អីយ៉ាស់! Sehun សមាជិកក្រុម EXO បានបរិចាគទឹកប្រាក់ជាង….ជួយដល់ក្មេងៗដែលកំពុងសិក្សានៅសាលាបឋមសិក្សារ Seoul Mangu
តាមរយៈប្រភពសារព័ត៌មានកូរ៉េនៅថ្ងៃទី១៣ខែកុម្ភៈឆ្នាំ២០២០បានឲដឹងថាលោក Sehun សមាជិកក្រុម EXO បានបរិច្ចាគថវិកាចំនួន ២០ លានវ៉ុន (ប្រមាណ ១៦៩០០ ដុល្លារអាមេរិច) ជាថវិកាអាហារូបករណ៍ដល់សាលាបឋមសិក្សារ “Seoul Mangu” ។ ការបរិច្ចាគមួយចំណែកក៏បានផ្តល់ជូនសិស្សានុសិស្សដែលបញ្ចប់ការសិក្សានាថ្ងៃទី១០ខែកុម្ភៈកន្លងទៅផងដែរ។
Sehun តែងរយកចិត្តទុកដាក់ដល់ការជួយសង្គ្រោះកុមារលោកធ្លាប់បានបរិច្ចាគដល់មណ្ឌលថែទាំកុមារឈ្មោះ “Eden I Vile” កាលពីឆ្នាំកន្លងទៅ ហើយលោកក៏ជាអ្នកធ្វើការស្ម័គ្រចិត្តប្រចាំមួយរូបនៅឯស្ថាប័នសុខុមាលភាពកុមារ Sun Duk Home រៀងរាល់ទិវាកុមារអន្តរជាតិផងដែរ។
អត្ថបទដោយ ៖ Sunstar