ទ្រូម៉ាន់នីបង្ហើបពីការត្រៀមប្រាក់រាប់សែនដុល្លារជាកាដូឆ្នាំថ្មី២០១៩ ចែកជូនទទេៗ ដល់អ្នកដែលមាន TrueMoney App ទាំងអស់

ភ្នំពេញ៖ កាលពីថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០១៨ ក្រុមហ៊ុនទ្រូម៉ាន់នីបានរៀបចំកម្មវីធីសប្បុរសធម៏លើកទី៨របស់ខ្លួន ក្រោមប្រធានបទ «រួមគ្នាលើកកម្ពស់វិស័យអប់រំនៅកម្ពុជា» ។ កម្មវិធីសប្បុរសនេះ បានផ្តល់សម្ភារៈសិក្សាជូនសិស្សានុសិស្សនៅសាលាបឋមសិក្សាហ៊ុនសែនកោះស្លា ដែលជាសាលារៀនមួយស្ថិតនៅតំបន់លំបាកដាច់ស្រយាល មានទីតាំងស្ថិតនៅ ភូមិកោះស្លា ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត ។ ដោយបានដឹងពីភាពលំបាកនិងខ្វះខាត ក្រុមហ៊ុនទ្រូម៉ាន់នីដែលជាក្រុមហ៊ុនមួយតែងតែបង្ហាញខ្លួនក្នុងកម្មវីធីសប្បុរសធម៌ និងកិច្ចការសង្គមជាច្រើន ក៏បានចុះចែកជូនសម្ភារៈសិក្សាដែលម្នាក់ៗទទួលបានសម្ភារៈ ដូចជា កាតាប សៀរភៅ ប៊ិច ខ្មៅដៃ បន្ទាត់ និងសម្ភារៈសិក្សាជាច្រើនទៀត ដែលមាន៦៣៣ កញ្ចប់ ព្រមទាំងថវិកាចំនួន ៤០០០ រៀល ។

លើសពីនេះ ក្រុមហ៊ុនថែមទាំងឧបត្ថម្ភប្រាក់ ទៅកាន់កុមារា កប ពុដាវិត អាយុ ១៣ ឆ្នាំ ជាក្មេងកំព្រា និងមានជីវភាពក្រីក្រ ជួបគ្រោះថ្នាក់មុតនឹងផាលត្រាក់ទ័រ ជាមួយទឹកប្រាក់ចំនួន ១លានរៀល សម្រាប់ព្យាបាលរបួសជើងទៀតផងដែរ។

លោក គង់ មាន អគ្គនាយកក្រុមហ៊ុនទ្រូម៉ាន់នី ដែលបានចូលរួមក្នុងកម្មវិធីនេះ ដោយមើលឃើញពីភាពខ្វះខាតនៅទីនោះស្រាប់ លោកក៏បានចូលរួមឧបត្ថម្ភថវិការមួយចំនួនបន្ថែមទៀតដល់លោកគ្រូអ្នកគ្រូ ព្រមទាំងព្រះចៅអធិការវត្តកោះស្លា ដើម្បីចូលរួមកសាងសមទ្ធផលមួយចំនួន ដូចជា ស៊ីម៉ងកសាងវិហារ និងស្ថាបនាដងទង់ជាតិថ្មីទៀតផងដែរ។

លោកក៏បានបន្ថែមទៀតថា៖«តាំងពីទ្រូម៉ាន់នីមានវត្តមាននៅកម្ពុជា ទ្រូម៉ាន់នីបានចូលរួមសម្រួលដល់ជីវភាពប្រជាជនខ្មែរ ដូចជា ការផ្ញើប្រាក់ក្នុងតម្លៃ១៥០០៛ពីភ្នាក់ងារទៅភ្នាក់ងារ ឥតគិតពីApp ទៅ App ការបញ្ចុះតម្លៃជាច្រើនទៀតដូចជាសាំង១លីត្រតម្លៃ១០០រៀល ជាពិសេសបន្ថែមមុខរបរជាភ្នាក់ងារដល់បងប្អូនខ្មែរទូទាំងប្រទេសថែមទៀតផង»។

លោក ខៀវ រិទ្ធិភ័ណ្ឌ អភិបាលនៃគណៈអភិបាលស្រុក បានមានប្រសាសន៏ថ្លែងអំណរគុណថា ៖«នេះជាលើកទី១ ដែលបានជួបជាមួយ ក្រុមហ៊ុនទ្រូម៉ាន់នី ព្រមទាំងបុគ្គលិក ក្នុងកម្មវិធីដែលបញ្ជាក់ពីទឹកចិត្តសប្បុរសអស់ពីបេះដូង ហើយក៏កោតសរសើរ និងសំណូមពរឱ្យក្រុមហ៊ុនផ្សេងទៀតចូលរួមកម្មវីធីសប្បុរសធម៌ឱ្យបានច្រើនដូចក្រុមហ៊ុនទ្រូម៉ាន់នីជាគំរូ។»

លោក ឈន់ សកល នាយកទីផ្សារក្រុមហ៊ុនទ្រូម៉ាន់នី បានមានប្រសាសន៍ថា លើសពីកម្មវិធីសប្បុរសធម៌នៅកំពតនេះ ក្រុមហ៊ុនទ្រូម៉ាន់នីក៏ត្រៀមទឹកប្រាក់រាប់សែនដុល្លារសម្រាប់កម្មវិធីភ្ញាក់ផ្អើលញ៉ាក់សាច់ ដើម្បីអបអរឆ្នាំថ្មី ២០១៩ ជាមួយការចែកជូនទទេៗ មិនធ្លាប់មានដល់អតិថិជនដែលមាន TrueMoney App ទូទាំងប្រទេសឆាប់ៗខាងមុខនេះផងដែរ។ លោកអ្នកអាចទាញយកកម្មវិធី TrueMoney App ឥឡូវនេះ https://bit.ly/2NiWWzz ហើយរង់ចាំថាអ្វីដែលជាកាដូភ្ញាក់ផ្អើលខាងមុខនេះ៕