គម្រោង SIX SENSES LA SAGESSE GRENADA សហការជាមួយនឹងក្រុមហ៊ុន HARVEY LAW GROUP ចាប់ដំណើរការក្រោមកម្មវិធីទទួលបានសញ្ជាតិតាមរយ: ការវិនិយោគរបស់ប្រទេស Grenada សម្រាប់វិនិយោគិនអន្តរជាតិ ដែលចង់ ទទួលបានសញ្ជាតិទីពីរ Beach Club, Six Senses La Sagesse, Grenada

រាជធានីភ្នំពេញ៖ ប្រទេស Grenada ដែលគេស្គាល់ថាជា “Isle of Spice”  គឺជាដែនកោះដ៏ស្រស់ឆើតឆាយបំផុតនៅតំបន់ West Indie ។ ពោរពេញដោយភាពកម្រ និងទិដ្ឋភាពមិនអាចប្រងើយកន្តើយបាន ប្រទេសនេះតែងតែនាំនូវភាពភ្ញាក់ផ្អើលដល់ភ្ញៀវទេសចរណ៍ ទិដ្ឋភាពនៃជ្រលងភ្នំស្រួច រូងភ្នំលាក់កំបាំងខ្លួន ដំណាំគ្រឿងទេស និងទេសភាពព្រៃភ្នំបៃតងដ៏ស្រស់បំព្រង។ តាមរយ:ការធ្វើដំណើរតាមរាជធានី បែបប្រវត្តិសាស្ត្រ St. George របស់ប្រទេសនេះវិញ បាននាំឲ្យឃើញពីទិដ្ឋភាពដ៏ស្រស់ស្រាយចំរុះពណ៌នៃទីផ្សាររស់រវើក ព្រមជាមួយនឹងស្នាមញញឹមរាក់ទាក់ស្វាគមន៌របស់អ្នកស្រុក និងទិដ្ឋភាពកំពង់ផែដ៏ស្រស់ស្អាតបំផុតនៃសមុទ្រ Caribbean ។ ឆ្នេរខ្សាច់នៃប្រទេស Grenada គឺប្រមូលផ្តុំទៅដោយឆ្នេរខ្សាច់ពណ៌ស និងពណ៌មាស រួមជាមួយដើមត្នោតនៅមាត់ឆ្នេរ និងក្លិនប្រហើរ ឈ្ងុយឈ្ងប់ នៃប្រភេទគ្រឿងទេសនៃដែនកោះនេះ។ ប្រទេស Grenada តែងតែនាំមកជូននូវទេសភាពដ៏ស្រស់ស្អាត និងរបៀបជីវិតរស់នៅតាមបែប Caribbean  រួមជាមួយនឹងវប្បធម៌ដ៏ច្រើនលើសលប់ ក៏ដូចជាបរិស្ថានបែបរីករាយ និងរាក់ទាក់។

កាលពីឆ្នាំ ២០១៨ ប្រទេស Grenada មានតួលេខកើនឡើងខាងផ្នែកទេសចរណ៍លឿនជាងគេ ក្នុងចំណោមបណ្តាប្រទេសនៅតំបន់ Caribbean បើយោងទៅតាមអង្គភាពទេសចរណ៍ Caribbean ដោយទទួលបានភ្ញៀវ ទេសចរណ៍ចំនួន 500,000 នាក់។ នេះមិនមែនជារឿងដែលភ្ញាក់ផ្អើលទេ ដោយសារប្រទេសនេះមានភាពងាយស្រួលក្នុងការធ្វើដំណើរតាមរយ:ជើងយន្តហោះជារៀងរាល់ថ្ងៃ ពីទីក្រុងតូរ៉ុនតូ ញូវយ៉ក ម៉ាយអាមី និងអាត្លង់តា។

ប្រទេស Grenada បានចាប់ផ្តើមដំណើរការកម្មវិធីទទួលបានសញ្ជាតិតាមរយ:ការវិនិយោគ កាលពីខែសីហា ឆ្នាំ ២០១៣  និងបានចាប់ផ្តើមបើកទទួលដល់វិនិយោគិន នូវការទទួលបានសញ្ជាតិ Grenada ពេញមួយជីវិត រួមជាមួយលិខិតឆ្លងដែនលំដាប់កំពូលលើពិភពលោក ដែលអាចធ្វើដំណើរដោយគ្មានទិដ្ឋាការ ទៅប្រទេសចិន និង សហគមន៍អឺរ៉ុប។ បន្ថែមពីនេះទៅទៀត ប្រទេស ហ្គ្រីណាដា គឺជាប្រទេស ការីបៀន តែមួយគត់ ដែលអនុញ្ញាតឲ្យមានឱកាសទទួលបាន ទិដ្ឋាការ E-2 ទៅសហរដ្ឋអាមេរិក។ វិនិយោគិនមិនចាំបាច់ត្រូវបង់ពន្ធដារពីជុំវិញពិភពលោក ទៅលើ ប្រាក់ចំណូល ផ្ទាល់ខ្លួន ហើយមិនតម្រូវឲ្យធ្វើការហោះហើរទៅទស្សនកិច្ច ឫស្នាក់នៅ ក្នុងអំឡុង ឫបន្ទាប់ពីពេល ដំណើរការពាក្យស្នើសុំ ដើម្បីរក្សាលិខិតឆ្លងដែននេះទេ។

សព្វថ្ងៃនេះឱកាសវិនិយោគល្អជាងគេបំផុតនៅប្រទេស Grenada គឺគម្រោងផ្តាច់មុខ Six Senses La Sagesse Grenada ។ Six Senses គឺជាម៉ាកពាណិជ្ជកម្មរមណីយដ្ឋានប្រណីតដែលទទួលបានពានរង្វាន់ និងតែងតែផ្តោតទៅលើបទពិសោធន៍សាងសង់ដ៏ស្រស់បំព្រងដែលមិនអាចកាត់ថ្លៃបាននូវសម្រស់ពិភពធម្មជាតិនេះ។ កាលពីខែកុម្ភះ ឆ្នាំ២០១៩ ក្រុមហ៊ុនសណ្ឋាគារ InterContinental ដែលជាក្រុមហ៊ុនសណ្ឋាគារប្រណិតឈានមុខគេលើពិភពលោក បានទិញយកសណ្ឋាគាររីសត Six Senses ដែលមានមូលដ្ឋាននៅទីក្រុងបាងកក ក្នុងតម្លៃ ៣០០ លានដុល្លារអាមេរិក និងបានចាប់ផ្តើមនូវការពង្រីកបន្ថែមនៃម៉ាកពាណិជ្ជកម្ម Six Senses នេះ។

Six Senses La Sagesse Grenada គឺជាសមិទ្ធិផលនៃការសហការរវាងក្រុមហ៊ុន Range Developments ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងរមណីយដ្ឋានលំដាប់ប្រណិតជាប់ពានរង្វាន់នៅតំបន់ Caribbean រួមជាមួយក្រុមហ៊ុន Harvey Law Group ដែលជាក្រុមហ៊ុនច្បាប់អន្តោប្រវេសន៍ និងពាណិជ្ជកម្មលំដាប់ពិភពលោកឈាន មុខគេ និងជាដៃគូយុទ្ធសាស្រ្តផ្តាច់មុខនៅតំបន់អាស៊ីអាគ្នេយ៍។ គម្រោងនេះត្រូវបានទទួលស្គាល់ជាគម្រោងដែលបានទទួលការអនុម័តជាផ្លូវការកាលពីថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៩ ដោយរដ្ឋាភិបាល Grenada ។

ទីតាំងលំហែអារម្មណ៍ប្រណិតលំដាប់ផ្កាយ៥ នេះ មានទីតាំងស្ថិតនៅលើឆ្នេរខ្សាច់ La Sagesse របស់ Grenada និងមានទីតាំងត្រូវធ្វើដំណើរប្រហែល១៥នាទី ពីអាកាសយានដ្ឋានអន្តរជាតិ Maurice Bishop ។ ក្រៅពីសម្រស់ធម្មជាតិបែបបៃតង រមណីយដ្ឋាននេះក៏អាចធ្វើឲ្យភ្ញៀវទេសចរណ៍អាចស្រូបយកបរិយាកាសបែបដែនកោះត្រូពិក ដើម្បីសម្រាកលម្ហែអារម្មណ៍ និងបន្ថែមថាមពលក្នុងខ្លួនបន្ថែមទៀត។ សម្រស់ដើមត្នោតទេរ និងផ្ទៃមេឃនៅជាប់មាត់សមុទ្រ ហាក់ផ្តល់ជូននូវការរួមបញ្ចូលនៃសម្រស់មាត់ឆ្នេរដូចក្នុងរូបគំនូរ ហើយទិដ្ឋភាពទាំងអស់នេះគឺលោកអ្នកអាចរកឃើញបាន ពេលស្នាក់នៅរមណីយដ្ឋាន Six Senses នេះ។

La Sagesse Beach, Grenada