បច្ចេកវិទ្យាកំពុង​ពេញនិយម​ បច្ចុប្បន្នUNបាន​ប្រកាស​ផ្តល់ដើមទុន​ដល់ស្ត្រី​កម្ពុជា​ ដែល​ចង់រកស៊ីផ្នែក​បច្ចេកវិទ្យា

68

សេចក្តីប្រកាសចេញដោយអង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ កន្លងទៅបញ្ជក់ថា អង្គការសហប្រជាជាតិ បានសហការជាមួយនាយកដ្ឋានកិច្ចការពិភពលោករបស់កាណាដា និងរដ្ឋាភិបាលកម្ពុជាបានដំណើរការគម្រោងថ្មីមួយ ដើម្បីកម្ពស់សហគ្រិនស្ត្រីនៅក្នុងវិស័យ ICT។

គម្រោង “ការជម្រុញសហគ្រិនភាពរបស់ស្ត្រី៖ ការបង្កើតបណ្តាញសហគ្រិនភាពដែលឆ្លើយតបទៅនឹងយេនឌ័រ នឹងធ្វើឡើងរយៈពេល៥ឆ្នាំ មានគោលបំណងបង្កើតបរិកាស គោលនយោបាយ និងអាជីវកម្ម ដែលជួយដល់សហគ្រិនស្ត្រីក្នុងការទទួលបានដើមទុន ព្រមទាំងបង្កើនការប្រើប្រាស់បច្ចេកវិទ្យា ICT និងបច្ចេកវិទ្យាឌីជីថលរបស់ពួកគេ។

Loading...

ក្រៅពីប្រទេសកម្ពុជា គម្រោងនេះត្រូវបានអនុវត្តន៍នៅប្រទេសចំនួន៥ក្នុងតំបន់ ហើយគម្រោងនេះទទួលបានការគាំទ្រហិរញ្ញវត្ថុពីរដ្ឋាភិបាលកាណាដា ដែលផ្តល់ឲ្យតាមរយៈនាយកដ្ឋានកិច្ចការពិភពលោករបស់កាណាដា។ ថវិកាទាំងនេះនឹងផ្គត់ផ្គង់ទៅកាន់ក្រុមហ៊ុន ដែលសាកល្បងប្រើបច្ចេកវិទ្យាឌីជីថល និងបច្ចេកវិទ្យាហិរញ្ញវត្ថុ ដែលជួយឲ្យសហគ្រាសខ្នាតតូចបំផុត តូច និងមធ្យមដែលដំណើរការដោយស្ត្រីនៅប្រទេសកម្ពុជា ដែលអនុវត្តន៍គម្រោងនេះ ងាយ​ស្រួលទទួលបានហិរញ្ញវត្ថុ។

ក្រុមហ៊ុនដែលទទួលបានជោគជ័យ នឹងត្រូវបានប្រកាសជាសាធារណៈនៅថ្ងៃ៣០ ខែឧសភា ឆ្នាំ២០១៩ ហើយក្រុមហ៊ុនទាំងនេះនឹងទទួលបានជំនួយបច្ចេកទេស ការណែនាំ និងហិរញ្ញប្បទានដំណាក់កាលដំបូងពី២៥,០០០ ដល់ ៥០,០០០ដុល្លាអាមេរិក ដើម្បីការសាកល្បងនឹងពង្រីកបច្ចេកវិទ្យារបស់ពួកគេ។

គួរបញ្ជាក់ថា នៅប្រទេសកម្ពុជាយើង អាជីវកម្មខ្នាតតូចបំផុត៦៥% កំពុងដំណើរការដោយស្ត្រី ប៉ុន្តែសហគ្រិនស្ត្រីនៅ​កម្ពុជា រួមទាំងនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក នៅតែមានបញ្ហាប្រឈមក្នុងការពង្រីកអាជីវកម្មជាពិសេសពាក់ព័ន្ធទៅនឹងក្របខ័ណ្ណច្បាប់ ការទទួលបានហិរញ្ញវត្ថុ និងឱកាសទទួលការអភិវឌ្ឍន៍សមត្ថភាព ព្រមទាំងទំនៀមទម្លាប់ ជំនឿ​ដែលបង្កើតការរើសអើង៕

Loading...
TodaySharing News

FREE
VIEW