមេរ៉ាក្រោយទំហំ​ 40MP​​ ដែលបំពាក់ Super Spectrum Senor កាមេរ៉ាទំហំ​ 20MP ថតប្លង់ផ្តេកទ្រវែងបានកាន់តែទូលាយបែប Ultra-Wide Angle កាមេរ៉ា Telephoto ទំហំ 8MP និងកាមេរ៉ា Huawei TOF។ ជាមួយបច្ចេកវិទ្យាថ្មីបំផុត Periscope នៅលើឡែន SuperZoom កំពូលកាមេរ៉ានៅលើស៊ូភើស្មាតហ្វូននេះមានសមត្ថភាពអាចហ្សូមបែប Optical បាន 5X, Hybrid ហ្សូមបាន 10X និង Digital ហ្សូមបានរហូតដល់ 50X ហ្សូមបានដល់ឋានព្រះច័ន្ទ ​។

កំពូលស្មាតហ្វូន P30 Pro តម្លៃ $899 ​​​ រីឯ P30 តម្លៃ $669 ថែមនាឡិកា Huawei Band 3 កាលីបទាន់សម័យ ជញ្ជីងសុខភាព Huawei Body Fat Scale ឥតគិតថ្លៃនិងកាដូជាច្រើនទៀត (សម្រាប់អ្នកកុម៉្មងទុកជាមុន)។ ម៉ូដែលទាំងពីរ មានជម្រើសពីរពណ៍កាលីប ឡូយឆាយ គឺពណ៍ផ្ទៃមេឃឆើត ( Aurora) និង ពណ៍ទឹកសមុទ្រខ្ចី (​ Breathing Crystal)។ ចំណែកឯ P30 Lite មានជម្រើសបីពណ៍ដូចជា ពណ៍កន្ទុយក្ងោក ( Peacock Blue) ពណ៍ណិល ( Midnight Black) និងពណ៍គុជស (​ Pearl White) តម្លៃត្រឹមតែ  $399 ថែម Bluethooth speaker និងកាដូជាច្រើនទៀត ថែមទាំងមានឱកាសឈ្នះរថយន្ត Mazda 2      ផងដែរ។

 

ជួបគ្នាចាប់ពីថ្ងៃ 5​​ ដល់ 7 មេសា នៅផ្សារទំនើបអ៊ីអ៉នភ្នំពេញ ( អ៊ីអ៉ន 1) ជាន់ផ្ទាល់ដី នៅ Day Light Plaza ទាំងអស់គ្នាណា!