ប្រសិនបើអ្នកឲ្យ​ចង់ឲ្យមានអតិថិជន​ទិញផ្ទះ​របស់អ្នក​ អ្នកត្រូវ​តែ​ជ្រើស​រើសជម្រើស​ជាច្រើន​ដូចជា….

តម្លៃ​ផ្ទះនីមួយ​ៗមិន​ថាផ្ទះល្វែង​ ឬផ្ទះបុរីនោះទេ មានតម្លៃថ្លៃខ្លាំងណាស់ ដែល​អតិថិជនភាគច្រើន​ស្ទើតែមិនហ៊ាន​ចង់ទិញនោះទេ ពេលខ្លះគេខ្លាច​ទិញហើយ​ខុសកន្លែង​ ដែលចង់រស់នៅ​។ ត្រង់ចំណុចនេះ មិនមែនម្ចាស់បុរី ឬលំនៅឋាននៅស្រុកខ្មែរធ្វើបានគ្រប់គ្នានោះទេ ព្រោះអតិថិជនមិនចេះតែទុកចិត្តហ៊ានបង់លុយរាប់ម៉ឺន ដើម្បីបានផ្ទះមិនទាន់ចេញរូបរាងនោះដែរ។ ខាងក្រោមនេះជាចំណុចពិសេសរបស់អ្នកឧកញ៉ា ហុង ពីវ ដែលធ្វើឲ្យអតិថិជនហ៊ានចំណាយ​លុយរាប់ម៉ឺន សម្រេចចិត្តទិញ ដោយទំនុកចិត្តខ្ពស់បំផុត។

អ្នកឧកញ៉ា ហុង ពីវ ជាសហគ្រិនមានភាពច្បាស់លាស់ ដោយសារតែគម្រោងនីមួយៗសុទ្ធតែមានភាពច្បាស់លាស់ដោយបញ្ចប់តាមការគ្រោងទុក និងមានពេលកំណត់ត្រឹមត្រូវ ដែលញាំឲ្យអតិថិជនមិនបារម្ភរឿងពេលយឺតយ៉ាវក្នុងការចូលស្នាក់នៅនោះទេ និងហ៊ានធានាការទទួលប្រាក់ចំណេញពេលក់ចេញ។

ចំណែកគម្រោងស្ថិតនៅតំបន់អភិវឌ្ឍន៍ថ្មី មានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ផ្សារ សាលារៀន មន្ទីរក្រសួងរបស់រដ្ឋ បង្កលក្ខណៈងាយស្រួលដល់អ្នកទិញ។ បន្ថែមពីលើនេះតំបន់អភិវឌ្ឍន៍ថ្មីនេះហើយ ដែលធ្វើឲ្យផ្ទះដែលអតិថិជនទិញមានការឡើងថ្លៃលឿន ងាយស្រួលលក់ចេញបន្តប្រសិនបើចង់។ បន្ថែមពីលើនេះ អ្នកវិនិយោគទិញទុកចំណេញ ក៏ជាឱកាសល្អផងដែរ ដោយសារតែតម្លៃសមរម្យ ហើយកម្រិតចំណេញខ្ពស់ ដោយសារតែតំបន់ថ្មី។

អ្នកឧកញ៉ា ហុង ពីវ ជាសហគ្រិនពូកែម្នាក់ចេះវិភាគទីផ្សារអលចនទ្រព្យសមស្របនឹងទីផ្សារលំនៅឋានខ្មែរយើង ដោយចាប់យកអតិថិជនចំណូលមធ្យម និងក្រោមមធ្យម ព្រោះប្រទេសកម្ពុជាយើងលំនៅឋានកម្រិតនេះកំពុងមានទីផ្សារ និងនៅពេលអនាគតនៅតែមានទីផ្សារធំបន្តទៀត។

បន្ថែមពីលើនេះ ការបង្កលក្ខណៈងាយស្រួលក្នុងការបង់ប្រាក់ក៏ជាការជំរុញការលក់របស់អ្នកឧកញ៉ាផងដែរ ព្រោះតែអតិថិជនភាគច្រើនមិនមានលទ្ធភាពយកលុយជាប្រាក់សុទ្ធមកទិញតែម្តងនោះទេ ទាមទារឲ្យមានការបង់ជាដំណាក់កាល ឬរំលស់។ ត្រង់ចំណុចនេះហើយបានជាសហគ្រិនល្បីឈ្មោះរូបនេះ ចេញផែនការបង់រំលស់ដោយប្រាក់កក់តែម្តង ធ្វើឲ្យអ្នកគ្មានលុយគ្រប់គ្រាន់ អាចមានឱកាសបានផ្ទះនៅដូចគេដែល។ ដើម្បីបង្កលក្ខណៈងាយស្រួល អ្នកឧកញ៉ាក៏បានបង្កើតគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយទៀត សម្រាប់សហការខ្ចីប្រាក់បង្វិលទៅមក ធ្វើឲ្យក្រុមហ៊ុន និងអតិថិជនមានភាពងាយស្រួល និងចំណេញកាន់តែច្រើនថែមទៀត។

យើងមិនអាចភ្លេចនោះទេ គឺសហគ្រិនអចលនទ្រព្យរូបនេះមានភាពស្មោះត្រង់ជាបាតគ្រឹះក្នុងការធ្វើជំនួញ ទើបធ្វើឲ្យ​គម្រោងថ្មីៗកាន់តែលក់ដាច់លឿនរហ័សជាបន្តបន្ទាប់។ ហ៊ានសន្យា ហ៊ានធ្វើ និងហ៊ានទទួលខុសត្រូវចំពោះមុខអតិថិជន ដែលជាចំណុចធានាដល់ការទុកចិត្តដល់សាធារណៈជនទូទៅ ងាកចាប់អារម្មណ៍លើគម្រោងរបស់លោក៕