ឧកញ៉ា ចេង ខេង ការិនិយោគលើវិស័យអចលនទ្រព្យជាដំបូងពិតជាមានផលលំបាក ប៉ុន្តែយើងដឹងក្បួន និងការអនុវត្តត្រឹមត្រូវនោះកាលលំបាក មកងាយស្រួលវិញហើយ
ការវិនិយោគលើវិស័យអចលនទ្រព្យជាលើកដំបូងពិតជាមានផលវិបាកដោយចៀសមិនបាន ក៏ប៉ុន្ដែបើយើងមានក្បួននិងការអនុវត្តត្រឹមត្រូវការលំបាកនៃការចាប់ផ្ដើមក្នុងវិស័យនេះពិតជាងាយស្រួលនិងហុចផលចំណេញមកវិញជាមិនខាន។
ឆ្លងកាត់តាមបទពិសោធន៍ជាង២០ឆ្នាំ លើវិស័យអចលនទ្រព្យរបស់លោកឧកញ៉ាចេង ខេងបានផ្ដល់គន្លឹះមួយចំនួនទាក់ទងនឺងការចាប់ផ្ដើមប្រឡូកក្នុងវិស័យអចលនទ្រព្យនេះ អោយចំគោលដៅ និងសមស្របទៅនឹងរបៀបរបបវិនិយោគសព្វថ្ងៃ។
អ្នកជំនាញក្នុងវិស័យអចលនទ្រព្យរូបនេះបានបញ្ជាក់ប្រាប់ថា ការចេញទៅវិនិយោគអចលនទ្រព្យលើកដំបូងគឺត្រូវដកស្រង់បទពិសោធន៍ និងចំណេះដឹងពីអ្នកជំនាញដោយពិគ្រោះ និងប្រឹក្សាយោបល់ឬចូលរួមសិក្ខាសាលាផ្សេងៗទាក់ទងនឹងវិស័យអចលនទ្រព្យជាមុនសិន។ លោកបានពញ្ញាក់អារម្មណ៍ដល់អ្នកវិនិយោគអចលនទ្រព្យទាំងអស់ថា ការជ្រើសរើសទិញផ្ទះឬដីដើម្បីវិនិយោគគឺខុសពីការទិញសម្រាប់រស់នៅដោយត្រូវមើលពីសក្ដានុពលនៃទីតាំងនិងការអភិវឌ្ឍនាពេលខាងមុខ។
លោកបានបន្ដថាភ្នាក់ងារផ្នែកអចលនវត្ថុនៅកម្ពុជាមួយចំនួនមានកម្រិតយល់ដឹងតិច តិចនិចផ្សេងៗនៅស្ដួចស្ដើង ដូច្នេះត្រូវការស្វែងយល់បន្ថែមទាក់ទងទៅនឹងចំណេះ ជំនាញក្នុងផ្នែកនេះអោយកាន់តែច្បាស់ ដើម្បីពន្យល់ ណែនាំនិងបង្ហាញទៅកាន់ដៃគូរកស៊ីអោយមានទំនុកចិត្ត។
បន្ថែមពីនេះឧកញ៉ាក៏បានសង្កត់ធ្ងន់ថា គ្រប់ភ្នាក់ងារអចលនទ្រព្យទាំងអស់ត្រូវសិក្សាស្វែងយល់ពីទីតាំងគម្រោងអោយបានច្បាស់លាស់ ពីព្រោះទីតាំងភូមិសាស្រ្ដជាចំណុចសំខាន់បំផុតនៃការវិនិយោគ សក្ដានុពលនៃទីតាំង ការអភិវឌ្ឍន៍នៃទីតាំងជាសេចក្ដីចាំបាច់បំផុតក្នុងការវិនិយោគ។
លើសពីនេះទៅទៀតគ្រប់អ្នកវិនិយោគអចលនទ្រព្យទាំងអស់ត្រូវសិក្សាស្វែងយល់ពីតម្រូវការអតិថិជនអោយច្បាស់ ប្រាប់ពីរបៀបបែបបទនៃដំណើរការវិនិយោគទាំងមូលអោយបានម៉ត់ចត់ ហើយត្រូវប្រាកដថាស្របច្បាប់និងមានលក្ខខណ្ឌត្រឹមត្រូវ ជៀសវាងបញ្ហាមិនប្រក្រតីណាមួយកើតឡើង៕