ប្រាក់រង្វាន់សម្រាប់បែងចែកដល់ក្រុមដែលចូលរួមប្រកួត Euro 2024 ​មានរហូតទៅដល់…….

ពានរង្វាន់ Euro ត្រូវបានបង្កើតឡើង ដោយស្ថិតក្នុងនាមជាការប្រកួតទី២លំដាប់ពិភពលោក ដែលមានតម្លៃប្រាក់រង្វាន់សរុបច្រើនជាងគេបង្អស់ បន្ទាប់ពីពានរង្វាន់ World Cup។  ប្រាក់រង្វាន់សរុប ៣៣៧លានដុល្លារ នឹងត្រូវបែងចែកសរុបសម្រាប់ក្រុមទាំង២៤ ស្ថិតក្នុងការប្រកួតប្រជែង Euro 2024។ ប្រាក់រង្វាន់ម្រាប់ជើងឯកអឺរ៉ុបឆ្នាំ ២០២៤ នេះ មិនខុសពីការប្រកួតកាលឆ្នាំ ២០២០ ឡើយ។ សំរាប់ការប្រកួតនីមួយៗ​​ សុទ្ធសឹងតែទទួលបានប្រាក់រង្វាន់ទៅតាមការប្រកួតឈ្នះ ស្មើ ព្រមទាំងបន្ទដំនើរទៅកាន់វគ្គបន្តបន្ទាប់។ 

ជាការពិតណាស់​​ ក្រុមទាំង ២៤ ដែលឆ្លងកាត់មកដល់ជុំចុងក្រោយបង្អស់ ក្នុងការប្រកួតនៅប្រទេសអាល្លឺម៉ង់ សំរាប់ក្រុមនីមួយៗនិងទទួលបានតម្លៃប្រាក់រង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់រួចទៅហើយ។ ក្រុមនីមួយៗឈានដល់វគ្គចែកពូលទទួលបានប្រាក់ក្នុងដៃមួយក្រុម ១០លានដុល្លារ ប៉ុន្តែប្រាក់រង្វាន់ទាំងអស់នោះនឹងត្រូវផ្តល់ទៅកាន់កីឡាករដោយស្វ័យប្រវត្តិ។

សំរាប់វគ្គប្រកួតក្នុងវគ្គចែកពូល ក្នុងក្រុមនីមួយៗ នឹងទទួលបានប្រាក់រង្វាន់បន្ថែមទៀត ផ្អែកទៅលើការប្រកួតឈ្នះមួយលើក នឹងបានប្រាក់  ១,០៧លានដុល្លារ។  ក្រុមដែលឈ្នះទាំង ៣ប្រកួត ទទូលបានប្រាក់សរុប ៣,២១លានដុល្លារ ពីវគ្គចែកពូល ចំណែកក្រុមស្មើបានត្រឹម ៥៣ម៉ឺនដុល្លារក្នុងមួយប្រកួត។  

After Footer (Active) - damrei Mr1 Zone2

ចំណែកម្ចាស់ជើងឯកទទួលបានពីការឈ្នះពានវគ្គផ្តាច់ព្រ័ត្រ ៨,៦លានដុល្លារ ឡើងវគ្គ ១៦ក្រុម ក្រុមនីមួយៗដែលឈ្នះនឹងទទួលបានប្រាក់ ១,៦២លានដុល្លារ, វគ្គ ៨ក្រុមទទួលបានប្រាក់បន្ថែម ២,៦៩លានដុល្លារ, វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទទួលបាន ៤,៣លានដុល្លារ។ ក្រុមជើងឯករង ទទួលបានប្រាក់រង្វាន់បន្ថែម ៥,៤លានដុល្លារ។
យោងតាមការផ្តល់តម្លៃប្រាក់រង្វាន់នេះ ប្រសិនបើពួកគេប្រកួតមិនចាញ់សោះ ក្រុមជើងឯកត្រូវបានគេដឹងថានឹងទទួលបានប្រាក់រង្វាន់សរុបពីការប្រកួតចំនួន ៣០,៤៣លានដុល្លារ។