អគ្គិសនី​កម្ពុជានឹងលែងខ្វះទៀតហើយ ក្រោយ​រោងចក្រថាមពល​អគ្គិសនី​ធ្យូង​ថ្ម​កំពុង​ដំណើរការ​សាង​សង់​ថ្មីៗនេះ​

រោងចក្រ​ថាមពល​អគ្គិសនី​ធ្យូងថ្ម​ដ៏​ធំ​មួយ​ ត្រូវ​បាន​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​ នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ​ ​ក្រោម​អធិបតីភាព​លោក​យន្ត​ មីន​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ​ និង​លោ​កស្សី​ លឺ​ជាំ​ង XU​ LEJIANG​ ប្រធាន​ក្រុមហ៊ុន​ “៣ហូ​ដូ​គ្រុប​”។

លោក​ ZHOU​ HAIJIANG​ ប្រធាន​ក្រុមហ៊ុន​ “ហូ​ដូ​គ្រុប​” មានប្រសាសន៍​នៅក្នុង​ពិធី​បើ​ករ​ដ្ឋាន​សាងសង់​នៅ​ថ្ងៃទី៣១​ ខែឧសភា​ ឆ្នាំ​២០១៩​ នេះ​ថា​ រយៈពេល​១០ឆ្នាំ​មកនេះ​ តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ​ អភិវឌ្ឍន៍​លើ​ផ្ទៃដី៥​គីឡូម៉ែត្រ​ការ៉េ​ ដំណាក់កាល​ទីមួយ​ទាក់ទាញ​សហគ្រាស​មក​ពី​ចិន​ អឺរ៉ុប​ និង​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​មាន​ចំនួន​១៦១សហគ្រាស​ ស្រូប​យកកម្លាំង​ពលកម្ម២៩.០០០នាក់​ ចង្វាក់​ផលិតកម្ម​មាន​ ដូចជា​សំលៀកបំពាក់​ កាបូប​ និង​វ៉ា​លី​សម្ភារៈសំណង់​ សម្ភារៈ​ប្រើប្រាស់​ក្នុង​ផ្ទះ​បាយ​ជាដើម​។

លោក​បន្ត​ថា​ តំបន់​សេដ្ឋកិច្ច​ពិសេស​អភិវឌ្ឍន៍​ដំណាក់កាល​ទី២​ គម្រោង​រោងចក្រ​ថាមពល​អគ្គិសនី​ធ្យូងថ្ម​ ដំឡើង​ឡចំហាយ៥​ និង​ប្រព័ន្ធ​ម៉ាស៊ីនភ្លើង៤​ អាច​ផលិត​ថាមពល​អគ្គិសនី​បាន១០០មេ​ហ្គា​វ៉ាត់​។ ក្នុង​ដំណាក់កាល​ទី១​ រោងចក្រអគ្គិសនី​ដំឡើង​ឡចំហាយ៣​ និង​ប្រពន្ធ័​ម៉ាស៊ីនភ្លើង២​។ ក្រោយ​បញ្ចប់​ដំណាក់កាល​ទី១រោងចក្រ​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​បាន​១៩០លាន​គីឡូវ៉ាត់​ និង​ថាមពល​កំ​ដៅ​ចំនួន​៥៤ម៉ឺន​តោន​។

លោក​បាន​បន្ត​ថា​ រោងចក្រ​នេះ​ធានា​នូវ​ស្ថេរ​ភាព​ នៃ​ការ​ផ្គត់ផ្គង់​ថាមពល​កម្ដៅ​ និង​ថាមពល​អគ្គិសនី​ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ​ លើកស្ទួយ​រចនាសម្ព័ន្ធ​អាជីវកម្ម​ និង​ពង្រីក​ទំហំ​អាជីវកម្ម​ ខ្សែ​ចង្វាក់​ផលិតកម្ម​លើកកម្ពស់​ប្រសិទ្ធភាព​ប្រកួតប្រជែង​ក្នុង​តំបន់​ជំរុញ​ការ​កសាង​សេដ្ឋកិច្ច​ពិសេស​។ ដំណាក់កាល​ទី២​ ដើម្បី​ជំរុញ​កសាង​តំបន់​សេដ្ឋកិច្ច​ក្រុង​ព្រះសីហនុ​ ក្លាយជា​គម្រោង​ឈ្នះ​ឈ្នះ​នៃ​ “ខ្សែក្រវាត់​មួយ​ ផ្លូវ​មួយ​”៕