គំនិត​ល្អៗ ៤យ៉ាង សម្រាប់អ្នកចង់​រកស៊ី​ក្នុងវិស័យ ​អចលនទ្រព្យ​

​អចលនទ្រព្យ ជាមុខជំនួញមួយ ដ៏ពេញនិយមលើពិភពលោក។ អ្នកជំនួញជាច្រើន ទទួលបានជោគជ័យក្នុងការរកស៊ី លើវិស័យនេះ ព្រោះដោយសារសង្គមមានការរីកចម្រើនជាលំដាប់។ វាមិនមែនជា ការយឺតយ៉ាងក្នុងការចាប់ផ្តើមធ្វើអាជីវកម្មនេះទេ បើទោះបីជាអ្នកកំពុងតែសិក្សារ ឬមានការងារធ្វើហើយក៏ដោយ។ ខាង​ក្រោម​នេះ​ ជា​គំនិត​ល្អៗមួយចំនួន សម្រាប់អ្នកចង់ចាប់ផ្តើមធ្វើអាជីវកម្ម លើវិស័យអចលនទ្រព្យ៖

. មានគំនិតច្បាស់លាស់

ដើម្បីចាប់ផ្តល់ធ្វើអាជីវកម្ម អចលនទ្រព្យទទួលបានជោគជ័យ អ្នកត្រូវតែបណ្តុះគំនិតខាងផ្នែកនេះ ជាមុនសិន។ តើធ្វើដូចម្តេច ទើបអាចបណ្តុះគំណិតខាងផ្នែក អចលនទ្រព្យបាន? គ្មានអ្វីជាអាថ៍កំបាំងឡើយ គឺអ្នកត្រូវតែធ្វើការស្វាវជ្រាវ អាន ស្តាប់ មើលព័ត៌មានអំពីអចលនទ្រព្យ និងធ្វើការជាភ្នាក់ងារជា អ្នកលក់ ជួលអចលនទ្រព្យ នោះអ្នកនឹងទទួលបានគំនិត ចំណេះដឹង និងបទពិសោធន៍ ស្តីពី អចលនទ្រព្យយ៉ាងល្អប្រសើរ ជាក់ជាមិនខានឡើយយ។

. បន្តការសិក្សា​រៀនសូត្រ

ក្នុងនាមអ្នកអ្នករកស៊ី ឬអ្នកធ្វើជំនួញ អ្នកត្រូវចិញ្ចេញចិត្តខ្លួនឯង ជាអ្នកស្វ័យសិក្សា និងស្វែងយល់អពីការប្រែប្រួលនៃតម្លៃអចលនទ្រព្យនៅលើទីផ្សារជានិច្ច ធ្វើដូចនេះ នោះអ្នកនឹងទទួលបានព័ត៌មានទាន់សម័យកាល ដែលធ្វើឲ្យអ្នកចាប់បាននូវ ឱកាសអាជីវកម្ម ឬប្រាក់ចំណេញពីការធ្វើជំនួញនេះ។

. ស្វែយល់ពីដើម​ទុន

ដើម្បីទុន ជាវត្ថុសំខាន់ក្នុងការកំណត់ជោគវាសនា អាជីវកម្មរបស់អ្នក។ អ្នកត្រូវគិតគូរឲ្យបានម៉ត់ចត់ ថាតែអ្នកអាចទទួលបានប្រភពដើមទុនពីណាខ្លះ ដើម្បីចាប់ផ្តើមអាជីវកម្មនេះ ដូចជា  ខ្ចីពីមិត្តភ័ក្ភ សមាជិកក្រុមគ្រួសារ ឬពីធនាគា។ អ្នកត្រូវធ្វើផែនការ អំពី ហិរញវត្ថុ ឲ្យបានច្បាស់លាស់ ដើម្បីដឹងថា អ្នកត្រូវចំណាយលើអ្វីខ្លះ និងអាចទទួលបានចំណូលបានប៉ុន្មាន ពីការចំណាយទាំងនោះ។

. ស្វែងរកការ​ប្រឹក្សា ឬ ពិគ្រោះយោបល់

ការទទួលបានការព្រក្សាយោបល់ត្រឹមត្រូវ ពីអ្នកមានបទពិសោធន៍ខាងផ្នែកអចលនទ្រព្យ ឬអ្នកទទួលបានជោគជ័យក្នុងការធ្វើជំនួញ អចលនទ្រព្យ គឺជារឿងសំខាន់បំផុត ព្រោះអ្នកមិនអាចគិតម្នាក់ឯង សម្រេចម្នាក់ឯង និងធ្វើម្នាក់ឯងបានឡើយ ចំពោះការរកស៊ីបែបនេះ។ អ្នកត្រូវតែស្វែងរកការណែនាំ និងព្រឹក្សាយោបល់ ដើម្បីចាប់ផ្តើម និងអភិវឌ្ឍអាជីវកម្មនេះ ឲ្យមានភាពល្អប្រសើរជានិច្ច។