មិនធម្មតាមែន ! ឧកញ៉ា ទៀ វិចិត្រ ចំណាយដើមទុនសង់សណ្ឋាគារ និងផ្សារទំនើបលំដាប់អន្តរជាតិចំនួន១៤លាន$
លោកឧកញ៉ា ទៀ វិចិត្រ បោះទុនវិនិយោគក្នុងទំហំទឹកប្រាក់ប្រមាណ ១៤លានដុល្លារអាមេរិក លើការ សាងសង់សណ្ឋាគារលំដាប់ផ្កាយ និងផ្សារទំនើបលំដាប់អន្តរជាតិមួយផងដែរនៅក្រុងព្រះសីហនុ។
លោកឧកញ៉ាទៀ វិចិត្របញ្ជាក់ថា សណ្ឋាគារលំដាប់ផ្កាយមួយនេះសាងសង់កំពស់១៨ជាន់ មានបន្ទប់ស្នាក់នៅចំនួនជាង៣០០បន្ទប់ និងបំពាក់បន្ថែមនូវហេដ្ឋារចនាសម្ពន្ធ័មួយចំនួនទៀត ដែលគ្រោងសាងសង់រយៈពេល២ឆ្នាំ ដែលសណ្ឋាគារលំដាប់ផ្កាយ និងអាគារផ្សារទំនើបលំដាប់អន្តរជាតិដែលនៅក្បែរគ្នា នៅអូរ៣ក្នុងសង្កាត់លេខ៤ក្រុងព្រះសីហនុ។
ជាមួយគ្នានេះដែរ ព្រះសីហនុ និងមានផ្សារទំនើបធំជាងគេទី១ FURI Time Square Mall សាងសង់ឡើងដោយក្រុមហ៊ុន FURI Real Estate ស្ថិតនៅកែង រង្វងមូលត្រីដាវ និងដូហ្វីន គ្រោងបញ្ចប់ការសាងសង់នៅឆ្នាំ២០១៩ ខណៈក្រុមហ៊ុនអចលនទ្រព្យមួយនេះ បានកំពុងអភិវឌ្ឍន៍អគារខុនដូ The Bay នៅខេត្តព្រះសីហនុផងដែរ។
យើងដឹងហើយថា នៅព្រះសីហនុនៅមិនទាន់មាន ផ្សារទំនើបធំណាមួយទៅដល់នោះទេ ជាក់ស្តែងបច្ចុប្បន្ន មានតែកាស៊ីណូធំៗជាច្រើន សណ្ឋាគារ និងអគារខុនដូប៉ុណ្ណោះ ដែលកំពុងដំណើរការនៅតំបន់ទេសចរមួយនេះ៕