បុរសមេផ្ទះពិតៗ Nadech អោបកន្ដ្រកខោអាវរបស់ Yaya ទៅបោកខំខាន់ក្នុងនោះមានអ្វីខ្លះឃើញឡើងច្បាស់ៗតែម្ដង! មានរូបភាព

ក្លាយទៅជារូបភាព viral ដែលត្រូវបានគេចែករំលែកតៗគ្នាជាច្រើនតែម្ដង សម្រាប់រូបភាពដែលតារាសម្ដែងប្រុសរូបសង្ហាល្បីឈ្មោះយ៉ាង Nadech Kugimiya អោបកន្ដ្រកខោអាវធំមួយជិះរថភ្លើង រហូតធ្វើអោយហ្វេនៗបង្អាប់ថា ជាតារាសាមញ្ញបំផុត ហើយអាចឃើញកំលោះម្នាក់នេះគ្រប់ទីកន្លែង

ដោយមុននេះម្ចាស់ចិត្តរូបស្រស់ Yaya Urassaya បានផ្ដល់បទសម្ភាសន៍ចំពោះមុខមហាជនហើយក៏ធ្វើអោយមានការភ្ញាក់ផ្អើលជាខ្លាំងបន្ទាប់ពីបានឃើញរូបភាពខាងលើនេះ ក្រោយមកទើបបង្ហាញអោយឃើញថាក្នុងកន្ត្រកនោះជារបស់នាងផ្ទាល់ ហើយប្រហែលជាខាងប្រុសយកខោអាវទាំងអស់នោះទៅបោកនៅហាងរបស់គាត់ផ្ទាល់

ជាក់ស្ដែងខាង IG ឈ្មោះ therecrafting បានបើកបង្ហាញវីដេអូខណៈពេល Nadech យកខោអាវមកអោយបោក ព្រមទាំងបង្ហាញអោយឃើញថាមានអ្វីខ្លះក្នុងនោះមានអាវ 16 មានខោ 2 មានទាំងលុយថ្លៃបោកស្ងួតទាំងអស់ 2400 បាត

អត្ថបទដោយ : នីត្តា