មិនធម្មតាមែន ! ក្រុម​ហ៊ុន​ Sumsung នៅតែ​មានអ្នកពេញនិយម​ប្រើប្រាស់ខ្លាំង​បំផុត ដោយ​សារ​យុទ្ធសាស្ត្រ៣ចំណុច

0 42

ជាង៨០ឆ្នាំហើយ ដែលក្រុមហ៊ុនកូរ៉េ Samsung បានបោះជំហានចូលទីផ្សារទូទាំងពិភពលោក តាមរយៈការលក់ស្មាតហ្វូនទៅឲ្យប្រជាជនលើសកលលោកប្រើប្រាស់។ ជាពិសេសជាងនេះទៀតដែរក្រុមហ៊ុន១នេះ តែធ្វើ៣ដើម្បីពង្រីកសក្ដានុពលរបស់ក្រុមហ៊ុន និងធ្វើការវាយលុកទីផ្សារទៀតដែរ។

១.ផលិតបានលឿន

ចំណុច​នេះពិតជាសំខាន់ណាស់សម្រាប់គ្រប់បណ្ដាក្រុមហ៊ុន ព្រោះតែអ្នកប្រើប្រាស់មិនអាចរងចាំបានទេប្រសិនបើក្រុមហ៊ុនណាមួយចេញយឺតជាងគេ ឬ ផលិតយូរបូករួមទាំងគ្មានរបកគំហើញអ្វីថ្មីនោះ ពិតជាត្រូវស្លាប់មិនខានឡើយ។ តែឳកាសនេះ Samsung មិនដែលរំលងទេ ព្រោះពីមួយរដូវកាលទៅរដូវកាលថ្មីទៀត ក្រុមហ៊ុនកូរ៉េមួយនេះតែងតែបញ្ចេញនៅស្មាតហ្វូនថ្មីជានិច្ច ដើម្បីបំពេញតម្រូវការហ្វេនខ្លួនរហូត។

២.ផលិតបានច្រើនម៉ូដ

កន្លែងនេះដូចហ្វេន Samsung និង អ្នកឯទៀតបានដឹងរួចមកហើយថា Samsung ផលិតស្មាតហ្វូនមិនក្រោម ៥ ម៉ូឌែលទេក្នុងមួយឆ្នាំនោះ។ ដូច្នេះហើយទើបធ្វើឲ្យទីផ្សារស្មាតហ្វូន Samsung វាយលុកខ្លាំង រហូតដណ្ដើមបានតំណែងជា អ្នកក្ដោបក្ដាប់ទីផ្សារស្មាតហ្វូនលេខ១ទូទាំងសកលលោកទៀតផង តាមរយៈការលក់ទូរស័ព្ទចេញពីក្រុមហ៊ុននេះ។

៣.គុណភាព-តម្លៃ

Samsung មិនមែនចេះតែបញ្ចេញស្មាតហ្វូន ឲ្យទាន់តែសភាពការនោះទេ តែរាល់ផលិត ឬម៉ូឌែលនីមួយៗសុទ្ធតែត្រូវបានផលិត ដើម្បីតម្រូវឲ្យចំសង្គមយើងនារពេលបច្ចុប្បន្នតែម្ដង ជៀសវាងការផលិតមិនត្រូវបានតាមសម័យកាល ធ្វើឲ្យស្មាតហ្វូនត្រូវគាំងស្ទះលក់មិនចេញ ឬអាចបង្ខំចិត្តប្រមូលចូលឃ្លាំងផលិតថ្មីវិញក៏ថាបានដែរ បើអ៊ីចឹងមែន ប្រាកដជាខាតដើមហើយ។ ដូចជាកន្លងទៅ ដែល Samsung ធ្វើខុសទៅលើស្មាតហ្វូនមួយចំនួនដែលជួបបញ្ហាហើយក៏ត្រូវបានគេបិទមិនឲ្យលក់បន្ដ និងប្រមូលចូលឃ្លាំងវិញតាមតែអាចធ្វើបាន។

គួរបញ្ជាក់ផងដែរថា Samsung មិនទាន់លោតតម្លៃថ្លៃដូចជា Apple នៅឡើយទេ ព្រោះតែ Samsung តែងតែសិក្សាពីជីវភាពប្រជាជននៅលើលោក ប្រទេសណាខ្លះដែលអាចទិញប្រើបាន ហើយមានលទ្ធភាពប្រើប្រាស់ស្មាតហ្វូនតម្លៃរាប់ពាន់ដុល្លារនោះ។

តែទាំងនេះវាមិនមែនជាបញ្ហាទេសម្រាប់ទីផ្សារស្រុកយើងនោះ ទោះបីមិនមានអ្នកទិញប្រើប្រាស់ច្រើនក៏ពិតមែន តែអត្រាប្រើប្រាស់ស្មាតហ្វូនកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃហើយ៕

Loading...