គម្រោង​ការ​សាង​សង់​ផ្លូវ​រត់នៅព្រលាន​យន្ត​ខេត្ត​ព្រះសីហនុ ត្រូវ​បាន​រដ្ឋាភិបាល​ជម្រុញ​ឲ្យធ្វើ​បញ្ចប់មុនឆ្នាំ​២០២២

នាយ​ឧត្តមសេនីយ៍​បណ្ឌិត​ ម៉ៅ​ ហា​វណ្ណា​ល់​ រដ្ឋមន្ត្រី​ទទួលបន្ទុក​រដ្ឋលេខាធិការ​ដ្ឋាន​អាកាសចរ​ស៊ីវិល​ បាន​ជំរុញ​ឱ្យ​ក្រុមហ៊ុន​វិ​និ​យោ​គព្រលា​នយន្តហោះ​កម្ពុជា​ (SCA​) ពង្រីក​ផ្លូវ​រត់​ប្រវែង​ដល់៣៣០០ម៉ែត្រ​ របស់​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​ឲ្យបាន​ចប់​មុន​ឆ្នាំ២០២២​។

ថ្លែង​នៅ​កិច្ចប្រជុំ​ស្តី​ពី​ការ​អភិវឌ្ឍ​ អាកាសយាន​ដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​ រវាង​តំណាង​ក្រុមហ៊ុន​Vinci​ និង​ក្រុមហ៊ុន​ Soci​été Concessionnaire​ de​ l’A​éroport​(SCA​)ឬ Cambodia​ Airports​ ដឹកនាំ​ដោយ​លោក​ Eric​ Delobel​ ជានា​យក​ប្រតិបត្តិ​នៅ​ថ្ងៃទី​៦ ខែមិថុនា​ ឆ្នាំ​២០១៩​នេះ​ នាយក​ឧត្តមសេនីយ៍​ ម៉ៅ​ ហា​វណ្ណា​ល់ ​បាន​មានប្រសាសន៍​ថា​ ការ​ពន្លឿន​ងការពង្រីក​នេះ​ ដើម្បី​អាច​ធ្វើ​ឱ្យ​យន្តហោះ​ខ្នាត​ធំ​ប្រភេទ ​Code​ E ដូចជា​ Boeing​ 777​ អាច​ចុះចត​បាន​ ស្របតាម​អនុសាស​ន៍សម្តេច​តេជោ​ ហ៊ុន ​សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ ធ្វើ​យ៉ាងណា​ឲ្យ​ប្រទេស​កម្ពុជា​អាច​ទទួល​យន្តហោះ​ខ្នាត​ធំ​ របស់​ថ្នាក់ដឹកនាំ​នានា​ដែល​អញ្ជើញ​ ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​កម្ពុជា​នៅ​ឆ្នាំ​២០២២​ នៅក្នុង​ទឹកដី​នៃ​ខេត្ត​ព្រះសីហនុ​ និង​គោលដៅ​បង្កើន​ភ្ញៀវ​ទេសចរ​មកកាន់​កម្ពុជា​។

លោក​ ជា​ អូន​ រដ្ឋលេខាធិការ​ប្រចាំការ​ នៃ​លេខាធិការ​ដ្ឋាន​អាកាស​ស៊ីវិល​ បាន​ឲ្យ​ធ្លាប់​បានដឹង​កន្លងមក​ថា​ មកដល់​បច្ចុប្បន្ន​នេះ​ការពង្រីក​ផ្លូវ​រត់​នេះ​ បាន​ប្រហែល​ប្រមាណ​៦០ទៅ៧០ភាគរយ​ ហើយ​នៅពេល​យើង​ពង្រីក​ចប់​ ព្រលា​នយន្តហោះ​នេះ​អាច​ទទួលការ​ចុះចត​យន្តហោះ​ប្រភេទ​ធុន​ធំ​ និង​ឆ្លង​ទ្វីប​បាន​។

លោក​បន្ត​ថា​ “ព្រលា​នយន្តហោះ​ខេត្ត​ព្រះសីហនុ​ នឹង​ចាប់ផ្តើម​ទទួល​ចុះចត​ប្រភេទ​យន្តហោះ​ ដែល​ហោះ​ក្នុងរយៈពេល​ចន្លោះ​ពី១២ទៅ១៦ម៉ោង​ មក​ពី​ប្រទេស​បារាំង​ និង​សហរដ្ឋអាមេរិក​ ​; ហើយ​នៅ​ឆ្នាំ២០២៥​ កម្ពុជា​នឹង​មា​នព្រ​លាន​យន្តហោះ​ទី២ខ្នាត 4​F នេះ​ដែរ​ គឺ​ចំណតអាកាសយាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញថ្មី​ ស្ថិតនៅ​ក្នុង​ភូមិសាស្ត្រ​ខេត្តកណ្តាល​ និង​ខេត្តតាកែវ​”។

សព្វ​ថ្ងៃ​ព្រលា​នយន្តហោះ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​ ដែល​មាន​ប្រវែង២​,៥00ម៉ែត្រ​នេះ ​មិនទាន់​ឆ្លើយតប​តាម​តម្រូវ​ឱ្យ​ការហោះហើរ​ និង​ចុះចត​របស់​យន្តហោះ​ធុន​ធំ​បានទេ​ ដូច្នេះ​សព្វ​ថ្ងៃ​ព្រលា​ននេះ​ ទទួល​បាន​ត្រឹមតែ​យន្តហោះ​ប្រភេទ​ Air​ bus​ 321និង​បូ​អ៊ី​ង 757​ ក៏ប៉ុន្តែ​តម្រូវការ​ឱ្យ​យន្តហោះ​ ធ្វើដំណើរ​ផ្លូវ​ឆ្ងាយ​ប្រភេទ​យន្ត​ហោះ​ធំៗ​ មិនទាន់​អាច​ចុះចត​បាន​នៅឡើយ​។ បច្ចុប្បន្ន​ អាកាសយាន​ដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​ មាន​ជើងហោះហើរ​ពី​ ១០​ ទៅ១៥ជើង​ក្នុង​មួយថ្ងៃ​។

ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​លោ​ក ហូ​ វណ្ឌី​ បាន​ថ្លែងទទួល​ស្គាល់​ថា​ ព្រលា​នយន្តហោះ​អន្តរជាតិ​កងកេង​ ខេត្ត​ព្រះសីហនុ​ពិតជា​មាន​សកម្មភាព​មមាញឹក​ខ្លាំង​ធៀប​នឹង​ប៉ុន្មាន​ឆ្នាំមុន​ ដោយសារ​គោលនយោបាយ​បើកចំហ​ជើងមេឃ​របស់​សម្តេច​តេជោ​ បាន​ធ្វើឲ្យ​វិស័យ​អាកាសចរណ៍​ មានការ​រីកចម្រើន​យ៉ាង​ខ្លាំង​នៅ​កម្ពុជា​ ដោយ​បច្ចុប្បន្ន​ទីផ្សារ​អ្នកដំណើរ​តាមផ្លូវអាកាស​ បាន​កើនឡើង​ខ្ពស់​ជាង​ផ្លូវគោក​ និង​ផ្លូវទឹក​៕