បន្ទាប់ពីវិស័យអចលនទ្រព្យកំពុងមានការរីកចម្រើន និងមានតម្លៃខ្ពស់ ក៏មានទីផ្សារអចលនទ្រព្យផ្សេងៗចុះទាបដែរ
បច្ចុប្បន្ននេះវិស័យអចលនទ្រព្យកំពុងមានការរីកចម្រើនខ្លាំងមែនទែន ជាពិសេសតាមបណ្តាខេត្តផ្សេងៗនៃព្រះរាជាណាចក្រកម្ពុជា ដែលតម្លៃមានការថ្លៃគួរសមដែរ ដោយផ្អែកទៅតាមតំបន់នៃការសាងសង់ បើក្រឡេកមើលវិស័យខុនដូរនៅប្រទេសកម្ពុជាវិញមានតម្លៃថ្លៃគួរសម ប៉ុន្តែវាបើតាមអ្នកជំនាញវានឹងមានតម្លៃទាបវិញ នាពេលខាងមុខ។
បើតាមអ្នកនាង អាន ធីតា នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia បានប្រាប់ឲ្យដឹងថា តម្លៃខុនដូដែលមានតម្លៃសមរម្យ ឬទាប គឺមានតម្លៃក្រោម១៦០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ សំដៅដល់ខុនដូដែលសាងសង់លក់ក្នុងតម្លៃចន្លោះពី៣០,០០០ ទៅ ៥០,០០០ដុល្លារក្នុង១យូនីត។
ទីផ្សារខុនដូ ដែលផ្តោតលើប្រជាជនមានជីវភាពមធ្យមពួកគេអាចទទួលបានជោគជ័យ ដោយសារប្រជាជនក្នុងស្រុកអាចមានលទ្ធភាពទិញបានហើយនិន្នាការប្រជាជនក្នុងស្រុកទិញខុនដូក៏កើនឡើងផងដែរ។ នេះបើយោងតាមការបញ្ជាក់របស់អ្នកនាង។
ជាងនេះទៅទៀតអ្នកនាង អាន ធីតា ក៏បានបន្ថែមថា ខុនដូសម្រាប់ឆ្នាំ២០១៩ គឺសម្រាប់អ្នកប្រើប្រាស់ចុងក្រោយ ហើយជាជនជាតិខ្មែរ ទៀតដែលនេះជាការផ្លាស់ ប្តូរពីការទិញសម្រាប់ដាក់ជួលវិញទៅជាការទិញសម្រាប់រស់នៅ៕