កម្មវិធីសប្បុរសធម៌លើកទី១២ ក្រោមប្រធានបទ «រូមចំណែកគ្នាលើកកម្ពស់ទឹកស្អាតនៅកម្ពុជា» ពីទ្រូម៉ាន់នី

បាត់ដំបង៖ កាលពីថ្ងៃទី 25 ខែសីហា ឆ្នាំ2019​ នេះ ក្រុមហ៊ុនទ្រូម៉ាន់នីបាននាំយកនូវបាសាំងផ្ទុកទឹក ចំណុះ 3,000 លីត្រ ឧបត្តម ក៏ដូចជាប្រគេនជូនវត្តចំនួន 5 ស្ថិតនៅ ឃុំបាសាក់ ស្រុករុក្ខគិរី ខេត្តបាត់ដំបង។នេះគឺជាកម្មវីធីសប្បុរសធម៌លើកទី12 ហើយដែលក្រុមហ៊ុនទ្រូម៉ាន់នីរៀបចំឡើងដើម្បីលើកកម្ពស់ ជីវភាពរស់នៅរបស់ប្រជាជនខ្មែរ តាមរយៈជម្រុញឲ្យប្រជាពលរដ្ឋខ្មែរក្នុងភូមិដាច់ស្រយាលដែលមានប្រជាជន ប្រមាណ 300គ្រួសារទទួលបានទឹកស្អាតប្រើប្រាស់។

ទ្រូម៉ាន់នី មានក្រុមហ៊ុនមេនៅប្រទេសថៃ ដែលយើងបានស្គាល់គ្រប់គ្នាថាជាក្រុមហ៊ុនវេរលុយ ដែលមានភ្នាក់ងារច្រើនជាងគេទូទាំងប្រទេស បានចុះដល់មូលដ្ឋាននៃឃុំបាសាក់ផ្ទាល់ដើម្បីចែកជូនបាសាំងផ្ទុកទឹក សម្រាប់ប្រើប្រាស់រួមក្នុងវត្តចំនួន4  និងវិហារបងប្អូនឥស្លាមយើងមួយនៅក្នុងស្រុករុក្ខគិរីនេះ។គឺវត្តទឹកផុសវត្តភ្នំព្រះវត្តគីរីបាសាក់វត្តអូរំចេកវិហារនូរោលអេមូនទាអេត។

បន្ទាប់ពីទទួលបានដំណឹងពីទុក្ខលំបាកវេទនារបស់ពលរដ្ឋនៅតំបន់នោះដែលសព្វថ្ងៃប្រជាពលរដ្ឋរស់នៅឃុំបាសាក់នេះលំបាកខ្លាំងព្រោះពុំមានទឹកប្រើប្រាស់នោះទេនារដូវប្រាំងហើយប្រើទឹកភ្លៀងសម្រាប់ប្រើប្រាស់និងទទួលទាននៅរដូវវស្សាដូច្នេះទាន់រដូវវស្សាប្រជាពលរដ្ឋនាំគ្នាត្រងទឹកភ្លៀងទុកតែនៅតែមិនអាចទុកដល់រដូវប្រាំងនោះទេ។

លោកឈន់ សកល  នាយកទីផ្សារក្រុមហ៊ុនទ្រូម៉ាន់នីបានមានប្រសាសន៍ថា៖  «ខ្ញុំពិតជាសប្បាយរីករាយជាអតិប្បរិមាពេលដែលបានចូលរួមចំណែកក្នុងការជួយ​​ ហើយឃើញស្នាមញញឹមរបស់ ពុកម៉ែ បងប្អូន ពូមីង នៅទីនេះដែលទទួលបានបាសាំងផ្ទុកទឹកសម្រាប់ប្រើប្រាស់ក្នុងជីវភាពរស់នៅ នារដូវប្រាំង នេះជាកត្ដាជំរុញអោយក្រុមហ៊ុនទ្រូម៉ាន់នីនៅតែបន្ដនិងរួមចំណែកក្នុងកម្មវីធីសប្បុរសធម៌ឥតឈប់ឈរ »

លោក កែវ ឃាន់មេភូមិ កែវមុន្នី បានមានប្រសាសន៍ថាថ្ងៃនេះជាថ្ងៃមួយដ៏អស្ចារ្យដែលវត្តទាំង៥នៅក្នុងស្រុករុក្ខគិរី ខេត្តបាត់ដំបង បានក្រុមហ៊ុនទ្រូម៉ាន់នីផ្តល់កិត្តិយសផ្តល់ជូនបាសាំងផ្ទុកទឹក សម្រាប់ព្រះសង្ឃឆាន់ និងប្រើប្រាស់នូវរដូវប្រាំង ក៏សូមថ្លែងអំណរគុណចំពោះទឹកចត្តិសប្បុរសធម៌ របស់ក្រុមហ៊ុនទ្រូម៉ាន់នីជាខ្លាំង ហើយក៏សំណូមពរឱ្យក្រុមហ៊ុនផ្សេងទៀតចូលរួមកម្មវីធីសប្បុរសធម៌ឱ្យបានច្រើន ដូចក្រុមហ៊ុនទ្រូម៉ាន់នីជាគំរូ។

លោកយាយ សេង ដែលរស់នៅក្នុងស្រុករុក្ខគិរីនេះបានបញ្ចេញអារម្មណ៍ប្រាប់ក្រុមហ៊ុនការងារថា «ខ្ញុំពិតជារំភើបជាខ្លាំងខ្ញុំមិនបារម្មណ៍ថាថ្ងៃស្អែកគ្មានទឹកប្រើប្រាស់ ឬគ្មានទឹកផឹកគ្មានទឹកពិបាកមិនដឹងទៅរកណាបានហូប គ្មានអីច្រើនក្រៅពីម្រាមដៃដប់ អរគុណដល់ក្រុមហ៊ុនទ្រូម៉ាន់នី ដែលយល់ច្បាស់ពីទុក្ខធុរៈ និងតម្រូវការរបស់ប្រជាពលរដ្ឋនៅទីនេះ»

អំពីទ្រូម៉ាន់នី

ទ្រូម៉ាន់នី បានបង្កើតឡើងក្នុងឆ្នាំ 2003 ជាក្រុមហ៊ុនឈានមុខគេនៅអាស៊ីអាគ្នេយ៍ដែលផ្តល់សេវាកម្មទូទាត់ និងសេវាហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិតនៅទូទាំងប្រទេសចំនួន 6 (កម្ពុជា ថៃ មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ហ្វីលីពីន និងវៀតណាម) ​​​ ដោយសារកង្វះលទ្ធភាពទទួលបានសេវាហិរញ្ញ្ញវត្ថុ ធ្វើអោយមនុស្សរាប់លាននាក់ ខ្លះលទ្ធភាពក្នុងការចាប់យកឱកាសសម្រាប់ជីវិតរបស់ខ្លួន ដូច្នេះទើបធ្វើឲ្យ ទ្រូម៉ាន់នី ក្លាយជាក្រុមហ៊ុនមួយ ដែលផ្តល់ទំនើបកម្មហិរញ្ញវត្ថុល្អបំផុត និងធំបំផុត ដែលមានអ្នកប្រើប្រាស់ច្រើនជាងគេ ជាមួយនិងសេវាទូទាត់ និងសេវាហិរញ្ញវត្ថុយ៉ាងទូលំទូលាយ។ ទ្រូម៉ាន់នី មានអ្នកប្រើប្រាស់ជាង 40 លាននាក់ (នៅឆ្នាំ 2018) តាមរយៈ កម្មវិធីហិរញ្ញវត្ថុក្នុងទូរសព្ទដៃទំនើប និងតាមរយៈភ្នាក់ងារចំនួន 65,000 (សាខា ទ្រូម៉ាន់នី) នៅទូទាំង ៦ ប្រទេស វាគឺជាយីហោ ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ ដែលមានបណ្តាញធំជាងគេបំផុតនៅក្នុងតំបន់។

សុវត្ថិភាព ភាពងាយស្រួល និងតំលៃសមរម្យដែលទ្រូម៉ាន់នីផ្តល់ជូន ធ្វើឲ្យបទពិសោធហិរញ្ញវត្ថុអាចប្រព្រឹត្តិ ទៅបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ យើងកំពុងធ្វើឱ្យមានការផ្លាស់ប្តូរ ផ្នត់គំនិតរបស់ប្រជាជន និង ការទូទាត់អាជីវកម្ម កម្សាន្ត ជីវភាពរស់នៅ និងការធ្វើពាណិជ្ជកម្មឲ្យកាន់តែប្រសើរឡើងនៅក្នុងយុគសម័យ ឌីជីថលថ្មីនេះ។ ទាញយកកម្មវិធីហិរញ្ញវត្ថុទំនើបរបស់ទ្រូម៉ាន់នីដាក់ក្នុងទូរសព្ទដៃអ្នកឥឡូវនេះ ៖ http://onelink.to/truemoneyapp_pr