ចង់វិនិយោគផ្នែកអចលនទ្រព្យឲ្យឆាប់ជោគជ័យ មិនមែនត្រូវការថវិការច្រើនពេកទេ ប៉ុន្តែអ្នកត្រូវធ្វើរឿងសំខាន់នេះ
បច្ចុប្បន្នយើងឃើញថា មានមនុស្សជាច្រើននាក់បាននឹងកំពុងតែនាំគ្នាវិនិយោគលើផ្នែកអចលនទ្រព្យ ព្រោះថា វិស័យនេះឆាប់ធ្វើឲ្យពួកគេមានលឿនបំផុត ប៉ុន្តែការវិនិយោគផ្នែកអចលនទ្រព្យដោយមានការប្រថុយប្រថាន អាចធ្វើឲ្យយើងមានការបរាជ័យជាក់ជាពុំខានឡើយ។
បើតាមអ្នកជំនាញអចលនទ្រព្យ បាននិយាយថា បើយើងទើបតែចាប់ផ្តើមរៀនវិនិយោគអចលនទ្រព្យមិនសូវមានបទពិសោធន៍ គួរតែចំណាយពេលវិនិយោគលើខ្លួនឯងឱ្យបានច្រើន សំលៀងខ្លួនឱ្យមុត មុននឹងចេញវិនិយោគ។ ដើម្បីឱ្យការវិនិយោគអចលនទ្រព្យប្រភេទណាមួយនោះទទួលបានជោគជ័យ មិនខាតលុយធំ អ្នកវិនិយោគវៃឆ្លាតគេត្រូវដំបូងលើទីតាំងអចលនទ្រព្យ តើស្ថិតនៅតំបន់មានសក្តានុពលខ្លាំងដែរទេ សម្រាប់ការជួលត្រឡប់ ការប្រកបអាជីវកម្មរកស៊ីផ្សេងៗ។ ព្រោះបើទីតាំងខុសគ្នា ទោះបីប្រភេទអចលនទ្រព្យដូចគ្នាក្តី តែគុណតម្លៃវាមិនដូចគ្នាទេ។
អ្នកវិនិយោគជោគជ័យ និងមានដើមទុនច្រើន គេបានចំណាយទុនច្រើនសម្រាប់វិនិយោគយកអចលនទ្រព្យដែលស្ថិតនៅទីតាំងល្អ នៅពេលបច្ចុប្បន្ន និងនៅថ្ងៃអនាតគត។ ព្រោះទីតាំងជាចំណុចស្លាប់រស់នៃការវិនិយោគអចលនទ្រព្យ អាចទាញផលចំណេញកម្រិតទាប ឬខ្ពស់ គឺអាស្រ័យត្រង់ចំណុចនេះហើយដែលសំខាន់ជាគេក្នុងចំណោមចំណុចផ្សេងទៀត។
ជាកស្តែងបើគេ វិនិយោគលើខុនដូភាគច្រើននៅតំបន់ពាណិជ្ជកម្មធំៗ កណ្តាលក្រុងដែលតម្លៃផ្ទះថ្លៃខ្ពស់ បើធៀបខុនដូអាចគុណនឹង២ជាដើម។ ហើយបើវិនិយោគផ្ទះអាជីវកម្មគួរតែស្ថិតនៅផ្លូវធំ តំបន់អភិវឌ្ឍន៍ថ្មី ឬចាស់ ឬទីក្រុងរណបដូចជា៖តំបន់ផ្លូវ៦០ម៉ែត្រ ផ្លូវជាតិ៦អា ផ្លូវជាតិលេខ១ជាដើម។
ហើយបើចង់វិនិយោគលើលំនៅឋាន ដែលអាចទាញផលចំណេញខ្ពស់គួរតែតំបន់ជាយក្រុង ដែលជាទិសដៅអភិវឌ្ឍន៍ថ្មីរបស់រដ្ឋាបាលរាជធានីភ្នំពេញ ឬតំបន់គោលដៅត្រូវពង្រីកក្រុង ព្រោះបើយើងវិនិយោគមុនតម្លៃអចលនទ្រព្យនៅទាប អត្រាចំណេញខ្ពស់នៅពេលការអភិវឌ្ឍន៍មកដល់៕