លោកអ្នក​ចង់បាន​ដីនៅខេត្តព្រះសីហនុ​ត្រូវ​យល់ដឹង​ចំណុច​សំខាន់អ្វីខ្លះ​?​គួរ​ស្វែង​យល់ដូចខាងក្រោម​

ខេត្តព្រះសីហនុ​ជាខេត្ត​ដែលនៅប៉ែកនិរតិ​នៃប្រទេសកម្ពុជា​ ដែល​ជាតិខេត្ត​ជាប់មាត់សមុទ្រនៃព្រះរាជាណាចក្រកម្ពុជា​។ ខេត្តនេះមានចម្ងាយ២៣០គីឡូម៉ែត្រពីរាជធានីភ្នំពេញ គ្របដណ្តប់ដោយផ្ទៃដីសរុបចំនួន២,៥៣៦.៦៨គីឡូ​ម៉ែត្រ​ការ៉េ ដែលពីរភាគបីនៃផ្ទៃដីសរុបគ្រប់ដណ្តប់ដោយភ្នំនិងខ្ពង់រាប។

ប្រសិនបើលោកអ្នកចង់បាន​ដីនៅខេត្តព្រះសីហនុ​ ត្រូវដឹងនូវចំណុច​ជាច្រើន។ លោក ដែន សាកល ជានាយកប្រតិបត្តិនៃក្រុមហ៊ុន Universal Real Estate​ នៅក្នុងខេត្តព្រះសីហនុបានលើកឡើងថាដីនៅក្រុងព្រះសីហនុបានចែកចេញជា៣តំបន់ធំៗរួមមាន  ដីកសិកម្ម ដីទីប្រជុំជន និងដីតំបន់ឆ្នេរសមុទ្រ។

ដីកសិកម្មសំដៅទៅលើដីក្នុងតំបន់ដែលអ្នកស្រុកកំពុងរស់នៅ និងធ្វើកសិកម្មនៅលើដីរបស់ខ្លួន។ ប្រភេទដីនេះមានទីតាំងស្ថិតនៅឆ្ងាយពីតំបន់ទីប្រជុំជននិងតំបន់ឆ្នេរ។ តម្លៃរ​បស់ដីតំបន់នេះគឺទាបជាងតំបន់ពីរផ្សេងទៀត ទន្ទឹមនឹងនេះដែរដីទីប្រជុំជនមានមនុស្សរស់នៅច្រើន និងស្ថិតនៅជិតតំបនឆ្នេរ ហើយជាទូទៅមានលក្ខណៈអំណោយផលសម្រាប់អាជីវកម្មដោយសារតែតំបន់នេះមានសកម្មភាពពាណិជ្ជកម្មរីកលូតលាស់ច្រើន។ លក្ខណៈនេះធ្វើឱ្យតម្លៃដីខ្ពស់ជាងតម្លៃដីនៅក្នុងតំបន់កសិកម្ម។ ទោះជាយ៉ាងណាការទិញដីនៅតំបន់ប្រជុំជននេះគឺនៅតែមានតម្លៃទាបជាងតំបន់ឆ្នេរ ដែលតំបន់ឆ្នេរជាកន្លែងដែលមានសក្តានុពលសំខាន់សម្រាប់វិស័យទេសចរណ៍ លំនៅដ្ឋាន សណ្ឋាគារ ភោជនីយដ្ឋាន និងសកម្មភាពកម្សាន្តផ្សេងទៀត។

លោក សាកល បានលើកឡើងថាពាក់ព័ន្ធទៅនឹងតម្លៃដី​គឺមានភាពខុសប្លែកគ្នាសម្រាប់ដីកសិកម្មគឺមានតម្លៃចាប់ពី៥ទៅ ២៥ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ដីទីប្រជុំជនមានតម្លៃជាមធ្យមពី៤០០ទៅ៧០០ដុល្លារក្នុងមួយម៉ែត្រការ៉េចំណែកឯដីតំបន់ឆ្នេរសមុទ្រដែលជាកន្លែង ដែលមានសក្តានុពលខ្លាំងគឺមានតម្លៃចាប់ពី៧០០ទៅ១,២០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។

តើ​នៅក្នុងខេត្តព្រះសីហនុប្រើប្រាស់ប័ណ្ណកម្មសិទ្ធិដីធ្លីប្រភេទអ្វីខ្លះ?

លោក សាកលបានឱ្យដឹងថាសម្រាប់ប្លង់កម្មសិទ្ធិកាន់កាប់លើដីធ្លីវិញគឺមានទាំងប្លង់រឹង និងប្លង់ទន់ដែលត្រូវបានប្រើប្រាស់នៅទូទាំងខេត្តទាំងមូលប៉ុន្តែប្លង់ទន់មិនមានសុវត្ថិភាពដូចប្លង់រឹងនោះទេ។ តំបន់មួយចំនួនត្រូវបានការិយាល័យសុរិយោដីចេញប្លង់រឹងឲ្យប្រើប្រាស់ប៉ុន្តែតំបន់ខ្លះមិនទាន់ មានប្លង់រឹងនៅឡើយ ទោះជាយ៉ាងណាដីដែលមានប្លង់ទន់ក៏អាចបំលែងទៅជាប្លង់រឹងវិញបានដែរ។

ប្លង់ទន់ជាទូទៅនៅតែត្រូវបានគេប្រើប្រាស់ដោយគ្មានបញ្ហាអ្វីឡើយ ទោះយ៉ាងណាមុនពេលអ្នកទិញទ្រព្យសកម្ម ឬដីណាមួយជាការល្អអ្នកត្រូវសួររកប្លង់រឹង។ ប្រសិនបើមិនមានប្លង់រឹងទេនោះអ្នកត្រូវពិនិត្យមើលជាមួយអ្នកភូមិផ្សេងទៀតនៅក្នុងតំបន់នេះ ដើម្បីធ្វើឱ្យប្រាកដថាអ្នកបានទិញដីដែលមានសុវត្ថិភាព។

តើតំបន់ណាដែលអ្នកគួរតែទិញដីនៅក្នុងខេត្តព្រះសីហនុ?

លោក សាកល និយាយថា ខេត្តព្រះសីហនុមានស្រុកចំនួន៤ ហើយទីរួមខេត្តមានសង្កាត់ចំនួន៤ដែលមានដូចជាសង្កាត់ ១,២,៣ និង៤។​ សង្កាត់៤គឺនៅឆ្ងាយពីសង្កាត់ចំនួនបីផ្សេងទៀត ប្រសិនបើអ្នកមានចង់ទិញដីវិនិយោគនៅក្នុងសង្កាត់១ អ្នកអាចនឹងចំណាយពេលយូរដើម្បីទទួល បានផលចំណេញត្រឡប់ពីការវិនិយោគរបស់អ្នក។ ចំណែកសង្កាត់ផ្សេងទៀតគឺមានភាពមមាញឹក ពាក់ព័ន្ធនឹងអាជីវកម្ម សកម្មភាពពាណិជ្ជកម្ម និងទេសចរណ៍។ នៅក្នុងសង្កាត់២​, ៣, និង៤ គឺមានភាពងាយស្រួលសម្រាប់ទាំងការរស់នៅ និងលក់ចេញវិញជាពិសេសដីនៅសង្កាត់៤។ ដោយសារតំបន់នេះជាទីតាំងដ៏មានសក្តានុពលសម្រាប់វិស័យទេសចរណ៍។ នៅក្នុងសង្កាត់៤មានឆ្នេរអូរឈើ ទាល ឆ្នេរអូរត្រេះ ឆ្នេរសុខា និងផ្សារលើ។

ហេតុអ្វីបានជាអ្នកគួរតែទិញដីនៅក្នុងខេត្តព្រះសីហនុ?

ខេត្តព្រះសីហនុគឺមានសក្តានុពលបំផុតសម្រាប់ការវិនិយោគពាក់ព័ន្ធទៅនឹងវិស័យលំនៅដ្ឋាន ឧស្សាហកម្ម អាជីវកម្ម និងទេសចរណ៍។ ដូច្នេះមិនថាអ្នកទិញអចលនទ្រព្យនៅទីនេះសម្រាប់ការរស់នៅ ឬសម្រាប់លក់បន្តនាពេលអនាគតនោះទេ តំបន់នេះគឺពិតជាអាចផ្តល់ផលចំណេញបាន។

លើសពីនេះទៀតក្រុងព្រះសីហនុត្រូវបានមើលឃើញថាមានការកើនឡើងនៃការអភិវឌ្ឍលំនៅដ្ឋានថ្មីៗ ជាច្រើនដូចជាគម្រោង៖ D’seaview​ គម្រោង Blue Bay គម្រោង Sunshine Bay គម្រោង Royal Bayview  និងគម្រោង Blue Sky Tower។  ក្រៅពីវិស័យលំនៅដ្ឋាននេះក៏មានការអភិវឌ្ឍន៍ផ្សេងទៀតជាច្រើននៅទីនេះដូចជា៖ គម្រោងពង្រីកកំពង់ផែ គម្រោងក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ (SSEZ) គម្រោងព្រលានយន្តហោះ និងវិស័យទេសចរណ៍។ ហើយវាត្រូវបានរំពឹងថាដើម្បីទទួលបាន កាន់តែច្រើនការអភិវឌ្ឍថ្មីមួយឆ្នាំទៅមួយឆ្នាំ។ ហើយគេក៏នៅតែរំពឹងថានឹងមានគម្រោងអភិវឌ្ឍន៍ថ្មីៗជាច្រើនទៀតនឹងបោះទុនវិនិយោគនៅក្នុងខេត្តនេះនៅក្នុងឆ្នាំបន្តបន្ទាប់។

លើសពីនេះទៀត សព្វថ្ងៃនេះការធ្វើដំណើរចេញចូលក្នុងខេត្តព្រះសីហនុគឺកាន់តែងាយស្រួលជាមួយនឹងជម្រើសខុសគ្នា ថាតើអ្នកចង់ធ្វើដំណើរតាមផ្លូវជាតិលេខ៤ ឬផ្លូវរថភ្លើងដែលអាចដំណើរដោយផ្ទាល់ទៅកាន់រាជធានីភ្នំពេញ។ កត្តាទាំងអស់នេះបានផ្តល់នូវឱកាសសម្រាប់ការវិនិយោគលើវិស័យដីធ្លីនៅក្នុងខេត្តព្រះសីហនុ។

តើជនបរទេសអាចទិញដីនៅក្នុងខេត្តព្រះសីហនុបានដែរឬទេ?

បើយោងទៅតាមច្បាប់ភូមិបាលកម្ពុជាជនបរទេសមិនត្រូវបានអនុញ្ញាតកានកាប់ដី និងអចលនទ្រព្យជាមួយដីក្នុងប្រទេស កម្ពុជាបានឡើយលើកលែងតែតាមរយៈប្លង់កម្មសិទ្ធិរួម។  ទោះជាយ៉ាងណាប្លង់ប្រភេទនេះត្រូវបានអនុវត្តន៍សម្រាប់តែអគារសហកម្មសិទ្ធិ ហើយជនបរទេសអាចកាន់កាប់បានតែយូនីតនៅខាងលើជាន់ផ្ទាល់ដីប៉ុណ្ណោះ៕