ទីផ្សារស្មាតហ្វូន ហាក់បីដូចជាកាប់ចាក់គ្នាសម្បើមណាស់ នៅពេលដែលក្រុមហ៊ុនស្មាតហ្វូននិមួយៗបញ្ចេញកាណុងធំរៀងៗខ្លួន សំញែងដាក់គ្នា។ សង្កេតឃើញថា ស្មាតហ្វូនដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android ហាក់បីដូចជាមានសន្ទុះយ៉ាងខ្លាំង ស្របពេលដែរ កាលពីប៉ុន្មានខែមុន Samsung បានបញ្ចេញម៉ូដែល S10 របស់ខ្លួន រីឯកាលពីចុងខែមីនា Huawei ក៏បានបញ្ចេញ P30 ដែលល្បីថាអាចហ្សូមមិនសំចៃ និងសមត្ថភាពថតរូបកប់សេរ៊ី។
ជម្រើសហាក់បីដូចជាមានច្រើនណាស់ ប៉ុន្តែចំណុចខាងក្រោមទាំងអស់នេះ គឺជាការប្រៀបធៀបសំខាន់ៗមួយចំនួនដែលអ្នកគួរតែពិចារណាមុននឹងធ្វើការសម្រេចចិត្តទិញម៉ូដែលណាមួយ។
ម៉ូដែល | P30 | S10 | XS |
អេក្រង់ | 6.1” Full HD+ OLED HDR display | 6.1″ curved Quad HD+
Dynamic AMOLED |
5.8” Super Retina OLED display |
កាមេរ៉ាក្រោយ | 40MP, f/1.8 wide-angle lens, AF, OIS
16MP, f/2.2 ultra-wide angle lens, AF 8MP, f/2.4 telephoto lens, OIS, AF Time-of-Flight (ToF) camera |
16MP, f/2.2 ultra-wide lens, OIS
12MP, f/2.4 wide-angle lens, AF, 12MP, f/2.4 telephoto lens, AF, OIS |
12MP, f/1.8 ultra-wide lens, AF, OIS
12MP, f/2.4 telephoto lens, AF, OIS
|
កាមេរ៉ា Leica បីគ្រាប់ | កាមេរ៉ាបីគ្រាប់ | កាមេរ៉ាពីរគ្រាប់ | |
ហ្សូមបែប optical បាន 3x | ហ្សូមបែប optical បាន 2x | ហ្សូមបែប optical បាន 2x | |
HUAWEI SuperSpectrum sensor អាចថតរូបបានយ៉ាងល្អឥតខ្ចោះសូម្បីតែនៅកន្លែងដែលមានពន្លឺតិច និងនៅពេលយប់ ដោយជួយបង្កើនពន្លឺបន្ថែមបាន 40% និងសមត្ថភាពអាចថតបែប Bokeh និងថត Portrait ជាមួយ bokeh effects និង Master AI Camera | 123-degree ultra-wide angle
Scene Optimizer
|
Enhanced Portrait mode selfies
Dual optical image stabilization |
|
កាមេរ៉ាមុខ | 32MP និងកំរិត Aperture f/2.0 | 10MP និងកំរិត Aperture f/1.9 + 8MP RGB depth camera | 7MP និងកំរិត Aperture f/2.2 |
ថាមពលថ្ម | 3,650 mAh | 3,400mAh | 2,658mAh |
អង្គផ្ទុកទិន្ន័យ និងអង្គចងចាំ | 6/8+ 128GB, NM card | 6+128GB/8+512GB, MicroSD | 4+64/256/512GB |
បច្ចេកវិទ្យាសាកថ្ម | Huawei SuperCharge | Fast charging | Fast charging |
តម្លៃ | $669 | $899 | $1259-1669 |
- កាមេរ៉ា៖ Huawei P30 Pro ឈរនៅលើកំពូលតារាង DxOMark លើការថតរូប ដូច្នេះ ស៊ុបភើកាមេរ៉ា Leica របស់ P30 ដែលស្ថិតក្នុងត្រកូលតែមួយក៏មិនធម្មតាដែរ ដូច្នេះចាំបាច់អីទៅពិចារណាកាមេរ៉ាក្រោយមានតែពីរគ្រាប់របស់ iPhone XS សមត្ថភាពដដែលៗហ្នឹង។ ហើយនៅចង់ថតរូប
- ថាមពលថ្មនិងបច្ចេកវិទ្យាសាកថ្ម៖ Wireless Charge របស់ S10 ស្តាប់ទៅដូចរៀងឡូយជាងគេ ក៏ដោយប៉ុន្តែក្នុងចំណោមទាំងបីម៉ូដែល Huawei P30 មានថាមពលថ្មធំជាងគេ និងប្រើបច្ចេកវិទ្យា Supercharge សាកថ្មបានលឿនដូចព្យុះ។
អ្នកគួរតែពិចារណាចំណុចទាំងនេះមុននឹងធ្វើការសម្រេចចិត្តទិញ។ អីចឹងគួរទិញមួយណាដែរហ៎?