ប្រធានគ្រប់គ្រងក្រុមហ៊ុនបណ្តាញយក្សFacebookជាអ្នកខាតទ្រព្យច្រើនបំផុតនៅឆ្នាំនេះជិត២០ពាន់លានដុល្លារ
ក្រុមហ៊ុនដែលកំពុងតែមានបញ្ហាមិនចេះចប់ និងច្របូកប្របល់បំផុត គឺក្រុមហ៊ុនFacebook លោក Mark Zuckerberg ដែលជានាយកប្រតិបត្តិកំពុងស្ថិតនៅលើផ្លូវ ដើម្បីបញ្ចប់ប្រាក់ចំណូលរបស់មហាសេដ្ឋីឆ្នាំ២០១៨ យោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg Zuckerberg បានខាតបង់ចំនួន ១៩,៨ ពាន់លានដុល្លាររហូតមកដល់បច្ចុប្បន្ននេះ។
ជាមួយនឹងទ្រព្យសម្បត្តិសុទ្ធចំនួន៥២,៩ពាន់លានដុល្លារ លោក Zuckerberg ជាប់ចំណាត់ថ្នាក់ទី៧ លើតារាងមហាសេដ្ឋីដែលមានជាងគេបំផុតនៅលើពិភពលោក ដែលត្រូវបានធ្វើបច្ចុប្បន្នភាពនៅចុងបញ្ចប់នៃរាល់ថ្ងៃជួញដូរនៅញូវយ៉ក។ នៅថ្ងៃទី១ ខែមករា លោក Mark Zuckerberg មានទ្រព្យសម្បត្តិសុទ្ធចំនួន៧២,៨ ពាន់លានដុល្លារ ហើយនោះជាឆ្នាំបាត់បង់ដែលមានចំនួន ២៧,៣% ។
ក្នុងរយៈពេលជាងមួយសប្ដាហ៍ក្នុងឆ្នាំ២០១៨ មានប្រតិកម្មប្រឆាំងនឹងហ្វេសប៊ុកបន្តប៉ះពាល់ដល់ភាគហ៊ុនរបស់ខ្លួនលោក Zuckerberg។ ជាក់ស្តែងការបាត់បង់ជិត២០ពាន់លានដុល្លារ របស់លោក Zuckerberg ស្ទើរតែស្មើនឹងមានទឹកប្រាក់សរុប ២៣,៤ ពាន់លានដុល្លាររបស់ក្រុមហ៊ុនអេឡិចត្រូនិចTesla។ នៅថ្ងៃទី ២៥ ខែកក្កដាឆ្នាំ ២០១៨ ទ្រព្យសម្បត្តិសុទ្ធរបស់Zuckerberg មានតម្លៃ៨៦,៥ពាន់លានដុល្លារ។ នេះបើយោងតាមទិន្នន័យរបស់Bloomberg។
ថ្មីៗនេះមានមហាសេដ្ឋីច្រើននាក់បានធ្លាក់ចុះរហូតដល់ដំណាច់ឆ្នាំ (គិតត្រឹមថ្ងៃទី ២០ ខែធ្នូឆ្នាំ ២០១៣ នេះលោក Bill Gates បានធ្លាក់ចុះ១,៦ពាន់លានដុល្លារ ហើយប្រាក់ចំណូលរបស់លោក Warren Buffett បានធ្លាក់ចុះ៥,៨ពាន់លានដុល្លារ។
ទោះជាយ៉ាងណាក៏ដោយមហាសេដ្ឋីល្បីឈ្មោះនិងជា អ្នកមានបំផុតនៅលើពិភពលោកស្ថាបនិកក្រុមហ៊ុន Amazon និងជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុនJeff Bezos បានកើនឡើងរហូតដល់២២,៧ពាន់លានដុល្លារ គិតមកដល់បច្ចុប្បន្នដោយមានទ្រព្យសម្បត្តិសុទ្ធចំនួន១២២ពាន់លានដុល្លារ។ នេះបើយោងតាម Bloomberg៕