លីក្វាន់យូ ៖ មនុស្ស​ឆ្លាត​ដឹងអ្វីដែលត្រូវ​និយាយ​ ចំណែក​មនុស្ស​ល្ងន់​ និយាយ​ពាក្យ​ឥតប្រយោជន៍គ្មាន​បានការ​

0 150

ការរស់នៅក្នុងសង្គមបច្ចុប្បន្ន មានការយល់ច្រឡំ លើបញ្ហានេះច្រើនណាស់ រហូតកើតមានជម្លោះរវាង​គ្នា និងគ្នា​ថែម​ទៀត។ មូលហេតុ​ គឺមកពីពួកគេម្នាក់ៗ យល់ថាខ្លួនជាអ្នកចេះ អ្នកដឹងគ្រប់រឿង មិនព្រមដាក់ចុះ លោក លីខ្វាន់យូ ជា​ស្ថាប​​និករបស់ប្រទេសសិង្ហាបុរី១៩២៣ ក្នុងប្រទេសសិង្ហបុរី និងជាអ្នកបង្កើតចលនាឯករាជ្យជាតិ​សិង្ហបុរីនេះ​ឡើងផង​ដែ​រ។ នៅក្នុងនោះ មានផលលំបាកជាច្រើនក្នុងដំណើរនៃបដិវត្តឯករាជ្យជាតិមួយនេះ។ ប៉ុន្តែសម្រាប់យើងថ្ងៃនេះ ចង់​លើក​យក​គំនិតរបស់លោកមួយមកបង្ហាញ តើភាពល្ងង់ខ្លៅ និងភាពជាបណ្ឌិត ជាអ្នកចេះដឹងនោះ​ខុសគ្នា​ដូចម្តេច​ខ្លះ​ដែរ?

មនុស្សដែលគេមានចំណេះដឹងពិតប្រាកដ គឺគេដឹងនូវអ្វីដែលគេគួរនិយាយ ហើយនៅពេលណា ជាមួយ​នរណា​ជា​ដើម។ ប៉ុន្តែ បើសម្រាប់មនុស្សល្ងង់វិញ គេដឹងប៉ុន្មាននិយាយប៉ុណ្ណឹង (អាចលើសក៏មាន)។ រហូតគេដាក់​រហស្ស​នាម​ឱ្យ​ថា “មនុស្សពូកែនិយាយ។ មនុស្សពូកែនិយាយ គឺមានន័យផ្ទុយនឹងពាក្យមួយទៀត “មនុស្សនិយាយពូកែ”។ សុភាសិត​​បុរាណយើង ពោលថា “មនុស្សឆ្លាតដឹងអ្វីដែលគួរនិយាយ ចំណែកមនុស្សល្ងង់ខ្លៅ គឺនិយាយអ្វី​ដែលពួកគេ​បាន​ដឹង”។

បញ្ហាធំបំផុតក្នុងសង្គម ដោយសារតែម្នាក់ៗគិតថាខ្លួនឯងចេះ តែតាមពិតដូចលោក លី បានពោលអ៊ីចឹង។ មនុស្សល្ងង់​ខ្លៅ​មិនមែនជា​បញ្ហាទេ ប៉ុន្តែបញ្ហាធំគឺយល់ច្រឡំថាខ្លួនឯងចេះ។ ប្រសិនបើមនុស្សម្នាក់ៗ មានគំនិតអាត្មានិយម​មួយនេះ​ក្នុង​ខ្លួន គេនឹងពិបាក​នឹងអភិវឌ្ឍជាទីបំផុត។ ម្យ៉ាងទៀត បើមានៅក្នុងប្រទេសណាច្រើន ប្រទេសនោះ​នឹងគ្មាន​ការ​អភិវឌ្ឍ​បានឡើយ៕

Loading...