អស់ទាស់ហ្មង់! Huawei លាបព្រលានយន្តហោះអន្តរជាតិភ្នំពេញ ឡើងក្រហមស្រស់តែម្តង!​

ភ្នំពេញ ថ្ងៃទី​​ 4 មិថុនា ឆ្នាំ 2019 ៖ ញាក់សាច់តែម្តង សម្រាប់ការផ្សព្វផ្សាយរបស់ក្រុមហ៊ុន Huawei លើកនេះ! ក្រុមហ៊ុន Huawei បានធ្វើការផ្សព្វផ្សាយទ្រង់ទ្រាយធំ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ​នៅសសរជាច្រើននៃកន្លែងយកឥរ៉ាន់របស់អ្នកដំណើរ។ហីឡើងក្រហមដាច់កន្ទុយភ្នែកតែម្តង សម្រាប់ការផ្សព្វផ្សាយនេះ ​ជាពិសេសការផ្សព្វផ្សាយស្មាតហ្វូន P30 សេរ៊ី ដែលអាចហ្សូមដល់ឋានព្រះច័ន្ទ និងជាម៉ូដែលដែលទទួលបានការពេញនិយមបំផុត
និងការគាំទ្រយ៉ាងគំហុក។

នេះជាលើកទីមួយហើយដែលសសរទាំងអស់នេះ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ មានការផ្សព្វផ្សាយបែបនេះ ហើយ Huawei ជាក្រុមហ៊ុនទីមួយដែលចាប់ផ្តើម និង ហ៊ានចំណាយលើការផ្សព្វផ្សាយនេះ។​ Huawei មិនត្រឹមតែផ្តោតសំខាន់លើការផ្សព្វផ្សាយម៉ាក និងផលិតផលរបស់ខ្លួនប៉ុណ្ណោះទេ​ Huawei ក៏ចង់ធ្វើឲ្យព្រះលានយន្តហោះអន្តរជាតិកាន់តែមានភាពទាក់ទាញ
ជាពិសេសកន្លែងដែលអ្នកដំណើរទាំងអស់រង់ចាំយកឥវ៉ាន់។

ទោះបីជាមានអ្វីកើតឡើងក៏ដោយ ក្រុមហ៊ុនហាក់បីដូចជាមិនមានការព្រួយបារម្ភអ្វីឡើយ ប៉ុន្តែផ្ទុយទៅវិញ ក្រុមហ៊ុន នៅតែបន្តការផ្សព្វផ្សាយរបស់ខ្លួនកាន់តែច្រើនឡើងៗ ដូចជាការផ្សព្វផ្សាយដ៏សម្បើមនេះជាដើម និងផ្តោតសំខាន់លើការបង្កើតថ្មីនៃផលិតផល និងបច្ចេកវិទ្យាឈានមុខ។

ប្រសិនបើអ្នកទៅព្រលានយន្តហោះនៅកន្លែងរង់ចាំយកឥវ៉ាន់ អ្នកនឹងឃើញសសរដ៏មានភាពទាក់ទាញពណ៍ក្រហមស្រស់របស់ Huawei រង់ចាំស្វាគមន៍អ្នកទាំងអស់គ្នា ។ សសរទាំងអស់នេះមិនមែនមួយ ឫពីរ​ទេ ប៉ុន្តែមានដល់ទៅ 14 សសរ។ លើសពីនេះទៅទៀត យើងនឹងមានសកម្មភាពដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើននៅលើប្រព័ន្ធឌីជីថលរបស់យើង ដូច្នេះកុំភ្លេចតាមដាន Facebook page របស់ Huawei និងចូលរួមទាំងអស់គ្នាដើម្បីមានឱកាសឈ្នះរង្វាន់ពិសេសៗជាច្រើន។