ចង់បានផ្ទះមួយដែលមានភាពស្រស់ស្អាតសម្រាប់ខ្លួនឯងទេ? មាន៤ក្បាច់ប្រសិនបើចង់បានផ្ទះដ៏សែនស្រស់ស្អាត
មិននរណាក៏ដោយតែងតែចង់បានផ្ទះសម្រាប់ខ្លួនឯងរស់នៅដោយភាពសុខសាន្ត ដែលបញ្ហានេះជារឿងសំខាន់បំផុតសម្រាប់មនុស្សគ្រប់។ ប្រសិនបើលោកអ្នកចង់បានផ្ទះដ៏សែនស្រស់ស្អាត ដែលបានសាងសង់ក្នុងការចំណាយប្រាក់តិចបំផុត លោកអ្នកត្រូវអនុវត្តន៍ដូចខាងក្រោម ៖
បើលោកអ្នកចង់បានផ្ទះថ្មទំហំ ២០ គុណ ១១ ២ជាន់ ចំណាយអស់ ១២០០០ដុល្លារអាមេរិក ៖
១. កុំម៉ៅឲ្យជាង
អ្នកធ្វើផ្ទះមួយចំនួនតែងគិតថា ម៉ៅលើជាងទាំងស្រុងងាយស្រួលនិងចំណេញជាង ប៉ុន្តែនេះជាការគិតខុសហើយ។ ធម្មតាជាងគេមិនដែលម៉ៅងឲ្យយើងថោកនោះទេ យ៉ាងហោចណាស់ គេក៏អាចចំណេញបានពាក់កណ្តាលដែរ ហើយដើម្បីចំណេញបានច្រើន ជាងខ្លះបានប្រើគ្រឿងសំណង់អន់ៗ ដែលធ្វើឲ្យផ្ទះល្អមើលតែសម្បកក្រៅប៉ុណ្ណោះ នេះសម្រាប់ជាងដែលស្គាល់គ្នាផង។ ដូចនេះ យើងអាចប្តូរវិធី ពីការម៉ៅការ ទាំងស្រុងមកពីការជួលតែកម្លាំង។
២. ទិញសម្ភារសំណង់ដោយខ្លួនឯង
អ្នកនាងបានប្រាប់ថា ការទិញសម្ភារសំណង់ដោយខ្លួនឯង គឺអាច កាត់បន្ថយការចំណាយសម្រាប់អ្នក ។ ការទិញសម្ភារៈសំណង់ដោយខ្លួនឯង មិនត្រឹមតែអាចសន្សំសំចៃថវិកាប៉ុណ្ណោះទេ ថែមទាំងអាចរើសគ្រឿងសំណង់ណាដែលយើងស្រឡាញ់ ព្រមទាំងអាចរើសសម្ភារដែលរឹងមាំផងដែរ។
៣. ជ្រេតម្លៃឈ្នួលជាង
ក្រុមជាងមានច្រើនប្រភេទ ដូចនេះមុននឹងសម្រេចចិត្តជ្រើសរើសជាងណាមួយត្រូវសាកសួរពត៌មានឲ្យបានច្បាស់ជាមុនសិន នឹងត្រូវតាមដានរាល់ផ្ទះដែលគាត់សាងសង់។
៤. ជ្រើសរើសម៉ូតផ្ទះសមញ្ញតែមិនសាំ
ការលេងម៉ូដផ្ទះខ្លាំងពេក មិនថាម៉ូដខាងក្នុង និងម៉ូតខាងក្រៅនោះទេគឺជាមូលហេតុធំធ្វើឱ្យអស់លុយច្រើនជាងគម្រោង។ ដូចនេះប្រសិនបើមិនចង់ចំណាយច្រើនគួរគូរប្លង់ផ្ទះឱ្យហើយ បន្ទាប់មកធ្វើតែទៅតាមប្លង់នោះបានហើយ កុំម្ដងបន្ថែមម៉ូដត្រង់នេះ ម្ដងថែមម៉ូដត្រង់នោះអី៕