ក្តៅៗ Huawei អេ 7 អាចកុម្ម៉ងទុកមុន តម្លៃត្រឹម $189 កាដូខប់ៗ សមត្ថភាពខ្លាំងសាហាវ!

ក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនស្មាតហ្វូនឈានមុខ លំដាប់លេខ 2 ក្នុងពិភពលោក​​ បានបង្ហាញវត្តមានស្មាតហ្វូន Huawei អេ 7 នៅក្នុងទីផ្សារស្មាតហ្វូនប្រទេសកម្ពុជា​ ក្នុងតម្លៃត្រឹមតែ $189  ដែលស្មាតហ្វូននេះជាជម្រើសដ៏ល្អឥតខ្ចោះប្រចាំឆ្នាំសម្រាប់ស្មាតហ្វូនលំដាប់ថវិកា។


Huawei អេ​​​ 7 ត្រូវបានរចនាឡើងយ៉ាងផ្ចិតផ្ចង់ ដោយមានរូបរាងទាក់ទាញ ភ្លឺរលោងចែងចាំង ទាន់សម័យ អេក្រង់ធំ 6.26 អ៊ីញ HD+ (720 x 1520 pixels) Dewdrop Huawei Full View Display, 19:9 ratio អេក្រង់ធំផ្ទៃលាតរហូតដល់ 86.7% និង អេក្រង់ប្រភេទដំណក់ទឹកគាប់ចិត្តយុវវ័យ។

ស្មាតហ្វូនអេ 7 បំពាក់ដោយកាមេរ៉ាមុខធំទំហំ16MP ជាមួយបច្ចេកវិទ្យា AI និងកាមេរ៉ាក្រោយភ្លោះ ទំហំ13MP+ 2MP។​​ បើនិយាយពីកំរិត Aperture វិញ ស្មាតហ្វូននេះមានកម្រិត​ Aperture F/1.8 អាចចាប់យកកំរិតពន្លឺបានកាន់តែខ្លាំង ដែលធ្វើឲ្យការថតរូបនៅកន្លែងមានពន្លឺតិច មានគុណភាពល្អប្រសើរ។​ លើសពីនេះទៅទៀត កាមេរ៉ាដ៏ឆ្លាតវៃរបស់ស្មាតហ្វូននេះ បំពាក់ដោយបច្ចេកវិទ្យា​AI Photography ដែលការថតរូបរបស់អ្នកកាន់តែមានភាពទាក់ទាញ ដោយសារវាមានសមត្ថភាពស្គាល់ 22 ប្លង់ខុសៗគ្នា និង​បច្ចេកវិទ្យា AI Beauty កែទម្រង់ស្បែកតាមការចូលចិត្ត និងមិនចាំបាច់កែច្រើន។​ សម្រាប់ការថតរូបពេលយប់ ស្មាតហ្វូនម៉ូដែលនេះអាចជាជម្រើសដ៏ល្អដោយសារតែវាមានមុខងារ Smart Low-light Photography ដែលកាមេរ៉ានេះស្គាល់ប្លង់រូបភាពដែលមានពន្លឺទាបដោយស្វ័យប្រវត្តិនិងរូបភាពដែលមានគុណភាព។ រីឯការ​ ថតរូបក្នុងប្លង់ដែលកុងពន្លឺ អ្នកលែងបារម្ភទៀតហើយ ដោយវាមានមុខងារ​ Smart Back-lighting photography នឹងដំណើរការមុខងារ HDR ដោយស្វ័យប្រវត្តិទាំងចំពោះការថតទាំងនៅលើកាមេរ៉ាមុខនិងកាមេរ៉ាក្រោយ។ សមត្ថភាពក្នុងការថតរូបព្រាលផ្ទៃខាងក្រោយ របស់ស្មាតហ្វូន ​អេ​ 7 ក៏មិនចាញ់ស្មាតហ្វូនដទៃប៉ុន្មានដែរ ដែលអ្នកអាចថតរូបជាមួយមុខងារនេះ បានយ៉ាងប្រសើរ។​

ថាមពលថ្ម ទំហំ​ 4000mAh អាចបំពេញតំរូវការក្នុងការប្រើប្រាស់ស្មាតហ្វូនរបស់អ្នកបានពេញមួយថ្ងៃដោយមិន បារម្ភរឿងសាកថ្មទៀតឡើយ ប្រសិនបើអ្នកប្រើទូទៅវិញអាចប្រើបានរហូតដល់ពីរថ្ងៃ។ គួរបញ្ជាក់ផងដែរថា ស្មាតហ្វូននេះដំណើរការដោយអង្គផ្ទុកទិន្ន័យ (ROM) 32 GB និង អង្គចងចាំ ( RAM) 3 GB អង្គផ្ទុកទន្និន័យបន្ថែម​ 512GB​ ជាមួយនឹង​ CPU Qualcomm® Snapdragon™ 450, 14nm* Processor, GPU: 8×A53 Cortex @ 1.8 GHz ដែលជួយអោយដំណើរការរលូនក្នុងការលេងហ្គេម រីករាយគ្មានដែនកំណត់ជាមួយបណ្តាញសង្គម និង មើល Youtube គ្មានទាក់ និងពេញភ្នែកគ្មានដែនកំណត់ រួមទាំងបច្ចេកវិទ្យាបន្ទន់ពន្លឺការពារភ្នែក  និងស្គេនមុខដោះសោរបានលឿនទាន់ចិត្ត។

ស្មាតហ្វូននេះមានលក្ខណៈពិសេសជាច្រើន គួរឲ្យចាប់អារម្មណ៍ក្នុងចំណោមស្មាតហ្វូនលំដាប់ថវិកា ដែលអ្នកមិនគួរមើលរំលងឡើយ ដោយសារវាមានការប្រកួតប្រជែងទាំងតម្លៃ និងគុណភាព។ Huawei អេ 7 មានជម្រើសទាន់សម័យពីរពណ៍គឺ​ពណ៍ខ្មៅ​ ( Midnight Black) និងពណ៍ខៀវ ( Aurora Blue) ដែលអ្នកអាចធ្វើការកម្មង់ទិញទុកចាប់ពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃ 25 ខែមករា នៅតាមបណ្តាហាងលក់ទូរស័ព្ទដៃគូដែលមានស្លាកសញ្ញា Huawei នៅ  ទូទាំងប្រទេសក្នុងតម្លៃត្រឹមតែ $189 ជាមួយការថែម Bluetooth speaker ដ៌ស្រស់ស្អាតគួរអោយស្រឡាញ់ចាក់តន្រ្តីយ៉ាងពិរោះមានតម្លៃប្រមាណ 29 ដុល្លារដោយឥតគិតថ្លៃ។


សម្រាប់ព័ត៌មានបន្ថែម​​ សូមចូលទៅកាន់

Website: https://consumer.huawei.com/kh/
Facebook: Huawei Mobile (https://bit.ly/2ePDMSq)

Youtube Channel: https://bit.ly/2wTMMJL
Instagram: https://www.instagram.com/huaweimobilekh/