មហាសេដ្ឋី Harry Triguboff ៖ ក្នុងឆ្នាំ២០១៩នឹងឆ្នាំបន្តទៀតតម្លៃដីផ្ទះកាន់តែកើនឡើង ដូច្នេះមុនលក់ដីត្រូវគិតសិន
អ្នកទិញអចលនទ្រព្យជាជនជាតិចិន បានចំណាយជាង២ម៉ឺន៤ពាន់លានដុល្លារ លើអចលនទ្រព្យក្នុងប្រទេសអូស្រ្តាលី ដែលធ្វើឲ្យអូស្រ្តាលីក្លាយជាប្រភពធំជាងគេបំផុតនៃក្រុមអ្នកទិញជាជនជាតិបរទេសនៅអូស្រ្តាលី។
បើតាមរយៈសារព័ត៌មាន realestate.com.au បានឲ្យដឹងថា តម្លៃផ្ទះល្វែងនៅទីក្រុងទាំងពីរនៃប្រទេសអូស្រ្តាលី កំពុងតែមានការធ្លាក់តម្លៃ ដែលអ្នកអភិវឌ្ឍន៍ផ្ទះល្វែងមហាសេដ្ឋីលោក Harry Triguboff បានព្រមានថា ឆ្នាំនេះអាចនឹងអាក្រក់ជាងឆ្នាំ2018 សម្រាប់ទីផ្សារផ្ទះសម្បែងនៅទីក្រុងស៊ីដនី និងទីក្រុងមែលប៊ន។ ស្ថាបនិកក្រុមហ៊ុន Meriton បានអំពាវនាវឱ្យបញ្ចុះពន្ធ ដើម្បីរារាំងអ្នកទិញបរទេសឱ្យត្រលប់ចូលទីផ្សារវិញហើយសម្រាប់ប្រជាជន វ័យក្មេងដើម្បី អាចទទួលបានប្រាក់ចំណូល ដើម្បីទិញផ្ទះដែលអូស្រ្តាលីពឹងផ្អែកទាំងស្រុងលើជនជាតិចិន (អ្នកទិញ) ភាពយឺតយ៉ាវទាំងនេះត្រូវតែប៉ះពាល់ដល់សេដ្ឋកិច្ចធំទូលាយ។
រួមទាំងប្រទេសជប៉ុនដែលប្រជាជននៅក្នុងប្រទេសជប៉ុន កំពុងដាក់លក់ផ្ទះក្នុងតម្លៃថោកខ្លាំងបំផុត ហើយខ្លះទៀតចែកជូនឥតគិតថ្លៃតែម្ដង ដោយសារតែភាពសម្បូរផ្ទះបោះបង់ចោលច្រើនពេកនៅឆ្នាំ២០១៨ និងនៅប្រទេសថៃដែលកំពុងតែជួបនិងបញ្ហានូវការផ្គត់ផ្គង់ខុនដូលើសពីតម្រូវការ។ ចំណែកសំណង់ផ្ទះល្វែងនៅកម្ពុជាកំពុងមានសក្កានុពល ដែលមានការសាងសង់នៅតំបន់សំខាន់ជាច្រើនមិនថាទាំងនៅ ក្នុងក្រុង ឬជាយក្រុង និងរួមទាំងបណ្ដារខេត្តផ្សេងទៀតនោះទេគឺមានការសាងសង់កើនឡើងជាងលំដាប់។
ការសាងសង់មានការកើនឡើងស្របពេលកម្ពុជា មានការកើនឡើងខាងតម្រូវការលំដ្ឋានផងដែរនោះ យើងក៏ឃើញថាតម្លៃផ្ទះល្វែងក៏មានការកើនតម្លៃដូចគ្នាផងដែរ ហើយនៅដើមឆ្នាំ២០១៩ នេះកម្ពុជានៅតែមានការកើនឡើងនូវតម្លៃផ្ទះដដែលពុំទាន់ឃើញថា មានបញ្ហាអ្វីនៅឡើយដែលធ្វើឲ្យតម្លៃផ្ទះនៅកម្ពុជាធ្លាក់ចុះ៕