មុននឹងចូលប្រឡូកក្នុងវិស័យអចលនទ្រព្យ ភ្នាក់ងារផ្នែកអចលនទ្រព្យគួរតែស្វែងយល់ពីតម្រូវការអតិថិជន៤ចំណុច
ការប្រឡូកក្នុងវិស័យអចលនទ្រព្យជារឿងមួយ ដែលមានការលំបាកបំផុត ព្រោះតែមានការប្រកួតប្រជែងខ្ពស់បំផុត ហើយអ្នកដែលទើបនឹងចាប់ផ្តើមក៏បានបញ្ចប់ទៅភ្លាមៗផងដែរ ដោយសារតែអ្នកទាំងនោះមិនបានសិក្សាស្វែងយល់ឲ្យបានស៊ីជម្រៅពីហានិភ័យនានា ដែលកើតមានកំឡុងពេលប្រឡូកក្នុងវិស័យនេះ។
ប្រសិនបើអ្នកចង់ប្រឡូកក្នុងវិស័យអចលនទ្រព្យ ហើយឆាប់ទទួលបានជោគជ័យលឿនបំផុត គួរតែសិក្សាពីជម្រៅចិត្តរបស់អតិថិជនជាមុនសិន ចំពោះចំណុចទាំង៤ខាងក្រោម អ្នកនឹងដឹងពីការចង់បានរបស់អតិថិជនទាំង៤ប្រភេទ ដែលអ្នកបានដឹងហើយនិងឆាប់លក់ដាច់៖
១.សេវាកម្ម ៖ ភ្នាក់ងារអចលនទ្រព្យគួរតែបម្រើសេវាកម្មជូនអតិថិជនទៅតាមតម្រូវការ ដែលគាត់ចង់បានដោយមានការផ្តល់នូវផលប្រយោជន៍ជូនគាត់ បន្ទាប់ពីអតិថិជនប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុនខ្លួន ព្រោះអតិថិជនតែងត្រូវការផ្តល់សេវាកម្មល្អពីសំណាក់ភ្នាក់ងារអចលនទ្រព្យ។
២.តម្លៃ ៖ តម្លៃ គឺសមស្របជាមួយគុណភាពនៃអចលនទ្រព្យ ដែលភ្នាក់ងារអចលនទ្រព្យដាក់លក់ដូចជាទីតាំងអចលនទ្រព្យនៅតំបន់ ដែលមានសក្កានុពល ម៉្យាងទៀតភ្នាក់ងារដែលល្អតែងតែយល់ច្បាស់ពីទីតាំងណា ដែលល្អហើយអាចចំណេញបន្ទាប់ពីអតិថិជនទិញរួច។
៣.សកម្មភាព ៖ អតិថិជនតែងតែត្រូវការភ្នាក់ងារអចលនទ្រព្យ ដែលមានទំនូលខុសត្រូវច្បាស់លាស់ ចំពោះការងារ ទៀតសោតភ្នាក់ងារ ដែលមានសកម្មភាពការងារល្អតែមានកេរិ៍ឈ្មោះ ហើយងាយស្រួលក្នុងការបំពេញតម្រូវការជូនអតិថិជន។
៤.គុណភាព ៖ តម្រូវការសំខាន់មួយទៀតរបស់អតិថិជននោះ គឺគុណភាពការងាររបស់ភ្នាក់ងារអចលនទ្រព្យគួបផ្សំជាមួយអចលនទ្រព្យ ព្រោះអតិថិជនមិនមែនត្រូវការតែភ្នាក់ងារមានគុណភាពនោះទេ តែក៏ត្រូវការអចលនទ្រព្យដែលមានគុណភាពផងដែរ។
ចំណុចទាំង៤នេះ ភ្នាក់ងារអចលនទ្រព្យត្រូវតែមាន ដែលអាចធ្វើឱ្យអ្នកលក់ឆាប់ដាច់ក្រៅពីជំនាញរបស់អ្នក ក្រៅពីជំនាញភ្នាក់ងារអចលនទ្រព្យគួរតែមានភាពស្មោះត្រង់ ដែលអាចធ្វើឱ្យអ្នកជោគជ័យខ្ពស់ក្នុងវិស័យអចលនទ្រព្យ៕