នៅក្នុងកម្ពុជាមានការវិនិយោគជាច្រើនកំពុងរីករាលដាល ដែលធ្វើឲ្យកម្ពុជាមានសន្ទុះយ៉ាងខ្លាំងទៅលើការវិនិយោគមិនថាវិនិយោគិនក្នុងស្រុកនិងក្រៅស្រុក។
តាមរយៈការសម្ភាសន៍រវាង Business Cambodia ជាមួយនិងសហគ្រិនវ័យក្មេងម្នាក់គឺលោកអ៊ឹង ប៊ុនហួត ដែលជាអ្នកវិនិយោគផ្នែកអចលនទ្រព្យ បានឲ្យដឹងថាការវិនិយោគលើវិស័យអចលនទ្រព្យរបស់គាត់កំពុងមានការរីកចម្រើនទៅមុខជាបណ្ដើរៗដែលលោកកំពុងតែមានគម្រោងសាងសង់ជាប្រភេទផ្ទះល្វែងសម្រាប់លក់ និងមានការពុះដីឡូត៍លក់ បន្ថែមទៀតផងដែរ។
តើមូលហេតុអ្វីដែលធ្វើឲ្យលោក អ៊ឹង ប៊ុនហួត ងាកមកវិនិយោគលើវិស័យអចលនទ្រព្យ?
លោកអ៊ឹង ប៊ុនហួត ៖ បានឲ្យដឹងថាកត្តាដែលធ្វើឲ្យលោកងាកមកវិនិយោគលើវិស័យអចលនទ្រព្យនោះគឺ ៖
កត្តាសមត្ថភាព ៖ គឺគាត់មានជំនាញនៅក្នុងការលក់ដែលគាត់បានសម្រេចចិត្តធ្វើការនៅក្រុមហ៊ុនអលចនទ្រព្យផ្នែកលក់ ដើម្បីរៀនសូត្រចំណេះដឹងលើវិស័យនេះឲ្យច្រើន។
ស្ថានភាពសង្គមបច្ចុប្បន្ន ៖ គឺសង្គមបច្ចុប្បន្នកំពុងមានភាពរីកចម្រើនលើផ្នែកអចលនទ្រព្យនេះខ្លាំងមែនទែនអូសទាញឲ្យអ្នកវិនិយោគជាច្រើនងាកមកចាប់អារម្មណ៍ខាងអចលនទ្រព្យនេះវិញ។
គោលដៅផ្ទាល់ខ្លួនគួបផ្សំជាមួយដៃគួវិនិយោគ ៖ គឺដៃគួសហការជាមួយគាត់ជាអ្នកធ្លាប់ មានគម្រោងលក់ដីឡូត៍ ហើយមានបទពិសោធន៍និងសមត្ថភាពផ្នែកអចលនទ្រព្យ
តម្រូវការរបស់ប្រជាជនបច្ចុប្បន្ន ៖ តម្រូវការលំនៅដ្ឋានកំពុងមានការកើនឡើង និង៨០%ជាអ្នកដែលមានលទ្ធភាពអាចទិញដី និងអ្នកដែលកំពុងត្រូវការ។
មូលហេតុទាំងនេះហើយ ដែលនាំឲ្យសហគ្រិនវ័យក្មេងម្នាក់នេះងាកមកវិនិយោគលើវិស័យអចលនទ្រព្យ រហូតទទួលបានភាពរីកចម្រើននិងការវិវត្តន៍ខ្លួន ជាមួយនិងចំណេះជំនាញដែលខ្លួនមាន ការបង្កើតទំនាក់ទំនងគួបផ្សំជាមួយនិងភាពស្មោះត្រង់៕