គ្រាប់ជាតិសាសន៍តែងតែមានប្រពៃណីរស់នៅរៀងៗខ្លួន ហើយការសាងសង់ផ្ទះសម្រាប់រស់នៅក៏ជារឿងសំខាន់ ដែលត្រូវគិតគូរខ្ពស់ផងដែរ។ ជាមួយគ្នានេះដែរ តាមជំនឿរបស់ជនជាតិចិន មុននឹងជ្រើសរើសផ្ទះមករស់នៅដើម្បីទទួលបានផលលាភ ទទួលបានភាពសុខសប្បាយរុងរឿង ពួកគេត្រូវជ្រើសរើសសម្រិតសម្រាងខ្លាំងណាស់ តួយ៉ាងដូចជាផ្ទះ៣ប្រភេទដូចខាងក្រោម ៖
១. ពិនិត្យមើលទ្វារ
ទ្វាធំខាងមុខ មិនត្រូវឱ្យទល់មុខគ្នានឹងផ្ទះបាយ ឬទ្វារក្រោយទេ ព្រោះលក្ខណៈនេះ អាចធ្វើឱ្យមានប្រាក់ហូរចេញពីក្រុមគ្រួសារ និងមិនអាចរក្សាភាពគង់វង្សបាន។
២. ទ្រង់ទ្រាយនៃផ្ទះ
ក្នុងការជ្រើសរើសទិញផ្ទះ គេមានជំនឿថាគួរជ្រើសរើសទិញផ្ទះណាដែលមានទ្រង់ទ្រាយសមស្រប អាចជារាង៤ជ្រុងស្មើ ឬ ៤ជ្រុងទ្រវែង។ ពុំគួរទិញផ្ទះដែលមានរូបរាងប្លែកពេកនោះទេ ព្រោះ ធ្វើឱ្យក្រុមគ្រួសារខាត លាភសំណាងនៅផ្នែកណាមួយ។
៣. ទីតាំងនៃផ្ទះ
ទីតាំងនៃផ្ទះពិតជាសំខាន់ណាស់ បើតាមជំនឿជនជាតិចិន គឺគួរជ្រើសរើសទីតាំងផ្ទះដែលស្ថិតនៅទីប្រជុំជន ដែលអាចប្រកបអាជីវកម្មបាន ព្រោះជនជាតិចិនជាជនជាតិដែលពូកែរកស៊ី។
៤. អំពីបរិវេណផ្ទះ
ចំពោះ បរិវេណផ្ទះ អ្នកត្រូវតែធ្វើការសង្កេតមើលឲ្យបានគ្រប់ជ្រុងជ្រោយ តើមានកន្លែងណាមានលូទឹក ខ្សែភ្លើង កន្លែងកប់ខ្មោច ប៉ាឆា ឬអ្វីផ្សេងៗទៀត ឬអត់? ព្រោះវត្ថុទាំងនោះ អាចនាំសំណាងអាក្រក់មកឱ្យផ្ទះ ដែលនៅក្បែរៗនោះ៕